Simpson៖ ការអវត្តមាន Vardy នឹងមិនបញ្ឈប់ Leicester ពីការលើកពានឡើយ

ខ្សែការពារ Danny Simpson របស់ក្រុម Leicester City បានបញ្ជាក់ថា ការអវត្តមានខ្សែប្រយុទ្ធដ៏ឆ្នើម Jamie Vardy នឹងមិនបញ្ឈប់មិនឲ្យក្រុមកំពុងនាំមុខលើកំពូលតារាងក្របខ័ណ្ឌ Premier League មួយនេះ ឈ្នះពានដ៏មិននឹកស្មានដល់ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់អង់គ្លេសនៅលើទឹកដីក្រុម Manchester United នៅថ្ងៃអាទិត្យនេះឡើយ។
vardy
ក្រុមរបស់លោក Claudio Ranieri បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍លើពួកគេ ខណៈដែលពួកគេនឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford ដោយដឹងថា ការទទួលជ័យជម្នះនៅពេលជួបក្រុម Man United នឹងធ្វើឲ្យពួកគេក្លាយជាម្ចាស់ជើងឯកអង់គ្លេសជាលើកទីមួយក្នុងប្រវត្តិរយៈពេល១៣២ឆ្នាំ។ ក្នុងយុគសម័យកាលមួយដែលក្លិបធំៗភាគច្រើនរបស់ក្របខ័ណ្ឌ Premier League បានជះទឹកប្រាក់ដើម្បីស្វែងរកជ័យជម្នះ ក្រុមរបស់លោក Ranieri បានបង្ហាញថា ប្រាក់មិនតែងតែអាចទិញភាពជោគជ័យបានឡើយ ខណៈដែល Leicester កំពុងតែធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលតាមរយៈការធ្វើរឿងដែលមិនអាចទៅរួចកើតឡើង។
vardy2
ការបំពេញការប្រជែងដ៏អស្ចារ្យរបស់ពួកគេទៅលើពានរង្វាន់នេះនៅលើទឹកដីក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យកាល នឹងបំពេញនូវទំព័រចុងក្រោយក្នុងដំណើរគួរឲ្យចាប់អារម្មណ៍របស់ក្រុម Leicester។ Simpson ដែលក្រុមរបស់គេបានឈ្នះ៧លើក និងស្មើ២លើកក្នុងចំណោមការប្រកួត៩លើកចុងក្រោយរបស់ពួកគេ បានឲ្យដឹងថា៖ «ខ្ញុំគិតថា យើងបានផ្ញើរសារមួយទៅកាន់គ្រប់គ្នាដែលមិនភាពអវិជ្ជមានចំពោះយើង។ យើងមានកីឡាដែលអាចធ្វើបានយ៉ាងល្អ។ Leo Ulloa គឺជាកីឡាករឆ្នើមប្រចាំការប្រកួត ហើយ Jeff Schlupp បានបំពេញតួនាទីដ៏អស្ចារ្យ»។ ការប្រកួតនៅថ្ងៃអាទិត្យនេះនឹងចាប់ផ្តើមនៅម៉ោង៨:០៥យប់។

ការជួបគ្នាបីលើកចុងក្រោយរវាងក្រុមទាំងពីរ
29.11.15 Leicester 1-1 Manchester United
31.01.15 Manchester United 3-1 Leicester
21.09.14 Leicester 5-3 Manchester United