(Video Highlight) Villarreal រកគ្រាប់បាល់ជិតបញ្ចប់ការប្រកួតដើម្បីផ្តល់ការខកចិត្តដល់ Liverpool

គ្រាប់បាល់ឈ្នះនៅនាទីបន្ថែមរបស់ខ្សែប្រយុទ្ធ Adrian Lopez បានជួយឲ្យក្រុម Villarreal ស្ថិតលើផ្លូវឆ្ពោះទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាលើកទីមួយរបស់ពួកគេ ក្រោយពីបានកត់ត្រាជ័យជម្នះ១-០ លើក្រុម Liverpool ក្នុងការប្រកួតជើងទីមួយនៃក្របខ័ណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍។
villareal
ការប្រកួតមួយដែលមានឱកាសរកគ្រាប់បាល់តិចតួច ត្រូវបានកាត់សេចក្តីដោយគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អមួយគ្រាប់នៅជិតបញ្ចប់ការប្រកួត ខណៈដែល Denis Suarez បានបញ្ជូនបាល់យ៉ាងល្អទៅឲ្យ Lopez ដើម្បីរកគ្រាប់បាល់បញ្ចូលទីយ៉ាងងាយនៅជិតប្រអប់ទី។ ខ្សែប្រយុទ្ធ Roberto Firmino រកបានឱកាសដ៏ល្អបំផុតរបស់ក្រុម Liverpool តាមរយៈការស៊ុតបាល់ប៉ះទៅនឹងបង្គោលទីក្នុងតង់ទី២ ខណៈដែលក្រុមរបស់លោក Jurgen Klopp បច្ចុប្បន្ន ចាំបាច់ត្រូវតែធ្វើការវាយបកមួយផ្សេងទៀតក្នុងក្របខ័ណ្ឌអឺរ៉ុបនាកីឡដ្ឋាន Anfield ដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Basel នាថ្ងៃទី១៨ ខែឧសភា ខាងមុខ។

លោក Klopp បានសម្តែងនូវការខកចិត្តចំពោះការដែលក្រុម Liverpool បានបណ្តោយឲ្យមានគ្រាប់បាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួត ខណៈដែនៅសល់តែប៉ុន្មានវិនាទីទៀតប៉ុណ្ណោះពីការបញ្ចប់ក្នុងលទ្ធផលស្មើដែលនឹងធ្វើឲ្យពួកគេមានប្រៀបមុននឹងការប្រកួតជើងទី២។ លោក Klopp បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «ពិតណាស់ខ្ញុំមិនរីករាយជាមួយនឹងគ្រាប់បាល់ដែលយើងបានរបូតនៅវិនាទីចុងក្រោយឡើយ។ ការវាយសម្រុករហ័សនៅនាទី ទី៩២មិនមែនជារឿងដែលគួរតែកើតឡើងឡើយ ប៉ុន្តែ វាគ្រាន់តែជាការប្រកួតជើងទីមួយប៉ុណ្ណោះ។ យើងគ្មានសំណាងសោះនៅថ្ងៃនេះ ហើយពួកគេដឹងពីភាពខ្លាំងដែលយើងមាននៅកីឡដ្ឋាន Anfield»៕

ប្រភពព័ត៌មាន៖ Channel News Asia

  • (Video Highlight) Villarreal រកគ្រាប់បាល់ជិតបញ្ចប់ការប្រកួតដើម្បីផ្តល់ការខកចិត្តដល់ Liverpool已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/29  Category:កីឡា