ភាពត្រូវគ្នាឥតខ្ចោះ Hennessy X.O ក្នុងកិច្ចសហការជាមួយ Rolls Royce Motor Cars ភ្នំពេញ នាំមកនូវបទពិសោធ អាហារពេលល្ងាចដ៏ប្រណិតបំផុត

ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ មេសា ឆ្នាំ ២០១៦ ស្រា Hennessy X.O បានរៀបចំពិធីពិសា
អាហារល្ងាច (Hennessy X.O Dinner)ជាលើកទី២ ក្នុងចំណោមកម្មវិធីអាហារពេលល្ងាច
ដ៏ប្រណីតជាបន្តបន្ទាប់របស់ខ្លួន ដោយលើកនេះ ធ្វើឡើងក្នុងកិច្ចសហការជាមួយ
ក្រុមហ៊ុនរថយន្ត Rolls Royce Motor Cars នៅសាលតាំងបង្ហាញដ៏ទំនើបក្នុងរាជធានីភ្នំពេញ។ 

ស្រាHennessy X.O ត្រូវបានបង្កើតឡើងក្នុងឆ្នាំ1870 ដោយលោក Maurice Hennessy ។ ការបង្កើតឡើងនៃស្រា Hennessy X.O គឺជាការបង្កើតឡើងនូវសក្ខីភាព ថ្មីមួយសម្រាប់ស្រា Hennessy និងពិភពនៃប្រណីតភាព។

កម្មវិធីពិសេសលក្ខណៈឯកជននេះ ត្រូវបានធ្វើឡើងនៅ សាលតាំងបង្ហាញរថយន្ត Rolls Royce Motor Cars ដែលជាកន្លែងរំលេចនូវប្រណីតភាព មានលក្ខណៈស្របតាមតម្រូវការអ្នកបើកបរ
នៃរថយន្តម៉ាកល្បី និងលក្ខណៈពិសេសដោយឡែករបស់ X.O បានផ្គូផ្គងផ្សំបញ្ចូលគ្នាយ៉ាងល្អ ឥតខ្ចោះ ដែលនាំមកនូវបទពិសោធអាហារ ពេលល្ងាចដ៏កម្រ និងមិនអាចបំភ្លេចបាន សម្រាប់
ភ្ញៀវកិត្តិយសដ៏ឧត្តុង្គឧត្តមដែលបានចូលរួម។ 

បទពិសោធអាហារហ្គួមេលំដាប់កំពូល ត្រូវបានបង្កើតយ៉ាងពិសេស ដោយលោក លូ ម៉េង ដែលជាសហគ្រិន និងជាកំពូលចុងភៅមួយរូប ក្នុងចំណោមកំពូលចុងភៅដ៏ល្បីៗទាំង១០រូបនៅអាស៊ី្។
ការបំផុសគំនិតនិងជំរុញទឹកចិត្ត ដ៏សំខាន់ដែលធ្វើឲ្យលោក លូម៉េង បង្កើតបាននូវមុខម្ហូ ដ៏ពិសេសនេះ គឺគុណភាព និងរសជាតិរបស់ស្រា Hennessy X.O
ដែលពោរពេញទៅដោយភាព ស្រទន់និងឆ្ងាញ់ពិសាពេញក្រអូមមាត់ រួមជាមួយគ្រឿងផ្សំ ដ៏មានឱជារស ត្រូវគ្នាឥតខ្ចោះជាមួយប្រភេទស្រាកូញ៉ាក់នេះ។

រាត្រីនោះ ជារាត្រីដ៏មានតម្លៃសម្រាប់បែប ផែននៃជីវិតដ៏ស៊ីវីល័យមួយ រួមជាមួយការច្នៃប្រឌិតថ្មី
របស់ស្រា Hennessy X.O ដែលមានការចូលរួម ពីភ្ញៀវកិត្តិយសលំដាប់អភិជន។
ភ្ញៀវកិត្តិយសដ៏ឧត្តុង្គឧត្តម មានឱកាសទទួល បានភាពរីករាយជាមួយផលិតផលល្បីៗ ទាំងស្រា
Hennessy X.O និង រថយន្ត Rolls Royce ដែលម៉ាកផលិតផលដ៏ប្រណីត លំដាប់កំពូល។ 

កម្មវិធីប្រព្រឹត្តទៅក្នុងបរិយាកាសមនោរម្យ ជាមួយកិច្ចសន្ទនា ការក្រេបរសជាតិ
សំណើច ដែលលាន់មិនដាច់ និងប្រកបដោយភាពស្និទ្ធស្នាល ដែលកំដរដោយតន្ត្រី Jazz ដ៏សែនពីរោះ។

កម្មវិធីពិសេសនេះ បានបន្សល់នូវចំណាប់ អារម្មណ៍មិនអាចបំភ្លេចបាន សម្រាប់ភ្ញៀវកិត្តិយស ដែលបានចូលរួម។ លោក លូ ម៉េង បានមានប្រសាសន៍ថា “ ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលមានកិត្តិយសដែលបាន ធ្វើជាចុងភៅក្នុងកម្មវិធី ស្រា Hennessy X.O ដ៏កម្រនិងប្រណិតដែល
យើងអាចផ្ដល់ជូនទាំងអតិថិជនជាតិ និងអន្តរជាតិ។
យើងទទួលបានឱកាសក្នុងការ ច្នៃមុខម្ហូបថ្មីដែលត្រូវជាមួយប្រភេទស្រា Hennessy X.O ពោលគឺជាមុខម្ហូប ពិសេសសម្រាប់តែរសជាតិស្រទន់
និងឆ្ងាញ់ពិសាពេញ ក្រអូមមាត់ដូចជាស្រា Hennessy X.O ប៉ុណ្ណោះ។” លោកលូ ម៉េងបាន
បន្ថែមថា “គឺរសជាតិ និងក្លិនរបស់ស្រា Hennessy X.O នេះហើយដែលធ្វើឲ្យយើងទទួលបាន
អារម្មណ៍ពិសេសមិនធ្លាប់មាន។ កម្មវិធីនេះទៀតសោតគឺរឹតតែអស្ចារ្យ ពីព្រោះវាជាកម្មវិធីពិសេស
និយាយឲ្យខ្លីទៅ គឺ”ខុសពីកម្មវិធីធម្មតា”។

កម្មវិធីពិសាអាហារ ពេលល្ងាចរបស់ ស្រា Hennessy X.O នេះ ត្រូវបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ក្នុងបរិយាកាសមនោរម្យ ដែលភ្ញៀវកិត្តិយសទន្ទឹងរង់ចាំសម្រាប់ឱកាស
លើកក្រោយៗទៀត៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត