ពន្យាពេលជើងហោះហើរ ត្រូវអ្នកដំណើរទះកំផ្លៀង និងជះអាហារដាក់ (មានវីដេអូ)

ចិន៖ បុគ្គលិកនារីបម្រើការងារ នៅអាកាសយានដ្ឋានម្នាក់ ត្រូវបានអ្នកដំណើរ ទះកំផ្លៀង និងជះអាហារដាក់ ព្រោះខឹងការពន្យារពេលជើងហោះហើរ។

អាកាសធាតុមិនអំណោយផល អាកាសយានដ្ឋាននៅក្រុង Changsha បានសម្រេចចិត្តពន្យារពេលធ្វើដំណើរ ចៀសជាងប្រថុយនឹងគ្រោះថ្នាក់ផ្សេងៗ។ រឿងនេះដែរ បានធ្វើឲ្យអ្នកដំណើរមួយចំនួន មានការមិនពេញចិត្តជាខ្លាំងរហូតដល់ ពួកគេកើតមានជម្លោះជាមួយនឹង បុគ្គលិកខាងអាកាសយានដ្ឋានទៀតផង។

បើតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ហេតុការណ៍មួយនេះកើតឡើង កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ ដោយដំបូងឡើយអ្នកដំណើរមួយក្រុម បានធ្វើការសួរនាំ និងដាក់សំណើរទៅកាន់ អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍មួយ។ ប៉ុន្តែក្រោយសំណើររបស់ពួកគេ មិនត្រូវបានដោះស្រាយ ពួកគេក៏បានលើកគ្នា ទៅកាន់នារីបម្រើការងារ នៅឯតុការិយាល័យវិញម្តង។ ក្រោយមកនៅម៉ោងប្រហែលជា ៨:៣០នាទីយប់ ស្រាប់តែមានជម្លោះកើតឡើង រហូតដល់អ្នកដំណើរទាំងនោះ បានទះកំផ្លៀង និងជះអាហារទៅលើ នារីបម្រើការងារម្នាក់នោះតែម្តង។

ជាក់ស្តែងបន្ទាប់ពីឃ្លីបវីដេអូ បង្ហាញពីសកម្មភាព ទាំងនោះត្រូវបានគេបង្ហោះលើបណ្តាញសង្គមរួចមក បានធ្វើឲ្យអ្នកលេងអុិនធឺណែតជាច្រើន ហួសចិត្ត និងចោទសួរថា៖ "តើការពន្យារពេលជើងហោះហើរ ដើម្បីសុវត្ថិភាពនោះ ពិតជាអាក្រក់ណាស់មែនទេ?"៕

សូមទស្សនាវីដេអូខាងក្រោមនេះ

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត

កាលពីមុនខ្មែរឡូតធ្លាប់ចុះផ្សាយពី 

មនុស្សជាច្រើនរយនាក់ តែងតែប្រើអំពើហឹង្សាដាក់គ្នា ជារៀងរាល់ឆ្នាំ ដែលនេះជា ពិធីបុណ្យមួយ របស់អ្នកភូមិ San Juan de Lurigancho ស្ថិតនៅជាយក្រុង លីម៉ា នៃប្រទេសប៉េរូ។

ពិធីបុណ្យនេះ មានឈ្មោះថា Takanakuy ត្រូវបានប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៥ ខែធ្នូ ដូចពិធីបុណ្យគ្រិស្តម៉ាស់ ផងដែរ។ អ្នកភូមិជាច្រើនរយនាក់ បានមកប្រមូលផ្តុំគ្នា ដើម្បីចូលរួម និង ទស្សនាយ៉ាងច្រើនកុះករ។ ក្នុងនោះ ពួកគេបានធ្វើការវាយតប់គ្នា ទៅវិញទៅមក យ៉ាងចាស់ដៃ ក្នុងគោលបំណង អោយបញ្ហាផ្សេងៗក្នុងឆ្នាំចាស់ ចៀសឆ្ងាយចេញទៅ និង ការទើសទែងគ្នា ទាំងប៉ុន្មាន ត្រូវបានដោះស្រាយ ហើយ ចាប់ផ្តើមឆ្នាំថ្មីខាងមុខ ដោយភាពជ្រះថ្លា។

គួរបញ្ជាក់ដែរថា នេះជាពិធីបុណ្យប្រពៃណីមួយ របស់អ្នកស្រុករស់នៅទីនោះ ដែលតែងតែប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ រហូតមកទល់សព្វថ្ងៃនេះ ដោយអ្នកចូលរួម មានមិនត្រឹមតែមនុស្សប្រុសនោះទេ សូម្បីតែ នារីៗ និង ក្មេងៗ ក៏បានចូលរួម ប្រយុទ្ធតទល់គ្នា នេះដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត