រកឃើញ គូស្វាមីភរិយា ដែលមានសំណាង ឈ្នះរង្វាន់ពី ស្រាបៀរ Corona ធ្វើដំណើរកំសាន្ត ទៅកាន់កោះ សាម៉ុយ ប្រទេសថៃ

ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសំខាន់ៗក្នុងប្រទេស ភ្ញៀវកិត្តិយស អ្នកចែកចាយបន្ត លក់ដុំ លក់រាយ ស្រាបៀរ Corona បានចូលរួមធ្វើជាសាក្សី ក្នុងកម្មវិធីចាប់រង្វាន់លើកទី២ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ដើម្បីស្វែងរកគូស្វាមីភរិយា ២គូដែលមានសំណាង និងទើបតែរៀបអាពាហ៍ពិពាហ៍ នាពេលថ្មីៗនេះ។

កម្មវិធីប្រូម៉ូសិន អាពាហ៍ពិពាហ៍របស់ស្រាបៀរ Corona ២០១៥-២០១៦ បានដំណើរការរយៈពេល ៦ខែមកហើយ ហើយក៏មានគូស្វាមីភរិយាជាច្រើនគូ ក្នុងប្រទេសកម្ពុជា បានជ្រើសរើសស្រាបៀរ Corona ដើម្បីទទួលភ្ញៀវក្នុងឱកាសពិសេស របស់ពួកគាត់។ 

គូស្វាមីភរិយាដែលនឹងឈ្នះរង្វាន់ធំ គឺការធ្វើដំណើរកម្សាន្តវិស្សមកាល VIP នាមាត់សមុទ្រ រយៈពេល២យប់ នៅសណ្ឋាគារលំដាប់ផ្កាយ៥ ឈ្មោះដាវ៉ាសាម៉ុយ នៅកោះសាម៉ុយ ប្រទេសថៃ ដោយធ្វើដំណើរតាមជើងហោះហើរ លំដាប់ Business Class រង់ចាំស្វាគមន៍ដោយ រថយន្តទំនើប សម្រួលអារម្មណ៍ Spa ជាមួយធម្មជាតិ ទទួលទានអាហារដ៏រ៉ូមែនទិក នាមាត់សមុទ្រ និងផ្តិតយករូបភាព ចងក្រងអនុស្សាវរីយ៍ដោយ អ្នកឯកទេស រួមនឹងទឹកប្រាក់បន្ថែម ២,០០០ដុល្លារ។ សម្រាប់រង្វាន់បន្ទាប់គឺ ទឹកប្រាក់១,០០០ដុល្លារ សម្រាប់គូស្វាមីភរិយាមួយគូផ្សេងទៀត។

លោកជឹង ម៉េងគ្រុយ ជាប្រធានគ្រប់គ្រងទីផ្សារ ស្លាកសញ្ញាស្រាបៀរ Corona ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “នេះជាលើកទី២សម្រាប់ក្រុមហ៊ុន អ៊ែតវូត ដែលជាអ្នកចែកចាយស្រាបៀរ Corona ក្នុងប្រទេសកម្ពុជា មានកិត្តិយសនិង មានឱកាសផ្តល់រង្វាន់ជូន គូស្វាមីភរិយាថ្មី ចូលរួមធ្វើដំណើរកម្សាន្តលើកោះសាម៉ុយ ប្រកបដោយលំដាប់ VIP”។

សម្រាប់គូស្វាមីភរិយាដែលឈ្នះរង្វាន់ មានរាយនាមដូចខាងក្រោម៖

• អ្នកឈ្នះរង្វាន់ធំដំណើរកម្សាន្តក្រេបទឹកឃ្មុំ រួមជាមួយនឹងទឹកប្រាក់ ២,០០០ដុល្លារ៖

     (ប្រុស) ស ជាវហ៊េង (ស្រី) កូវ អាយហ៊ុង

• អ្នកឈ្នះរង្វាន់ទី២ (១,០០០ដុល្លារ)

     (ប្រុស) លី សុខអ៊ួង (ស្រី) ធាម វួចទៀង

អ្នកពិធីការដែលឈ្នះរង្វាន់ មានរាយនាមដូចខាងក្រោម៖

• អ្នកឈ្នះរង្វាន់ធំស្រាបៀរ Corona ៣០កេស

     លី ម៉ាំងស្រេង

• អ្នកឈ្នះរង្វាន់ទី២ ស្រាបៀរ Corona ២០កេស

     ស សារ៉ា

• អ្នកឈ្នះរង្វាន់ទី៣ ស្រាបៀរ Corona ១០កេស

     ចេង សំណាង

ព័ត៌មានលម្អិត សូមទូរស័ព្ទមកលេខ ០៧០ ៨៨៨ ៥០៨ ឬមើលការផ្សព្វផ្សាយនានា ឬចូលទៅគេហទំព័រ ()។

Corona ស្រាបៀររបស់មិកស៊ិកូ ដែលមានការពេញនិយមបំផុត នៅទូទាំងពិភពលោក។ Corona ជាស្លាកសញ្ញាឈានមុខគេ នៅប្រទេសមិកស៊ិកូ ជាស្រាបៀរលំដាប់ថ្នាក់លេខ៥ នៅលើពិភពលោក និងជាស្រាបៀរមិកស៊ិកកូ ដ៏ពេញនិយមជាសាកល។ ស្រាបៀរ Corona Extra ផលិតជាដំបូងនៅឆ្នាំ ១៩២៥ ក្នុងតំបន់ Cervecería Modelo ទីក្រុងមិកស៊ិកកូ ប្រទេសមិកស៊ិកកូ។ ក្រោយពីដំណើរការ១០ឆ្នាំ Corona បានក្លាយជាស្រាបៀរលក់ដាច់បំផុត នៅមិកស៊ិកកូ និងបច្ចុប្បន្ននៅតែបន្ត លេចធ្លោនៅលើពិភពលោក ដែលជាទីមោទនៈសម្រាប់ជនជាតិមិកស៊ិកកូ។ បច្ចុប្បន្ន Corona គឺផលិតចេញពីរោងចក្រ តែមួយគត់នៅមិកស៊ិកកូ ដែលជាឧត្តមភាពនិង ត្រូវបានប្រជាជាតិនានា រីករាយនៅជុំវិញពិភពលោក។ ត្រូវបានស្គាល់និង មានទំនាក់ទំនងជាមួយឆ្នេរខ្សាច់ និងទីតាំងនានានៅ ក្រៅតំបន់ក្នុងពិភពលោក និម្មិតសញ្ញាដប និងក្រូចឆ្មា ជាស្លាកសញ្ញាដែលត្រូវបានចែកចាយជាង ១០០ប្រទេស។

ក្រុមហ៊ុនអ៊ែតវូត នីហរ័ណ អាហរ័ណ មានបទពិសោធន៍ និងជាដៃគូដ៏មានទំនុកចិត្ត

ដោយត្រូវបានបង្កើតនៅឆ្នាំ ១៩៩៤ ក្រុមហ៊ុនអ៊ែតវូត នីហរ័ណអាហរ័ណ ជាក្រុមហ៊ុនធំបំផុតជាអ្នកចែកចាយស្រា និងស្រាបៀរក្នុងប្រទេសកម្ពុជា ដែលគ្របដណ្តប់ទូទាំង២៤ខេត្តក្រុង និងមានការិយាល័យលក់ចំនួន ១២។ អ៊ែតវូត នីហរណ៍ អាហរណ៍ មានស្លាកសញ្ញាសាកល ជាច្រើនដូចជាស្រាសាំប៉ាញ ស្រាម៉ាកល្បីៗជាច្រើន និងកំពុងតែបន្តពង្រីកសក្តានុពល របស់ខ្លួនឱ្យកាន់តែធំ បន្ថែមទៀត។ ចាប់ពីថ្ងៃទី១ ខែមិថុនា ២០១៥ ក្រុមហ៊ុនអ៊ែតវូតនីហរ័ណអាហរ័ណ បានទទួលសិទ្ធិផ្តាច់មុខ ក្នុងការចែកចាយស្រាបៀរ Corona Extra ប្រចាំប្រទេសកម្ពុជា៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត