ចោរស្ទើរភ្លើង កាន់កូនកាំបិត ដើរប្លន់ ៣កន្លែងខុសៗគ្នា តែលទ្ធផល គួរឲ្យអស់សំណើច

ចិន៖ កាលពីរសៀល ថ្ងៃច័ន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ មានហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើល និងអស់សំណើចមួយ បានកើតឡើង ដែលមានបុរសម្នាក់ បានកាន់កូនកាំបិត ដើរប្លន់គេចំនួន ៣កន្លែងខុសៗគ្នា នៅតាមដងផ្លូវ ក្នុងទីក្រុងសៀងហៃ ប្រទេសចិន ប៉ុន្តែលទ្ធផលចុងក្រោយ ពិតជាធ្វើឲ្យប្រិយមិត្ត អស់សំណើចជាមិនខាន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសដាច់យ៉ៃម្នាក់ បានដើរប្លន់ ចាប់ពីផ្លូវ Xietu East Road រហូតទៅដល់ផ្លូវ South Bus Station Road ក្នុងទីក្រុងសៀងហៃ ដោយដំបូងឡើយ រូបគេបានចូលទៅប្លន់ ក្រុមហ៊ុនធានារ៉ាប់រង មួយកន្លែង ដែលស្ថិតនៅ លើផ្លូវ Xietu Road។ ជាសំណាងអាក្រក់ ក្រុមហ៊ុននោះ មានសន្តិសុខយាម ជាច្រើននាក់ ដែលធ្វើឲ្យជនសង្ស័យ មានការភិតភ័យយ៉ាងខ្លាំង និងមិនបានសម្រេច។ ទោះជាយ៉ាងណា លើកទី១ គឺពិបាកបន្តិចហើយ។

បន្ទាប់មកទៀត ជនសង្ស័យ បានព្យាយាមដើរចូលទៅប្លន់ ក្នុងផ្សារទំនើបមួយកន្លែង យកកាំបិត ភ្ជង់អ្នកលក់ តែត្រូអ្នកដើរផ្សារពេលកើតហេតុ ដេញចាប់ រត់រកប្រាស់អាយុទៅវិញ។

ចុងបញ្ចប់ ដោយសារតែ ទាល់គំនិតខ្លាំង ជនសង្ស័យបានដើរចូលក្នុង ផ្សារបន្លែ និងប្រើកាំបិតគំរាមកំហែង អ្នកលក់បន្លែម្នាក់ទៀតរហូតបានសម្រេច យកបានលុយ ចំនួន ៧.៧យ័ន (ជាងមួយដុល្លារអាមេរិក) និងរត់គេចខ្លួនបាត់តែម្តង។

ទោះយ៉ាងនេះក្តី ជនសង្ស័យជាជាចោរស្ទើរភ្លើងនោះ មិនអាចគេចខ្លួនទៅណាឆ្ងាយទេ ដោយត្រូវបានប៉ូលិសសៀងហៃ បានប្រដេញចាប់បានផងដែរ។ ប៉ូលិសបានប្រាប់ឲ្យដឹងថា ជនសង្ស័យមកពីខេត្ត Sichuan មិនបានបញ្ជាក់ពី អត្តសញ្ញាណ ឬព័ត៌មានទាក់ទងផ្សេងៗទៀតនៅឡើយទេ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​​ ថ្ងៃ​ទី​១៨ មីនា ២០១៦ ស្ថិត​ក្នុងភូមិ​ប្ញ​ស្សី​ព្រៃ ឃុំ​កំពង់​ចម្លង​​ស្រុក​​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ជនសង្ស័យ​ម្នាក់ត្រូវ​សមត្ថកិច្ច សហការ​ជាមួយ​កម្លាំង ​កង​រាជ​អាវុធ​ខេត្តស្វាយរៀង ធ្វើការ​ចាប់ខ្លួន ខណៈ​កំពុង​ដឹក​គោ ​ដើរ​លក់​ពេញ​ស្រុក ពេញ​ភូមិ ក្រោយពី។

នៅ​មុន​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ថា មាន​បុរស​ម្នាក់​ដឹកគោ​មួយ​ក្បាល ដើរ​លក់​ក្នុង​តម្លៃ​ថោក (​គឺ​៨០០.​​០០០) ហើយ​គ្មាន​នរណា​ហ៊ាន​ទិញ​នោះ​ទេ ។

ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​ក៏​មានការ​សង្ស័យ ក៏​ចុះ​ទៅ​សួរនាំ​ជន​នោះ ស្រាប់តែ​ភ័យ​ស្លន់ស្លោ​រត់​ចោល​គោ តែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់ចម្លង ដេញ​តាម​ចាប់ រួម​ទាំង​ជួប​កម្លាំង​ល្បាត​របស់​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ស្ទាក់​ចាប់​បាន​តែ​ម្តង ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​លួច​គោ​នោះ​តាំងពី​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ មីនា និង​បាន​ដឹកគោ​ដើរ​លក់​ឱ្យ​គេឯង ប៉ុន្តែ​គ្មាន​អ្នក​ណា​ទិញ​ទេ ហើយ​ក៏​បាន​ជួន​សមត្ថកិច្ច​សួរនាំ រូបគេ​ភ័យ​ពេក​ក៏​រត់​ចោល​គោ ហើយ​ជួប​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​បាន​ខ្លួន​តែម្តង​៕

ជាងនេះទៅទៀត កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២ ធ្នូ ២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៩ កែង​ផ្លូវ​លេខ​៤៣០ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ជនសង្ស័យ​ជា​ម្នាក់​ ត្រូវ​បាន​ជន​រង​គ្រោះ​ចាប់​ទាញ​ម៉ូតូ​ដួល​ចាប់​ ខ្លូ​ន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក ឯ​ម្នាក់​ទៀត​រត់​គេច​ខ្លួន​បាត់ ខណៈ​ជិះ​ម៉ូតូ​មក​​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​៣​នាក់​ បងប្អូន​ត្រឡប់​មក​ពី​ដើរ​លេង​នៅ​កោះ​ពេជ្រ។

សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹកបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ នី បញ្ញា​វុ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៨៩៧​អឺ​សូន្យ ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែក​នារី​រង​គ្រោះ​ដែល​ត្រូវ​ចោរឆក់​ទូរស័ព្ទ​មិន​បាន​សម្រេច​ឈ្មោះ ថូ នួនល្អង ភេទ​ស្រី អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ប្រភព​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហ្វី​ណូ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1V-5253 មក​ពី​ដើរ​លេង​កោះ​ពេជ្រ​៣​នាក់​បងប្អូន​ក្នុង​គោល​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៩ ខណៈ​មក​ដល់​ចំណុច​កែង​ផ្លូវ​លេខ​៤៣០ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CT-9604 បាន​មក​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 6 ពី​ដៃ តែ​ត្រូវ​នារី​រង​គ្រោះ​ទាញ​មក​វិញ​ក៏​ដួល​ម៉ូតូ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ទាំង​២​នាក់​បាន​លើក​ម៉ូតូ​បម្រុង​ជិះ​រត់គេច​ខ្លួន ក៏​ត្រូវ​បងប្រុស​របស់​នាង​ដែល​ជា​អ្នក​បើក​ម៉ូតូ​ចុះ​ពី​ម៉ូតូ​ទៅ​ទាញ​ ម៉ូតូ​ដួល​ម្តងទៀត ក៏​ប្រតាយប្រតប់​គ្នា ដោយ​ចាប់​បាន​ជនសង្ស័យ​ជា​អ្នក​បើក​ម៉ូតូ​ម្នាក់ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​បាន​រត់គេច​ខ្លួន ​បាត់ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ និង​វត្ថុ​តាង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ។

សូម​បញ្ជាក់​ថា នារី​រង​គ្រោះ​និង​បងប្អូន​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ រដ្ឋបាល​ទំនប់​ទឹក​ដែរ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ដាក់ទោស​ជនសង្ស័យ និង​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ជនសង្ស័យ​បន្ត​ទៀត ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត