អនាគតលោក Flores នៅ Watford នឹងត្រូវដឹងនាចុងរដូវកាល

ក្លិបអង់គ្លេស Watford បាននិយាយថា ពួកគេនឹងពិភាក្សាជាមួយអនាគតរបស់ អ្នកចាត់ការទូទៅក្លិប គឺលោក Quique Sanchez Flores នៅចុងរដូវកាលនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្លិប។
Flores
គ្រូបង្វឹកសញ្ជាតិអេស្បាញ វ័យ ៥១ឆ្នាំរូបនេះត្រូវបានក្លិបតែងតាំងកាលពីខែមិថុនាឆ្នាំមុន បន្ទាប់ពីក្លិបបានឡើងមកលេងនៅក្នុងលីកកំពូលអង់គ្លេស Premier League ពីលីក Championship មក។

បច្ចុប្បន្ន Watford កំពុងមានចំណាត់លេខ ១២នៅក្នុងតារាង ប៉ុន្តែ ១១ប្រកួតចុងក្រោយ លេងឈ្នះតែ ពីរប្រកួតប៉ុណ្ណោះ និងបានចាញ់ក្លិប Crystal Palace ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្របខណ្ឌ FA Cup ផងដែរ៕