ចង់យំ​ ក៏យំ​មិន​ចេញ! បន្ទាប់​ពី​ការកូន​ស្រី​ហើយ​ផ្អើល

ខេត្តកែប ៖​ មានការ​ភ្ញាក់ផ្អើល​មួយ​​ ​កើតឡើង​កាលពី​ចន្លោះ​ម៉ោង​០១ ​ទៅ​ម៉ោង​០៣​នាទី​​ទៀប​ភ្លឺ​​​ថ្ងៃ​ទី​២៨ មេសា ២០១៦ ​នេះ ដោយ​នៅផ្ទះទើប​តែ​ការ​កូនស្រី​​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​​ដំណាក់​ចំបក់ សង្កាត់​អូ​ក្រសារ ក្រុងកែប​ ត្រូវចោរ​លួច​ទ្រព្យ​សម្បត្តិ ​រួមមានលុយ​ខ្មែរ​​ចំនួន​៧​លាន​រៀល, ប្រាក់​ដុល្លា​រចំនួន​​៨៥០​​ដុល្លារ, ខ្សែ.​ក​មាស​ទម្ងន់​៥​ជី, ខ្សែ​.ក​ផ្លា​ក​ទី​ន​មួយ​ខ្សែ ​ទម្ងន់​៣​ជី​កន្លះ, ទូរ​សព្ទ័​ដៃ​ម៉ាក​​​អាយ​ហ្វូ​ន​មួយ​គ្រឿង​ ។

យោង​​តាម​ប្រភព​​ពី​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ផ្ទះ​គ្រួសារ​​ជន​រង​គ្រោះ​ខាងលើ​ ក្នុង​យប់​ថ្ងៃ​ទី​២៧​ មេសា ​២០១៦​បាន​​​រៀប​ពិធី​​អាពាហ៍ពិពាហ៍​កូនស្រី​ ។ ក្រោយ​ពី​ភ្ញៀវ​ពិសារ​ភោ​ជ​នា​អាហារ និង​រាំរែក​ចប់​នៅត្រឹម​​ម៉ោង​១២អធ្រាត្រ​ ភ្ញៀវ​បាន​ត្រឡប់​​​ទៅ​​ផ្ទះ​​អស់​ ។ រីឯ​ម្ចាស់ផ្ទះ​ បាន​ចូល​ដេក​ហើយ​​​ទុក​ប្រាក់​ចំណងដៃ ​ក្នុង​កាបូប​​ស្ពាយ​ដាក់​លើ​គ្រែ​ក្បែរ​ខ្លួន​ដេក ​។

លុះ​នៅ​ម៉ោង​ប្រហែល​១​​យប់ ​ម្ចាស់​ប្រែខ្លួន​ឃើញ​កា​តាប​​នៅ​ក្បែរ​ខ្លួន​ ប៉ុន្តែ​មិន​បាន​ចាប់អារម្មណ៍​ថា​ មិនដឹង​​ជន​​មិន​ស្គាល់​មុខ ​​បើក​ខ្សែ​រូត​យក​សម្ភារ​លុយកាក់​មាសប្រាក់​តាំងពី​ពេល​​ណា​នោះ​ទេ ។ លុះដល់​ម៉ោង​៣​​ទៀប​ភ្លឺ​ ទើប​ម្ចាស់​ភ្ញា​​ក់​ពី​ដេក​មើលទៅ​កា​តាប​ក្បែរ​ខ្លួន​ ឃើញខ្សែរូត​ចំហ​ពិនិត្យ​ទៅ​បាត់​អស់របស់អស់​​ទៅ​ហើយ ​ទើប​ផ្អើល​ឆោ​​​ឡោ​ឡើង ហើយ​នៅ​ព្រឹក​ឡើង​ ទើប​ម្ចាស់ផ្ទះ​ទៅ​ប្តឹង​​កងរាជអាវុធហត្ថ​ក្រុងកែបឱ្យ​ចុះ​ពិនិត្យ​​។

ប្រភព​​បន្ត​​ទៀតថា ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ ឈ្មោះ​នូ ខាន់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ​ជា​កសិករ ​រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​ ​។ បច្ចុប្បន្ន សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុងកែប​ កំពុង​ចុះ​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​​ហើយ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ មីនា ២០១៦ ស្ថិត​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ស្ត្រី​ម្នាក់​អះអាង​ថា ត្រូវប្រហែល ​២​ទៅ​៣​នាក់ នាំ​គ្នា​ចូល​ទៅ​សួរនាំ ​ទិញ​ឥ​វ៉ា​ន់​នៅ​ក្នុង​តូប​លក់ដូរ​របស់​គាត់ ដោយ​អ្នកខ្លះ​ទិញ​ពង​ទា ខ្លះ​ទិញ​ត្រីងៀត ប្រហុក អំបិល ស្ករស និង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន ធ្វើ​ឱ្យ​គាត់​វិលក្បុង​អស់​រយៈពេល​ជិត​១​ព្រឹក លុះ​ស្ត្រី​ម្នាក់​រើស​បាន ​របស់របរ​គ្រប់គ្រាន់​ហើយ រួច​ប្រាប់​ឱ្យ​ម្ចាស់​តូប​ធ្វើ​បញ្ជី​គិតលុយ​ក៏​ដើរ​គេចខ្លួន ​ចូល​ក្នុង​ផ្សារ​បាត់​ស្រមោល​តែ​ម្តង ។

រំ​ឮ​ក​កាលពី​១​អាទិត្យ​មុន មាន​ក្រុម​ស្ត្រី​មួយ​ចំនួន ​បាន​ចូល​ទៅ​ទិញ​ឥ​វ៉ា​ន់ នៅ​ក្នុង​ផ្សារ​តូច​មួយ​នៅ​ក្បែរ​នោះ​ដែរ បន្លំ​យក​លុយ​អ្នកលក់​ចាប់ហួយ​អស់​ជាង​៣០​ម៉ឺន​រៀល ហើយ​​កាលពី​ជាង​១​ខែ​មុន មាន​ក្រុម​ចោរ​ស្រី​ចូល​ដាក់​ថ្នាំ​យក​លុយ​អ្នក​ចាប់ហួយ​នៅ​ផ្សារ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ អស់​ជាង​៣​ពាន់​ដុល្លារ រត់គេច​ខ្លួន​យ៉ាង​រលូន ។ តែ​គេ​មិន​ទាន់​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​ណា​ម្នាក់ តាម​ចាប់​យក​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​នោះ​ឡើយ ឃើញ​មាន​តែ​នគរបាល​គៀបស៊ី​លុយ​ពី​អ្នក​រត់​ម៉ូតូឌុប ដោយ​ចោទ​ថា ប្រើ​ប្រា ស់​គ្រឿងញៀន រួច​ហៅ​ទៅ​កន្លែង​ស្នងការ​លូក​យក​លុយ​ពី​ហោ​បៅ​អស់​ជាង​១០​ម៉ឺន​រៀល លុះ​ម្ចាស់​សួរនាំ គេ​ប្រាប់​ថា ចាយវាយ​អស់ហើយ បើ​ចង់បាន​ទៅ​សួរនាំ​កន្លែង​​ហាង​ស៊ី​បាយ​ទៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ចោរ​ស្រី ​បន្លំ​លួច​លុយ ឈ្មោះ ហេង គាង អាយុ​៤៥​ឆ្នាំ ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ប្រភព​ព័​ត៌​មានពី​ស្ត្រី​រង​គ្រោះ​ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ឃើញ ​មាន​ស្ត្រី​ក្មេង​ចាស់​ចំនួន​ពីរ​ទៅ​បី​នាក់​ បាន​នាំ​គ្នា​ចូល​ទៅ​ទិញ​គ្រឿង​ស្លរ នៅ​ឯ​តូប​របស់​គាត់ ដោយ​អ្នកខ្លះ​ឈរ​នៅ​មុខ​តូប ខ្លះ​នៅ​ខាងក្រោយ​តូប​សួរ​ទិញ​ពង​ទា ខ្លះ​ទិញ​ប្រហុក អំបិល ស្ករស និង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន ធ្វើ​ឱ្យ​គាត់​រត់​ចុះឡើង​ៗ​ស្ទើរ​វង្វេង ។ ជួន​ពេល​នោះ​គាត់​បាន​ដាក់​កាបូប​លុយ ដែល​មាន​ប្រាក់​ខ្មែរ​ជាង​២​លាន​រៀល ហើយ​ក៏​ទុក​នៅ​លើ​គ្រែ​ក្នុង​តូប ស្រាប់តែ​ពួក​គេ​សួរ​ទិញ​នេះ ទិញ​នោះ ធ្វើ​ឱ្យ​គាត់រ​ត់ទៅ​មុខ ទៅ​ក្រោយ ស្ទើរ​វិលមុខ ។ គាត់​បន្ត​ទៀត​ថា ពេល​នោះ​នៅ​សល់​ស្ត្រី​ចំណាស់​ម្នាក់ អាយុ​ប្រហែល​៥០​ឆ្នាំ បានឱ្យ​គាត់​ធ្វើ​បញ្ជី​គិតលុយ ដោយ​ប្រាប់​ថា រូបគេ​ចូល​ទៅ​ទិញ​ឥ​វ៉ា​ន់​នៅ​ក្នុង​ផ្សារ​១​ភ្លែត លុះ​ចាំ​បាត់​ៗ​មិនឃើញ​ត្រឡប់​មក​វិញ គាត់​ក៏​ឆ្ងល់ ហើយ​ជួន​ពេល​រក​ប្រាក់​អាប់​ឱ្យ​គេ​មិនឃើញ ទើប​មានការ​ភ្ញាក់ផ្អើល​សង្ស័យ​ថា ក្រុម​ចោរ​ស្រី​ទាំងនោះ​បន្លំ​ចូល​ទៅ​ទិញ​ឥ​វ៉ា​ន់ រួច​យក​ដេក​វែង​ឆ្កឹះ​យក​កាបូប​ប្រាក់​របស់​គាត់​ទៅ​បាត់​ស្រមោល ។ ពេល​នេះ​គាត់​មិន​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​អី​នោះ​ទេ ព្រោះ​ខ្លាច​អស់​លុយ​ថែម​ទៀត ហើយ​រក​ចោរ​អត់​ឃើញ នាំ​ឱ្យ​ខាត​ពេលវេលា​កាន់តែ​ច្រើន មាន​តែ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួនឯង​នៅ​ពេល​ក្រោយ​ប៉ុណ្ណោះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត