ព្រហើន​ណាស់​! ចាប់​កូនក្រមុំ​គេ​ឃុំ​ទុក

ខេត្តកំពត ៖ យុវជន​៥នាក់ត្រូវកម្លាំង​​នគរបាលស្រុក​កំពង់ត្រាច​ចាប់ខ្លួន ​កាលពីល្ងាចថ្ងៃទី​២៨ មេសា ២០១៦ ស្ថិត​នៅភូមិ​កំពង់​ត្រាច​ទី១ ឃុំកំពង់ត្រាចខាង​កើត ស្រុកកំពង់ត្រាច បន្ទាប់​ពី​នារី​ម្នាក់​​អះ​អាង​​ថា ពួកគេ​បាន​ចាប់​នាង​យកទៅឃុំក្នុងផ្ទះឈ្មោះ​សុខ សើ រយៈពេល២ម៉ោង ទើបនាង​រត់ចេញវិញបាន បង្ក​​មានការភ្ញាក់​ផ្អើល​​​ដឹង​ដល់​កម្លាំងនគរបាល​ចុះទៅ​ឃាត់​ខ្លួនតែម្តង ។

ប្រភព​ឱ្យដឹងថា យុវជនទាំង៥នាក់ ១-​ឈ្មោះ​សុខ សើ អាយុ​២៤​ឆ្នាំ ២-​ឈ្មោះម៉ៅ វ៉ាន់ណេត អាយុ១៩ឆ្នាំ ៣-​ឈ្មោះ​សោថា ហៅ​សង្ហា អាយុ​២៥​ឆ្នាំ ពួកគេទាំង៣នាក់ រស់នៅក្នុងភូមិ​កំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ​៤-ឈ្មោះ​ចាន់ ឈុន អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កណ្តាលទួល ឃុំកំពង់ត្រាចខាងលិច និងទី៥-បានរត់គេចខ្លួនបាត់​ ដោយកម្លាំង​ស្វែងរក ។ គួរបញ្ជាក់ថា ពួកគេ​ទាំង​៥នាក់នេះ គឺ​ជា​មុខសញ្ញា​​​គ្រឿងញៀន​ ហើយពេលឃាត់ខ្លួននោះត្រូវកម្លាំង​បានពិសោធន៍ឃើញ​ថា ពួកគេ​កំពុង​​ផ្ទុក​នូវ​សារ​ធាតុ​ញៀន​​​ផងដែរ ។

បើតាម​​នារីរងគ្រោះ​ឈ្មោះគាត ស្រីនាង អាយុ​១៨​ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើបាន​ឱ្យ​កោះស្តិភាពដឹងថា ​នាង​ស្គាល់​​យុវជន​ម្នាក់​ក្នុងចំណោមទាំង​៥​នាក់​នោះ ។ មុនពេលកើតហេតុ ពេល​នាងម​ក​​និយាយ​លេង​ជាមួយ ​ក៏ការ​​ដណ្តើម​​ទូរស័ព្ទ​​ពី​នាង តែនាង​​មិន​ព្រម​ឱ្យ ទើប​​ចាប់​ដៃ​នាងអូសទៅ​ក្រោយ​ ហើយ​រុញនាង​ចូលឃុំនៅ​ក្នុងផ្ទះ ។ រយៈពេល២ម៉ោងក្រោយ ​​នាងរត់​ចេញ​​ទ្វារ​ក្រោយ​ ​ហើយនិយាយប្រាប់​ក្រុមគ្រួសារ​ ក៏មានការភ្ញាក់​ផ្អើលចុះទៅចាប់ខ្លួនតែម្តង ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

ទាក់ទងនឹងករណីខាងលើនេះដែរ បុរសជាវិស្វករ នៅក្នុងហាងជួសជុលកុំព្យូទ័រម្នាក់  លើនារីជាមិត្តរួមការងាររបស់ខ្លួន ជាច្រើនថ្ងៃ និងថែមទាំងប​ង្ខំឲ្យនាងប្តូរមកកាន់ សាសនាអុីស្លាមដូចខ្លួនទៀតផង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ Syen Emad Hasan អាយុ៣០ឆ្នាំ បានស្នើសុំនារីរងគ្រោះ អាយុ២៧ឆ្នាំ ដើម្បីរៀបការ ប៉ុន្តែនាងបានបដិសេធ ព្រោះថាក្រុមគ្រួសាររបស់នាង មិនអនុញ្ញាត្តិឲ្យនាងរៀបការជាមួយនឹងអ្នកកាន់សាសនាដ៏ទៃឡើយ។ ក្រោយមក Hasan ចេះតែតាមធ្វើទុក្ខបុកម្នេញនាងឥតឈប់ឈរ រហូតដល់នាងសុខចិត្ត ចាកចោលទស្សនកិច្ចការងារ រយៈពេលខ្លីនៅឌូបៃ ដើម្បីមកជួបនិយាយដោះស្រាយ ជាមួយគេទៀតផង។

នៅពេលដែលនារីរងគ្រោះ ត្រឡប់មកដល់ឥណ្ឌាវិញ នាងបានទៅជួប Hasan ហើយគេក៏បានចាប់ឃុំឃាំងនាង នៅក្នុងផ្ទះតែម្តង។ គេបានចំណាយពេល ៣ថ្ងៃ ប្រព្រឹត្តអំពើហឹង្សា និងរំលោភសេពសន្ថវៈលើនាង ហើយមិនតែប៉ុណ្ណោះ គេបានបង្ខំឲ្យនាង ប្តូរសាសនាមកជាអុីស្លាមវិញ ដើម្បីរៀបការជាមួយគេ ហើយគម្រាមថាចង់ដុតនាង ទាំងរស់ទៀតផង។

ជនសង្ស័យ Hasan បានដកយកទូរស័ព្ទដៃនារីរងគ្រោះ ព្រមទាំងលេខសម្ងាត់អុីម៉ែល និងហ្វេសប៊ុកទាំងអស់ ដែលជាហេតុធ្វើឲ្យនារីរងគ្រោះ មិនអាចស្វែងរកជំនួយបាន។ សំណាងល្អ ៤ថ្ងៃក្រោយ នារីរងគ្រោះបានលួចយកទូរស័ព្ទមកវិញ ពេល Hasan ចេញទៅក្រៅភ្លេចខ្លួន។ នាងបានចូលទៅកាន់ហ្វេសប៊ុកនាង ដើម្បីផ្ញើរសារឲ្យមិត្តនាងជួយ ទើបដំណឹងនេះបានលេចលឺដល់បងប្រុសនាង និងប៉ូលិសតែម្តង។

នៅពេលដែលប៉ូលិសចុះទៅកាន់កន្លែងកើតហេតុ គេបានរកឃើញនារីរងគ្រោះ ត្រូវបានជនសង្ស័យចាប់ឃុំឃាំងនៅក្នុងបង្គន់ ដោយមានស្នាមរបួសជាច្រើនកន្លែងនៅលើមុខ និងក្បាលរបស់នាង។ ចំណែកជនសង្ស័យ ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត