កុងទ័រណឺ​ ដាច់ហ្វ្រាំង​ ក្រឡាប់​ អ្នកបើករថយន្ត​ លោតចុះ​ របួសបាក់ជើង

ព្រះសីហនុ៖ អ្នកបើករថយន្ត កុងទ័រណឺ ម្នាក់បានរបួសបាក់ជើង ខណៈលោតចុះពីលើរថយន្ត ពេលកំពុងដាច់ហ្វ្រាំង ក្រឡាប់នៅម៉ោង ប្រមាណ១៖៣០នាទី ថ្ងៃទី២៨ ខែមេសា នេះ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ភ្លាមៗក្រោយកើតហេតុ បុរសរងគ្រោះ ដែលជាអ្នកបើកបររថយន្ត ដែលរបួសបាក់ជើង ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡួត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ និងស្រាល បន្ទាប់ពីគោយន្ត កន្ត្រៃដឹកមនុស្ស២៥នាក់ ក្រឡាប់ខណៈដឹកមនុស្ស មកពីធ្វើបុណ្យបញ្ចុះសីមា នៅវត្តគិរីរម្យសន្តិភាព ហៅវត្តអូរចោទ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក មកដល់ចំណុចចុះពីលើភ្នំព្រឹក ស្ថិតក្នុងភូមិ-ឃំុ- ស្រុកភ្នំព្រឹក នៅម៉ោង១៖២៥នាទី។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា គោយន្តកន្រ្តៃនោះ បានក្រឡាប់ធ្លាក់ប្រឡាយបង្ហូរទឹក បណ្តាលឲ្យរងរបួសមនុស្សចំនួន ៩នាក់ រងរបួស កនុងនោះមានស្ត្រី៥នាក់ ហើយមនុស្ស៣នាក់របួសធ្ងន់ និង៦នាក់របួសស្រាល។

បើតាមមន្ត្រីនគរបាលមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះទី១.ឈ្មោះ រុំ រ៉ែម ភេទប្រុសអាយុ ១៩ឆ្នាំ របួសធ្ងន់, ទី២.ឈ្មោះ លី ពែក ភេទប្រុស អាយុ៧៤ឆ្នាំ របួសធ្ងន់, ទី៣.ឈ្មោះ គា អេង ភេទស្រី អាយុ ៧៧ឆ្នាំ របួសធ្ងន់, ទី៤. ឈ្មោះ មីុ មួន ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកបើកបរ របួសស្រាល, ទី៥.ឈ្មោះ ឡុក សុខ ភេទស្រី អាយុ៦៩ឆ្នាំ របួសស្រាល, ទី៦,ឈ្មោះ គា អាង ភេទស្រី អាយុ៧៦ឆ្នាំ របួសស្រាល, ទី៧.ឈ្មោះ វ៉ៃ វឿន ភេទស្រី អាយុ៥៨ឆ្នាំ របួសស្រាល, ទី៨.ឈ្មោះ តក់ ធូ ភេទស្រី អាយុ៤៩ឆ្នាំ របួសស្រាល និងទី៩.ឈ្មោះ ស្វាត មីុ ភេទប្រុស អាយុ៨០ឆ្នាំ របួសស្រាល។

មន្ត្រីនគរបាល បានបន្តទៀតថា ជនរងគ្រោះទាំងអស់ រស់នៅភូមិតាហែន ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ក្រោយហេតុការណ៍នេះបន្តិច កម្លាំងនគរបាកស្រុកភ្នំព្រឹក បានហៅរថយន្តសគ្រោះ មណ្ឌលសុខភាពពេជ្រចិន្តា បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន។

ពាក់ព័ន្ធនិងករណីនេះ សាក្សីបានបញ្ជាក់ថា អ្នកបើកគោយន្តកន្ត្រៃអាចនឹងដោះចង្កឹះលេខអស់ ពេលគោយន្ត ចុះចំណោទទៅមុខមានល្បឿនលឿន ក៏កាច់មកកៀនធ្លាក់ប្រឡាយបង្ហូរទឹកតែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត