ប្រធានក្រុម Dortmund ថាចង់ផ្ទេរទៅលេងនៅ Bayern វិញ

ប្រធានក្រុម Borussia Dortmund កីឡាករ Mats Hummels បានប្រាប់ក្លិបថា រូបគេចង់ទៅចូលរួមជាមួយគូរសត្រូវក្នុងលីក Bundesliga—Bayern Munich នៅរដូវក្តៅនេះ។
ខ្សែការពារអន្តរជាតិអាល្លឺម៉ង់ វ័យ ២៧ឆ្នាំរូបនេះ ដែលកាលពេលថ្មីៗនេះត្រូវលេចលឺដំណឹងទៅ Liverpool, Manchester United និង Arsenal នេះ គឺកំពុងនៅជាប់កុងត្រារហូតដល់ឆ្នាំ ២០១៧។
Hummels
Dortmund បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា «រហូតមកដល់ពេលនេះ Bayern មិនទាន់ដាក់សំណើមកទេ»។

Hummels ចាប់ផ្តើមអាជីពបាល់ទាត់របស់គេជាមួយ Bayern Munich វិញមុនពេល មកលេងនៅក្លិប Dortmund នេះក្នុងឆ្នាំ ២០០៩ ដែលរូបគេបានបង្ហាញខ្លួនលេង បាន ៤៤ប្រកួតនៅក្នុងរដូវកាលនេះ។

ប្រសិនបើ Hummels ត្រូវផ្ទេរទៅលេងនៅ Bayern មែន កីឡាករនេះនឹងក្លាយជាកីឡាករទី ៣ ក្នុងការផ្ទេរទៅលេង Bayern នេះក្នុង ៣ ឆ្នាំបន្តបន្ទាប់គ្នា បន្ទាប់ពីខ្សែបម្រើកណ្តាល Mario Gotze ទៅក្នុងឆ្នាំ ២០១៣ និងខ្សែប្រយុទ្ធ Robert Lewandowski ក្នុងឆ្នាំ ២០១៤៕