​ចិត្ត​ម្តាយឃោរឃៅម្លេស! លើក​ដៃ​​សម្លាប់​​កូន​ឯង​

ខេត្តសៀមរាប ៖ ស្ត្រី​ជា​ម្តាយ​ម្នា​ក់បាន​​ធុញថប់ និង​ខូចចិត្ត​ដោយសារ​ប្តី​កំហូច​ដើរ​មិន​ចូល​ផ្ទះ ក៏​ដាច់​ចិត្ត​ទៅ​ចាប់​កូនស្រី​អាយុ​ ទើប​តែ​៦​ខែ​របស់​ខ្លួន​រឹត​.​ក​និង​ក្រមា បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ហើយ​បន្ត​ទៅ​ចាប់​កូនប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​ទៀត​រឹត​.​ក សម្លាប់​ដែរ តែ​សំណាងល្អ​ត្រូវ​អ្នកស្រុក​ជួយ​ទាន់ តែ​កូនប្រុស​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ក្នុង​ថ្ងៃ​ទី​២៦ មេ​សា ២០១៦ ស្ថិត​នៅ​ចំណុច​អូរ​មាន​ជ័យ ក្នុងភូមិ​ជប់​ក្រោម ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

លោក​អធិការ​ស្រុក​ស្វាយ​លើ​បាន​ប្រាប់​ថា ស្ត្រី​សង្ស័យ​ជា​ម្តាយ​ខាងលើ​ឈ្មោះ​ជឿន ជូ អាយុ​២៦​ឆ្នាំ មាន​ប្តី​ឈ្មោះ​ព្រហ្ម ទ្បិ​ច អាយុ​៣៨​ឆ្នាំ បាន​ទៅ​រកស៊ី​នៅ​ខេត្ត​ប៉ៃលិន ដោយ​ទុក​កូន​២​នាក់​ប្រុស​-​ស្រី ១-​ឈ្មោះ​ទ្បិ​ច វ​ណ្ណា ភេទ​ប្រុស អាយុ​៣​ឆ្នាំ (​របួសធ្ងន់​) និង ២-​ឈ្មោះ​ទ្បិ​ច វណ្ណ ភេទ​ស្រី អាយុ​៦​ខែ (​ស្លាប់​) ។

ប្រភព​បន្ត​ថា ស្ត្រី​សង្ស័យ​ជា​ម្តាយត្រូវគេនិយាយ​ មានវិបត្តិរហូត​វិកលចរិតទៅហើយ ព្រោះបានទៅបើក​ថ្នាំសរសៃប្រសាទផឹក​រហូត ​ដោយ​មាន​សំបុត្រ​ពេទ្យ​សរសៃប្រសាទ ដើម្បី​បើក​ថ្នាំ​ប្រចាំខែ ។

តែ​ទោះជា​យ៉ាងណា ​​សំបុត្រ​នោះត្រូវមានការបញ្ជាក់​​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​យក​ឱ្យ​កាន់​តុលាការ​មើល​ដែរ​។ បច្ចុប្បន្ន ស្ត្រី​សង្ស័យ​ជា​ឃាតករ​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ភ្លាម​ៗ ដើម្បី​យក​មក​សួរនាំ​នៅ​អធិការ​ស្រុក​ស្វាយ​លើ រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​តុលាការ​នៅ​ថ្ងៃ​ទី​២៧ មេ​សា នេះ ។

ប្រភព ៖

គួររំលឹកផងដែរថា នៅឯសហរដ្ឋអាមេរិក ក៏ធ្លាប់កើតមានហេតុការណ៍ ម្តាយសម្លាប់កូនខ្លួនឯងបង្កើតផងដែរ ដោយស្រ្តីជាម្តាយ ចិត្តអប្រិយម្នាក់ ត្រូវបានតុលាការអាមេរិក ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ អស់មួយជីវត លើបទល្មើស ដោយដាក់ចូល ក្នុងម៉ាស៊ីន Microwave។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Ka Yang អាយុ៣៤ឆ្នាំ ត្រូវបានតុលាការ រកឃើញភស្តុតាងចុងក្រោយ បង្ហាញថានាង Ka Yang ពិតជាឃាតករ ជាប់ពាក់ពន្ធនឹងករណី សម្លាប់កូនរបស់នាង ដែលមានអាយុទើប ១ឆ្នាំ កាលពីខែវិច្ឆិកា ប្រាកដមែន។

យោងតាមភស្តុតាងដែលតុលាការរកឃើញ បង្ហាញថា នាង Ka Yang នៅផ្ទះជាមួយកូនស្រីអាយុ មួយឆ្នាំ របស់នាង ឈ្មោះ Mirabelle Thao-Lo តែពីរនាក់គត់ នៅកើតហេតុ កាលពីខែមីនា ឆ្នាំ ២០១១។ នាង Ka Yang ដែលជាម្តាយ បានដាក់កូនរបស់នាង ចូលក្នុងម៉ាស៊ីន Microwave ក្នុងរវាងរយៈពេល ២នាទីកន្លះ ទៅ​៥នាទី។

រឿងក្តីឃាតកម្មនេះ ដំបូងឡើយ នាង Ka Yang មិនបានសារភាពថានាង សម្លាប់កូននាងឡើយ ដោយប្រកែកថា ពេលកើតហេតុនាង កំពុងធ្វើការជាមួយកុំព្យូទ័ររបសនាង ហើយនាងក៏ដេកលក់ តែពេលភ្ញាក់ដឹងខ្លួន​ ក៏ឃើញកូន របស់នាងក្នុងម៉ាស៊ីន Microwave នោះទៅហើយ។ មេធាវីការពារក្តី នាង Ka Yang បញ្ជាក់ថា នាងធ្លាប់មានប្រវត្តិកើតជំងឺឆ្កួតវង្វេង និងមិនដឹងថាបានធ្វើអ្វីនោះទេ ។ ប៉ុន្តែក្រុមគ្រូពេទ្យបានបញ្ជាក់ថា នាងពុំមានអាការៈបែបនេះ ឡើយ នៅពេលពួកគេទៅដល់កន្លែងកើតហេតុ។

យ៉ាងណាមិញ ដោយសារតែមានភស្តុតាំងបញ្ជាក់យ៉ាងច្បាស់បែបនេះ ចុងក្រោយ នាង Ka Yang បាននិយាយថា អ្វីដែលនាងបានប្រាប់កាលពីមុន គឺជារឿងកុហក ហើយនាងពិតជាបានសម្លាប់កូនខ្លួនឯងមែន ព្រោះនាងមានជំងឺ បែកខ្ញែកស្មារតី។

តុលាការរដ្ឋកាលីហ្វ័រញ៉ា ធ្លាប់បានប្រកាសដាក់ទោសនាង Ka Yang ឲ្យជាប់ពន្ធនាគារចាប់ពី ២៦ឆ្នាំ តែពេលនេះ នាងត្រូវជាប់គុកបន្ថែមរហូតដល់ ពេញមួយជីវិតតែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត