មេខ្លោង​ជួញដូរ​គ្រឿងញៀន ត្រូវ​PM​បាញ់​ស្លាប់​ក្នុងផ្ទះ​ និង​ចាប់ខ្លួន​៥​នាក់ (មានវីដេអូ)

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដែល​បើក​ការ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​នោះ បាន​ត្រូវ​PM បាញ់​ស្លាប់​នៅ​ក្នុងផ្ទះ និង​ជនសង្ស័យ​៥​នាក់​ទៀត​បាន​ត្រូវ​ចាប់ខ្លួន ក្នុង​ប្រតិបត្តិការ​ដែល​ទើប​បិទ​បញ្ចប់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ នៅ​ទីតាំង​បង្ក្រាប​គ្រឿងញៀន ស្ថិត​នៅ​ខាងត្បូង​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ផ្ទះ​លេខ ៣៧ ផ្លូវ​លេខ​៣៥១ ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ដោយ​សមត្ថកិច្ច​ចាប់​បាន​ជនល្មើស​២​នាក់​បន្ថែម​ទៀត និង​កំពុង​ចូល​ទៅ​ខាងក្នុង​ផ្ទះ ។

ប្រភព ៖

ហេតុការណ៍មុននេះ... ស្នូរ​គ្រាប់កាំភ្លើង​បាន​បញ្ចប់​ហើយ ខណៈ​សមត្ថកិច្ច​គ្រប់គ្រង​ស្ថានការណ៍​ទាំងស្រុង

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា មក​ដល់​វេលា​ម៉ោង​៥​និង​៤៧​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ មេ​សា​នេះ កងកម្លាំង​សមត្ថកិច្ច​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​ហើយ​នៅ​ទីតាំង​បង្ក្រាប​គ្រឿងញៀន ស្ថិត​នៅ​ខាងត្បូង​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ផ្លូវ​លេខ​៣៥១ ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ដោយ​សមត្ថកិច្ច​ចាប់​បាន​ជនល្មើស​២​នាក់​បន្ថែម​ទៀត និង​កំពុង​ចូល​ទៅ​ខាងក្នុង​ផ្ទះ ។

យ៉ាងណា​ក៍ដោយ មិន​ទាន់​មាន​របាយការណ៍​ច្បាស់លាស់​ពី​ករណី​មនុស្ស​ស្លាប់​និង​របួស​នៅឡើយ​ទេ ខណៈ​មន្ត្រី​កងរាជអាវុធហត្ថ​រហស្សនាម​និម្មិត​៣៣ បាន​ទទួលមរណភាព​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ក្រោយ​បញ្ជូន​ទៅ​សង្គ្រោះ បន្ទាប់​ពី​បាញ់​តដៃ​គ្នា​ជាមួយ​ក្រុម​ជួញដូរ​គ្រឿងញៀន​នៅ​ទីតាំង​ខាងលើ ។

ហេតុការណ៍មុននេះ... ក្រុម​ជនល្មើស​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​កាន់តែ​ខ្លាំង

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ក្រុម​ជនល្មើស​កំពុង​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​កាន់តែ​ខ្លាំង គិត​មក​ត្រឹម​វេលា​ម៉ោង​៥ និង៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ មេ​សា ២០១៦​នេះ កម្លាំង​អាវុធហត្ថ​រាជធានី និង​អាវុធហត្ថ​ខណ្ឌទួលគោក រួម​សមត្ថកិច្ច កំពុងធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះ​ជនសង្ស័យ​ក្នុង​ករណី​បង្ក្រាប​គ្រឿងញៀន ដោយ​ត្រូវ​ជនសង្ស័យ កំពុង​លាក់ខ្លួន​នៅ​ក្នុងផ្ទះ ។

សូម​បញ្ជាក់​ថា ហេតុការណ៍​នេះ កើតឡើង​ក្នុង​ពេល​ចុះ​ទៅ​បង្ក្រាប​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ ហើយ​ត្រូវ​ក្រុម​នោះ​បាញ់​តែ​ម្តង បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នា​រសៀល​ថ្ងៃ​ទី​២៧ មេ​សា ២០១៦ ស្ថិត​នៅ​ខាងត្បូង​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ផ្លូវ​លេខ​៣៥១ ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត