ប៉ូលិសរកស្ទូចរថយន្ត ប្រាប់ប៉ូលិសថា ជារាជវង្ស Alien ហើយនឹងកម្ទេច ផែនដី បើចង់សាក (មានវីដេអូ)

ចិន៖ បុរសវ័យក្មេង ជាអ្នកបើកបររថយន្តម្នាក់ នៅក្នុងទីក្រុង Huzhou ខេត្ត Zhejiang បានបង្កឲ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រើលេសដ៏គួរឲ្យហួសចិត្ត មិនធ្លាប់ជួបប្រទះពីមុនមក ដើម្បីគេចវេសពីការផាកពិន័យរបស់ប៉ូលិស។ ​លេសរបស់បុរសវ័យក្មេងរូបនោះ ត្រូវបានប៉ូលិសថតបានទាំងអស់ ហើយបង្ហោះទៅលើបណ្តាញសង្គម ក្នុងប្រទេសចិន បាននិងកំពុងតែល្បីល្បាញយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីដើមសប្តាហ៍ កន្លងទៅនេះ បុរសវ័យក្មេងម្នាក់ ត្រូវប៉ូលិសឃាត់រថយន្ត និងរកឃើញ ថាបានបំពានច្បាប់ចរាចរណ៍ សរុបមិនទាន់ដោះស្រាយ ចំនួន២៧ ករណីនាពេលកន្លងមក។ ​​ប៉ូលិសបានប្រាប់ទៅគេថា ប៉ូលិសនឹងធ្វើការស្ទូចរថយន្ត តែគេឆ្លើយតបប៉ូលិសវិញថា នេះជាគំនិត ដ៏អាក្រក់បំផុត សម្រាប់មនុស្សជាតិទាំងអស់។

រូបគេបាននិយាយថា «អ្នក (មនុស្ស) មានបទប្បញ្ញាតិ្តរបស់អ្នក ប៉ុន្តែយើងក៏មាន បទប្បញ្ញត្តិរបស់យើង (មនុស្សភពផ្សេង) នៅក្នុងឋាន Milky Way ផងដែរ។ ខ្ញុំមកពីគ្រួសាររាជវង្ស Alien។ ប្រសិនបើអ្នកឲ្យខ្ញុំទៅ ខ្ញុំនឹងឲ្យឧបទ្ទវហេតុនេះ កន្លងហួស បើមិនដូច្នោះទេ ខ្ញុំនឹងបង្ខំឲ្យពួកគេ កម្ទេចផែនដីនេះចោល។ គ្រួសាររាជវង្សរបស់ខ្ញុំ គឺធំបំផុត នៅឋានកាឡាក់ស៊ី ហើយគ្មាននរណាម្នាក់ ហ៊ានធ្វើឲ្យខ្ញុំ មិនសប្បាយចិត្តឡើយ»។

យ៉ាងណាមិញ នៅពេលប៉ូលិសចរាចរសួរថា ហេតុអ្វីគាត់មិនជិះយន្តហោះ ជំនួសឲ្យការជិះរថយន្ត បុរសដែលអួតខ្លួនថា ជារាជវង្សនៃមនុស្សភពផ្សេង ឬ Alien នោះ បានតបវិញថា «ខ្ញុំមិនជិះយន្តហោះឡើយ... ខ្ញុំជិះ UFO»៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៥ កន្លងទៅនេះ មានអតីតបុគ្គលិក ជើងចាស់ របស់អង្គការ NASA មួយរូប បានអះអាង ថាខ្លួនពិតជាធ្លាប់ ឃើញ យ៉ាងពិតប្រាកដ ដែលមានកំពស់ ដល់ទៅជិត ៣ម៉ែត្រ ក្នុងគ្រាដែលគាត់ នៅធ្វើការឲ្យអង្គការ NASA ។

លោក Clark McClelland ធ្លាប់ធ្វើការ ជាវិស្វករខាងលំហអាកាស ឲ្យអង្គការ NASA អស់រយៈពេល ៣៥ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៥៨ ដល់ឆ្នាំ ១៩៩២។ អតីតបុគ្គលិកអង្គការ NASA រូបនេះ គាត់បានប្រាប់អំពី បទពិសោធន៍ នៃការប្រទះឃើញ សភាវ:ចម្លែក (alien) ហើយមកទល់ពេលនេះ គាត់បានសហការ ជាមួយបណ្តាញផ្សព្វផ្សាយ នានាដូចជា វេបសាយ វិទ្យុ និង Channel លើយូធូប ជាដើម ដើម្បីប្រកាន់ជំហ របស់ខ្លួន ក្នុងការអះអាង ទៅលើអ្វីដែលគាត់និយាយ ថាសុទ្ធតែជាការពិតទាំងអស់។

លោក Clark បានថ្លែងប្រាប់ អំពីបទពិសោធន៍របស់គាត់ ចំនួន ២ករណី ធំៗ ក្នុងគ្រាដែលលោក កាលណោះ មានតួនាទីជាអ្នក ត្រួតពិនិត្យតាមដាន សកម្មភាព របស់អវកាសយានិក ដែលកំពុងបំពេញបេសកកម្ម លើយានអវកាស។ គាត់បានប្រាប់ថា ក្នុងពេលនោះ លោកបានឃើញតាមរយ: អេក្រង់ទំហំ ២៧អ៊ិញ នៅស្ថានីយ៍អវកាស Kenedy នូវសភាវ:ចម្លែកម្យ៉ាង មាឌធំ កម្ពស់ជិត ៣ម៉ែត្រ បានឈរសំកាំងខ្លួន ជិតអ្នកអវកាសអាមេរិក ពីរនាក់ផ្សេងទៀត នៅខាងក្រៅយាន រយ:ពេល ១នាទី និង ៧វិនាទី។ ចំណែកករណីមួយទៀត គាត់ប្រាប់ថា ធ្លាប់បានឃើញ ថាសហោះ របស់មនុស្សភពផ្សេង ផងដែរ។

ក្នុងនោះដែរ មានអ្នកគាំទ្រជាច្រើន បានជឿជាក់លើអ្វីដែល អតីតបុគ្គលិកអង្គការ NASA រូបនេះ បានអះអាង ព្រោះយល់ថា គាត់ធ្លាប់បានចូលរួម ក្នុងប្រតិបត្តិការសំងាត់ ជាច្រើន របស់អង្គការ NASA ហើយអ្វីដែលលោក Clark បាននិយាយ ត្រូវបានគេជឿជាក់ថា ត្រូវរដ្ឋាភិបាលអាមេរិក លាក់បាំងមិនឲ្យ នរណាដឹង ដោយសម្ងាត់បំផុត។ ផ្ទុយមកវិញ មានអ្នកមិនយល់ស្រប លើការអះអាង របស់លោក Clark McClelland នេះផងដែរ ដោយបានលើកឡើងថា នៅលើវេបសាយផ្លូវការរបស់ អង្គការ NASA មិនមានបង្ហាញឈ្មោះ លោក Clark ឡើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត