អន់ចង់! ដំបៅមិនឈឺយកឈើរុក លទ្ធផលចុងក្រោយទក់សាច់ (មានវីដេអូ)

ចិន៖ កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបមួយកំពុងតែមាន ភាពល្បីល្បាញពេញអីុនណែតជាខ្លាំង ដែលបុរសម្នាក់ ចង់សម្រេចតណ្ហា តែមិនបានសម្រច។

តួយ៉ាងតាមរយៈខ្សែវីដេអូឃ្លីប ដែលថតបានដោយកាមេរ៉ាសុវត្ថិភាព កាលពីថ្ងៃអាទិត្យ ទី២៤ កន្លងទៅថ្មីៗនេះ ស្ថិតក្នុងជណ្តើរយន្តប្រអប់មួយកន្លែង ក្នុងប្រទេសចិន ហើយត្រូវបានបង្ហោះចូល ទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសបណ្តាញសង្គម Weibo របស់ចិនតែម្តង ដែលបង្ហាញឲ្យឃើញ ពីសកម្មភាពរបស់បុរសម្នាក់ ដែលជាជនដៃដល់ បានព្យាយាមចូលកៀក និងប្រើដៃប៉ះពាល់ទៅលើខ្លួនប្រាណនារីរងគ្រោះ ដែលទង្វើនេះផងដែរ សរបញ្ជាក់ឲ្យឃើញថា ក្នុងន័យចង់រំលោភបំពានលើរូបរាងកាយរបស់នាង ប៉ុន្តែលទ្ធផលមិនបានសម្រចឡើយ។

ក្នុងខ្សែអាត់វីដេអូឃ្លីបនោះទៀតសោត គេឃើញថា នារីរងគ្រោះបានទះកំផ្លៀង និងយកជើងអុកចំចំណុចសំខាន់ រួមទាំងផ្ទៃមុខ របស់ជនដៃដល់យ៉ាងចាស់ដៃផងដែរ ដើម្បីទុកជាការព្រមាន ទៅដល់បុរសរូបនោះដែលចង់បំពានលើខ្លួនប្រាណនាង រហូតដល់ថ្នាក់បុរសជាជនដៃដល់ អួលដួលទៅនឹងជ្រុងម្ខាងនៃប្រអប់ជណ្តើរយន្ត ដែលមើលទៅហាក់បីដូចជាឈឺចាប់យ៉ាងខ្លាំង។

យ៉ាងណាមិញ វីដេអូនេះដែរ ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមម្នាក់ បានធ្វើការចែករំលែកបន្ត ដោយសរសេរថា «នារីដ៏ស្រស់ស្អាតម្នាក់ បង្រៀនពីរបៀបការពារខ្លួន»។ ដោយឡែក ក៏មានអ្នកបញ្ចេញមតិជាច្រើន បានធ្វើការកោតសរសើរ ពីភាពក្លាហានរបស់នាងជាខ្លាំងផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ មានករណីយស្រដៀងគ្នាដែរ កាលពីពេលកន្លងទៅនេះ ធ្លាប់មានបុរសម្នាក់ ត្រូវបានគេចាប់វាយ ទាំងននលគោក លេចកេរ្តិ៍ខ្មាស ដោយសារតែបានព្យាយាម​

បើយោងតាមប្រភពព័ត៌មាន បានរាយការណ៍ឲ្យដឹងថា បុរសម្នាក់ឈ្មោះ Bernabe N អាយុ២៣ឆ្នាំ ត្រូវបានបុរសម្នាក់ទៀត ដែលទំនងជាឪពុកក្មេងស្រីរងគ្រោះ ចាប់អូសចេញពីបន្ទប់ទឹកមនុស្សស្រី និងវាយឡើងទ្រោមខ្លួន ដោយចោទថាបានប៉ុនប៉ង ចាប់រំលោភកូនស្រីរបស់ខ្លួន។

ប្រភពឲ្យដឹងថា ទំនងជាឪពុករបស់នាង បានលឺសម្លេងកូនស្រីរបស់ខ្លួនស្រែក ខណៈពេលរង់ចាំនៅក្រៅបន្ទប់ទឹកមុនពេលកើតមាន ការវាយតប់ដូចនៅក្នុងវីដេអូតែម្តង។

ទោះជាយ៉ាងណាក៏ដោយ ជំហានដំបូង ជនសង្ស័យ Both Bernabe M និងឪពុកនារីរងគ្រោះ ត្រូវបានប៉ូលិសចាប់ខ្លួនទាំង២នាក់ និងស្ថិតក្រោមការសាកសួរ។ ក្មេងស្រីរងគ្រោះ ប្រាប់ដល់ប៉ូលិសថា នាងត្រូវជនសង្ស័យវាយ ពេលនាងដើរចូលបន្ទប់ទឹក។ នាងបានបន្តថា ជនសង្ស័យបានចាប់ផ្តួលនាង ទៅលើឥដ្ឋ រួចទាញសម្រាតខោរបស់គេ និងព្យាយាមផ្តេកខ្លួនពីលើនាង។

គួរបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង នៅក្នុងទីក្រុង Cancun ភាគខាងត្បូង នៃប្រទេស ម៉ិចស៊ីកូ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត