Bayern កំពុងចរចាទិញខ្សែការពាររបស់ Dortmund

Bayern Munich បាននិយាយថា ពួកគេបានធ្វើការចរចាជាមួយខ្សែការពារក្លិប Borussia Dortmund គឺកីឡាករ Mats Hummels អំពីការផ្ទេរមកក្លិបកំពូលតារាងមួយនេះនារដូវក្តៅខាងមុខ។ ចំពោះតម្លៃខ្លួនមិនទាន់ត្រូវបានព្រមព្រៀងនៅឡើយទេ ប៉ុន្តែខ្សែការពាររូបនេះ នឹងត្រូវក្លិបផ្តល់កិច្ចសន្យាលេងឲ្យ ៤ឆ្នាំ។
Mats-Hummels
លោក Karl-Heinz Rummenigge ប្រធានក្លិបម្ចាស់ជើងឯកអាល្លឺម៉ង់ បានធ្វើការបញ្ជាក់កាលពីម្សិលមិញថា Bayern បានចាប់ផ្តើមចរចាជាមួយ កីឡាករអន្តរជាតិអាល្លឺម៉ង់ និងបន្តថា ការចរចានេះនឹងបន្តធ្វើជាមួយក្លិប Dortmund ផងដែរ។

ព័ត៌មាននេះជាខ្យល់បក់មកដល់ម្ចាស់ក្លិបមួយចំនួន ដែលចង់បានចុះហត្ថលេខាជាមួយកីឡាករវ័យ ២៧ឆ្នាំរូបនេះ រួមទាំងបិសាចក្រហម Manchester United ប៉ុន្តែកីឡាករ Hummels នឹងមិនមែនជាកីឡាករលំដាប់កំពូល ដំបូងដែលផ្ទេរចេញពី Dortmund មកលេងនៅ Bayern នោះទេ ប្រសិនជាមានការផ្ទេរកីឡាករនេះមែន។

ប៉ុន្មានឆ្នាំថ្មីៗនេះ ទាំងកីឡាករ Mario Gotze និង Robert Lewandowski បានចាកចេញបន្តបន្ទាប់គ្នាក្នុងឆ្នាំ ២០១៣ និង ២០១៤ ដើម្បីមកលេងនៅកីឡដ្ឋាន Bavaria នេះ ខណៈបច្ចុប្បន្ន Hummels ទំនងជាដើរតាមពួកគេផងដែរ។

តំបន់ខ្សែការពារកណ្តាល គឺជាបញ្ហាសម្រាប់ Bayern នៅរដូវកាលនេះ ជាមួយក្រុមខ្សែការពារ របស់លោក Pep Guardiola បានទទួលរងរបួសអស់មួយផ្នែកធំ។

Dortmund មានក៏មានការចាប់អារម្មណ៍ចុះកុងត្រា យកកីឡាករ Gotze មកវិញដែរ ខណៈលោក Watzke និយាយថា «ទ្វារបើកជំហរជានិច្ច» សម្រាប់កីឡាករត្រលប់មកកីឡដ្ឋាន Westfalenstadion។ ទោះជាយ៉ាងណា គ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp ក៏មានបំណងចង់បានកីឡាករអន្តរជាតិអាល្លឺម៉ង់ វ័យ ២៣ឆ្នាំនេះផងដែរ៕