កាប់​ប្លន់​ម៉ូតូ MSX មួយ​គ្រឿង​បាន​សម្រេច ​នៅ​ខណ្ឌទួលគោក

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៤ ម្តុំ​ខ្លោងទ្វារវត្ត​នាគ​វន្ត ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។ មាន​ករណី​ប្លន់​យក​ម៉ូតូ MSX បាន​សម្រេច​ដោយ​សុវត្ថិភាព ។ ប្រភព​ពី​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា រូបគេ​ជា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ បម្រុង​ទៅ​ផ្ទះ​ម្ដុំ​ចំការមន តែ​ឆៀង​ចូល​ម្តុំ​វត្ត​នាគ​វន្ត​បន្តិច ពេល​នោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាន​ជិះ​ស្ទាក់​ពីមុខ​ម៉ូតូ​របស់​ខ្លួន ហើយ​ដក​កាំបិតប៉័ងតោ​កាប់​រូបគេ​ផ្ទួន​ៗ​ត្រូវ​ដៃ​ឆ្វេង​រង​របួសធ្ងន់ ។

ពេល​នោះ​គេ​ភ័យ​ខ្លាំង​ពេក​ក៏​ផ្ដួល​ម៉ូតូ ហើយ​រត់​ដើម្បី​គេចខ្លួន​ដើម្បី​សុវត្ថិភាព​។ ឃើញ​ឳ​កាស​ល្អ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់ បានរ​ត់ទៅ​លើក​ម៉ូតូ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុ​សម ហើយ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​សង្កាត់​បឹង​កក់​២ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ប្លន់​យក​ម៉ូតូ​របស់​ខ្លួន​មក​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ស្រដៀងនឹងករណីខាងលើ កាលពីពេលកន្លងទៅធ្លាប់មានករណី 

ក្រុមចោរប្រមាណ១០នាក់ ប្រដាប់ដោយដាវសាំម៉ូរៃ ធ្វើការកាប់ប្រហារ ទៅលើក្រុមយុវជន ដែលមានគ្នា៤នាក់ បណ្តាលឲ្យរងរបួសម្នាក់ ប្លន់យកម៉ូតូសង់ ២០១៦ ពណ៌ខ្មៅ មួយគ្រឿង គ្មានស្លាកលេខ​ តាមបណ្តោយផ្លូវ ព្រះសីហនុ​ ស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន នាម៉ោង ៣ទៀបភ្លឺថ្ងៃទី០១ ខែមេសាឆ្នាំ២០១៦​នេះ។

ជនរងគ្រោះ មានឈ្មោះ​ មឿន​ សុខៈ ស្នាក់នៅម្តុំផ្សារសឡា​ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ ហើយត្រូវបាន​មិត្តភក្តិ ដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ​។ បើតាមមិត្តភក្តិ របស់ជនរគ្រោះ ដែលឋិតនៅក្នុងហេតុការណ៌ កាប់ប្លន់នោះបាននិយាយថា ខ្លួននិងមិត្តភ័ក្រ ៣នាក់ទៀត មានទាំងជនរងគ្រោះ ផងនោះ ជិះម៉ូតូ២គ្រឿង​ ចេញពីហូបបបរ នៅម្តុំផ្សារដើមគរ​ ក្នុងបំណងទៅលេងនៅ ម្តុំមាត់ទន្លេ​ ដោយជិះតាមផ្លូវ​ព្រះសីហនុ​ លុះជិះដល់ កន្លែងកើតហេតុ ក៏លេចមុខជនល្មើស ជាង១០នាក់ ជិះម៉ូតូ ៦គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ​ បានធ្វើការកាប់ប្រហារ ជាច្រើនដាវ មកលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ​ ។

ខណៈក្រុមជនរងគ្រោះ រត់យករួចខ្លួននោះ ក្រុមជនល្មើសក៏លើក យកម៉ូតូ ជនរងគ្រោះជិះគេច ចេញពី ន្លែងកើតហេតុ ដោយសុវត្ថិភាព មិនបានរំខាន ដល់នគរបាលប៉ុស្តិ៍ បឹងកេងកង១ និងនគរបាលខណ្ឌចំការមន ដែលមានលោក យិន សាន ជាអធិការខណ្ឌ ឈឺក្បាលនោះទេ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត