Liverpool, Man City និង Real សម្លឹងចង់បានកីឡាករវ័យ១៧ឆ្នាំរបស់ Dortmund

ហង្សក្រហម Liverpool ប្រឈមមុខនឹងការប្រជែងពីសំណាក់ក្លិប Manchester City និង Real Madrid ក្នុងការតាមទិញកីឡាករ Christian Pulisic របស់ក្លិប Borussia Dortmund ខណៈលោក Jurgen Klopp អតីតគ្រូបង្វឹកក្លិបនេះ និងបច្ចុប្បន្នបានមកដឹកនាំ Liverpool កំពុងព្យាយាមតាមដានកីឡាករវ័យក្មេងនេះ។
Pulisic
កីឡាករវ័យទើប ១៧ ឆ្នាំមកពីទីក្រុង Hershey រូបនេះ បានក្លាយជាកីឡាករក្មេងជាងគេលេងនៅក្នុងលីកអាល្លឺម៉ង់ Bundesliga ដែលបានស៊ុតបញ្ចូលទីពីរគ្រាប់ ក្នុងការប្រកួតជាមួយក្លិប Stuttgart កាលពីចុងសប្តាហ៍មុន ហើយ Pulisic ក៏ជាកីឡាករមិនមែនជនជាតិអាល្លឺម៉ង់ ដែលស៊ុតបញ្ចូលទីក្នុង Bundesliga ក្រោយពីគ្រាប់បាល់របស់គេលើក្រុម Hamburg កាលពីដើមខែនេះដែរ គឺនៅអាយុ ១៧ឆ្នាំ និង ២១៩ថ្ងៃ។

រូបគេមានទម្រង់លេងល្អឲ្យក្រុមជម្រើសជាតិវ័យក្មេងអាមេរិក ខណៈ Pulisic បានចូលលេងដំបូងឲ្យជម្រើសជាតិធំ កាលពីខែមីនា នឹងត្រៀមខ្លួនជាកីឡាករវ័យក្មេងបំផុតចូលលេងឲ្យក្រុមជម្រើសជាតិ ក្នុងវគ្គជម្រុះ World Cup ផងដែរ។
Man City ប្តេជ្ញាចាប់យកកីឡាករមានទេពកោសល្យវ័យនៅ អឺរ៉ុប ប៉ុន្តែពួកគេរកអត់បានទាំងអស់ទេ ខណៈ Real Madrid កំពុងឃ្លាំមើលខ្សែបម្រើកណ្តាលរូបនេះផងដែរ ក្នុងប៉ុន្មានសប្តាហ៍មកនេះ។
សូមបញ្ជាក់ថា Dortmund នឹងដាក់តម្លៃខ្ពស់ចំពោះកីឡាករមានទេពកោសល្យនេះ ខណៈកីឡាករវ័យក្មេងសញ្ជាតិអាមេរិកនេះ បានបង្ហាញខ្លួន ១២ប្រកួតនៅរដូវកាលនេះ។ Dortmund ក៏កំពុងស្ទាក់ស្ទើរផងដែរក្នុងការលក់កីឡាកររូបនេះ ខណៈពួកគេកំពុងប្រឈមនឹងបាត់បង់កីឡាករ Ilkay Gundogan ទៅឲ្យ Man City និង Mats Hummels ទៅឲ្យ Bayern Munich៕