ឃុំ​ខ្លួន​អ្នកបើក រថយន្ត បុក​ស្ត្រី​លក់មីឆា ស្លាប់ពេល ដើរឆ្លងផ្លូវ

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ សម្រេចឃុំខ្លួន បុរសម្នាក់ ដាក់ពន្ធនាគារ បណ្តោះអាសន្ន ក្នុងករណី បង្កគ្រោះថ្នាក់ចរាចរ បណ្ដាលឲ្យ ស្ត្រីម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ។ 

មន្ត្រីតុលាការ ថ្លែងថា ជនបង្ករូបឈ្មោះ ឈុន ឈាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបរ រថយន្តឈ្នួលស្នាក់ នៅភូមិព្រែកតាទែន ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ជនជាប់ចោទ ឈុន ឈាង ត្រូវបានលោក ព្រះរាជអាជ្ញារង ខាំ សុផារី ចោទប្រកាន់ពីបទបើកបរ ធ្វេសប្រហែស បណ្ដាលឲ្យស្លាប់ អ្នកដទៃ តាមមាត្រា៨៥ ច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក។ គួររំលឹកថា នៅយប់ថ្ងៃ២៣ ខែមេសា ស្ត្រីរងគ្រោះ ហុក ឈាង អាយុ៤៣ឆ្នាំ បានដើរឆ្លងថ្នល់ ស្រាប់តែមានរថយន្ត ម៉ាកតូយូតា កាមរីពណ៌ស មួយគ្រឿង បើកបរតាម បណ្តោយផ្លូវ ជាតិលេខ៥ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន មកដល់ចំណុច កើតហេតុ បានរេចង្កូតបុក ស្ត្រីរងគ្រោះ ដែលកំពុងដើរ ឆ្លងថ្នល់ បណ្តាល ឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែង។ ប៉ុន្តែរថយន្តបង្ក មិនបានឈប់ទេបានបន្ថែមល្បឿន បើកគេចមកឈប់ នៅក្រោមស្ពានជ្រោយចង្វារ ក៏ត្រូវបាន សមត្ថកិច្ចជំនាញ តាមមកទាន់ ហើយក៏ឃាត់ខ្លួនតែម្តង។ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ ត្រូវរថយន្ត ម៉ាក កាមរីគូតប៉ោង ពណ៌ស មិនស្គាល់ស្លាកលេខ បុកចំពេញទំហឹង ប៉ើងជិត៥០ម៉ែត្រ បណ្តាលអោយ ស្លាប់ភ្លាមៗ នៅម៉ោង១១៖៥០នាទី យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅ តាមបណ្តោយផ្លូវជាតិ លេខ៥ ក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ មន្ត្រីនគរបាលបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើឈ្មោះ ហុក ឈូង អាយុ៤៣ឆ្នាំ មុខរបរលក់មីឆា ស្នាក់នៅ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានដើរឆ្លងផ្លូវជាតិ លេខ៥ ចំណុចទល់មុខ ស្លាកយីហោគីម ឡុងកាហ្វេ គ្រាន់តែដើរឆ្លងផ្លូវ ពីលិចទៅកើត បានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែលេចមុខ រថយន្តម៉ាក កាមរីគូតប៉ោង ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ បើកយ៉ាងលឿនដូចហោះ ទិសដៅពីជើងទៅត្បូង ជ្រុលចង្កូត ទៅបុកជនរងគ្រោះ ពេញទំហឹងប៉ើងជិត ៥០ម៉ែត្រ បណ្តាលអោយស្លាប់ ភ្លាមៗ នៅកន្លែងកើតហតុ។ ក្រោយពេលកើតហេតុសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ទាក់ទងប្តី និងសាច់ញាតិ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត