រូបថត ក្មេងស្រីអាយុ ១៦ឆ្នាំ មានផ្ទៃពោះ ជាមួយក្មេងប្រុសអាយុ ១៧ឆ្នាំ បង្កការភ្ញាក់ផ្អើល

ចិន៖ ការរៀបមង្គលការ និងមានកូន គឺជារឿងធំមួយ ក្នុងប្រទេសចិន ខណៈស្រ្តីមួយចំនួន តែងត្រូវគេដាក់សម្ពាធ ឲ្យរៀបមង្គលការ និងមានកូន បន្ទាប់ពីមានការងារធ្វើ។ ចុះបើស្រ្តីរូបនោះ មានកូនទាំងវ័យក្មេងពេក តើនឹងទៅជាយ៉ាងណា?

កាលពីពេលថ្មីៗនេះ ក្មេងស្រីម្នាក់ បានធ្វើឲ្យអ្នកនិយម ប្រើប្រាស់អ៊ីនធឺណែត នៅក្នុងប្រទេសចិន ផ្ទុះការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីរូបថត នាងមានផ្ទៃពោះ ត្រូវបានបង្ហោះ ទៅលើបណ្តាញអ៊ីនធឺណែត។

ការមានផ្ទៃពោះ ក្នុងវ័យជំទង់ អាចនឹងមិនមែនជាបញ្ហាធំដុំ ចំពោះបណ្តាប្រទេស មួយចំនួន ប៉ុន្តែនៅក្នុងប្រទេសចិន វាពិតជាបញ្ហាដ៏ធំមួយ និងបង្កើតជាសំនួរមួយថា «តើវាស្រប់ច្បាប់ឬអត់?»។

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើរូបថត ដែលបង្ហាញឲ្យឃើញ ក្មេងស្រីរូបនោះមានផ្ទៃពោះ គឺជារូបថតពិតប្រាកដមែន យោងតាមគណនី បណ្តាញសង្គម របស់នាង បានបង្ហាញថា នាងបានកើត ក្នុងឆ្នាំ២០០០ ហើយក្មេងប្រុស ដែលនឹងក្លាយជា ឪពុកកូនក្នុងផ្ទៃនោះ បានកើតក្នុងឆ្នាំ១៩៩៩។ ពួកគេទាំង២នាក់ មកពីទីក្រុង Xuchang ខេត្ត Henan ប្រទេសចិន។

យ៉ាងណាមិញ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានបញ្ចេញមតិថា «បើទោះបីជា ការបង្កើតកូន របស់ក្មេងស្រីអាយុ ១៦ឆ្នាំនេះ មិនពាក់ព័ន្ធនឹង ករណីរំលោភបំពាន ខុសច្បាប់ ណាមួយក៏ដោយ ប៉ុន្តែការរៀបមង្គលការ នៅក្នុងដំណាក់កាលនេះ គឺមិនអាចចាត់ទុកថា ស្របតាមច្បាប់ ឬត្រូវបានការពារ ដោយច្បាប់ឡើយ ព្រោះពួកគេ នៅវ័យក្មេងពេក ពោលគឺស្ទើរអាយុ រហូតដល់ទៅ ៥ឆ្នាំឯណោះ។ អាយុដែលអាចរៀបការបាន នៅក្នុងប្រទេសចិន គឺ ២២ឆ្នាំសម្រាប់មនុស្សប្រុស និង ២០ឆ្នាំ សម្រាប់មនុស្សស្រី។ តើពួកគេប្រាកដអត់ ថាអាចឆ្លងកាត់ឧបសគ្គ ក្នុងរយៈពេល ៥ឆ្នាំនេះបាន ដោយមិនមានបញ្ហាអ្វី?»៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីពេលកន្លងទៅនេះ ក្មេងស្រី អាយុ ១២ឆ្នាំម្នាក់ ដោយសារបងប្រុសបង្កើតរំលោភ បានទម្លាយការពិតតាមទូរទស្សន៍។

កើតក្នុងគ្រួសារដ៏ក្រីក្រ ជារឿងកំសត់ទៅហើយ តែអ្វីដែលរឹតតែអភ័ព្វ ជាងនោះទៅទៀតនោះ គឺក្មេងស្រី ម្នាក់នេះ បែរជាមានផ្ទៃពោះ តាំងពីនាងអាយុ១២ឆ្នាំម្ល៉េះ ដោយសារបងប្រុសតិរិច្ឆានរបស់ខ្លួនចាប់រំលោភ និងរស់នៅក្រោមឥទ្ធិពលគ្រឿងញៀន និងជាតិស្រវឹងថែមទៀត។ នេះជាប្រវត្តិដ៏ឈឺចាប់ របស់ស្ត្រីម្នាក់ ឈ្មោះ Tressa Middleton ដែលបច្ចុប្បន្ននាងមានអាយុ ២១ឆ្នាំ ទៅហើយ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នាង ​Tressa រស់នៅប្រទេសស្កុតឡេន បានប្រើប្រាស់គ្រឿងញៀន និង គ្រឿង ស្រវឹង តាំងពីក្មេងមកម៉្លេះ ក្រោយមកនាង ត្រូវគេបញ្ជូនទៅមណ្ឌលកែប្រែម្តងជាពីរដង។ រហូតដល់ឆ្នាំ ២០០៥ ​ពេលនាង អាយុ១១ឆ្នាំ នាងត្រូវបានដោះលែងឲ្យមករស់នៅជាមួយ ម្តាយ បងប្រុស និងបងស្រី នៅក្រុង Edinburgh វិញ។តែការមករស់នៅជួបជុំគ្រួសារនេះ បែរជាជួបរឿងអកុសល សម្រាប់ឆាកជីវិតរបស់នាងទៅវិញ ព្រោះថានាង ត្រូវបានបងប្រុសបង្កើត ឈ្មោះ Jason ចាប់រំលោភយ៉ាងព្រៃផ្សៃបំផុត។

ប៉ុន្មានខែក្រោយពីការរំលោភ រូបរាងកាយរបស់នាង ចាប់ផ្តើមផ្លាស់ប្តូរជាខ្លាំង ហើយមិត្តភក្តិរបស់នាងម្នាក់ប្រាប់ថា នាងប្រហែលជាមានផ្ទៃពោះហើយ។ ពេលនោះ Tressa ក៏ទិញឧបករណ៍ពិនិត្យមើលឃើញថា ពិតជាមានផ្ទៃពោះមែន តែនាងមិនមានគំនិត ថាចង់បញ្ចប់ជីវិតកូននោះទេ ផ្ទុយទៅវិញនាងក៏សម្រេចចិត្តសម្រាលកូននោះ។

រយៈពេល៩ឆ្នាំក្រោយមកទៀត ទើប Tressa មានភាពក្លាហានគ្រប់គ្រាន់ ដើម្បីបើកកកាយការពិតដ៏ភ្ញាក់ផ្អើល តាមរយៈកម្មវិធីទូរទស្សន៍ក្នុងស្រុកមួយ ។ នាងបានទម្លាយឲ្យដឹងថា៖ “ខ្ញុំសង្ឃឹមថាថ្ងៃណាមួយ Annie (ឈ្មោះកូនស្រីនាង) នឹងលើកលែងទោស ឱ្យខ្ញុំ ហើយខ្ញុំដឹងថា វាជារឿងពិបាកខ្លាំងណាស់សម្រាប់ Annie ពេលដឹងថា ឪពុកនិងអ៊ុំប្រុសរបស់គេ ជាមនុស្សតែម្នាក់នោះ"៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត