លោក ហេង អ៑ុយហុង កំពុងបុកគ្រឹះធ្វើវីឡាធំ អត់មានច្បាប់ ហើយចាក់ដីលុបផ្លូវប៑ីតុងសាធារណៈ នៅជាប់ផ្លូវទៅវត្តលើ អជ្ញាធរសង្កាត់ឃាត់ រត់រកខ្សែទៅកាង

ក្រុងព្រះសីហនុ ៖ការរដ្ឋានសំណង់មួយកន្លែង នៅផ្លូវទៅវត្តលើ ជិតកែងចុះទៅភ្នំខៀវ ក្នុងសង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ កំពុងបុកគ្រឹះកសាងសំណង់ដ៏ធំមួយទាំងមិនមានច្បាប់ អ្វីទាំងអស់ ហើយថែមទាំងកាយដីចាក់លុប ផ្លូវប៑ីតុងគេចរាចររាល់ថ្ងៃ ជាប់ទីនោះទៀត ដោយមិនខ្វល់ពីផ្លូវច្បាប់អ្វីទាំងអស់ ។

បើតាមការអោយដឹងពីអ្នកនៅទីនោះថា សំណង់នេះរត់ច្បាប់មិនទាន់បានទេ គឺធ្វើយកថ្ងៃសិនម្ចាស់គាត់បានប្រាប់គេហើយ និងបើចង់ដឹងអីបន្ថែម សួរទៅលេខនេះដឹងហើយ ពេលតេទៅគេប្រាប់ថាខ្ញុំមិនមែនម្ចាស់ទេ ម្ចាស់គេឈ្មោះ ហេង អ៑ុយហុង ។

ទាក់ទងនឹងបញ្ហានេះ លោក ឈិត សុផាត ចៅសង្កាត់លេខ១ បានអោយដឹងថា ការដ្ឋានសំណង់នោះមិនទាន់មានច្បាប់ទេ ពេលប្រាប់ទៅគេ ទើបយកច្បាប់នោះ អោយគាត់សញ្ញ៉េ ហើយលោកបានបញ្ជាអោយគេបញ្ឈប់ហើយ នៅល្ងាចនេះ ចំណែកដីដែលគេកាយចាក់លុបលើផ្លូវនោះ លោកក៏បានប្រាប់ អោយគេកាយចេញដែរ ។

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា ករណីចាក់លុបបែបនេះក៏ធ្លាប់កើតឡើងមាន នៅក្នុងខេត្ដកោះកុង ។ 

នោះបើតាមព័ត៌មានធ្លាប់បានចុះផ្សាយ បានឲ្យដឹងថា កាលពីថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចចំរុះ ក្រុងខេមរភូមិន្ទ បានចុះហាមឃាត់ ម្ចាស់ដីមួយកន្លែង មិនឲ្យចាក់ដីនឹង តម្រូវឲ្យរុះរើចេញ ព្រោះជាកន្លែងប្រព័ន្ធផ្លូវទឹក ស្ថិតនៅភូមិ១សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ស្រាប់ប្រពន្ធរបស់លោក ស័ក្តិ៥ ម្នាក់បានចេញមុខមកកាង និងបានជេរ សមត្ថកិច្ចកប់ៗមាត់ មិនឲ្យមានការហាមឃាត់ ទៀតផង ។

យោងតាមសេចក្ដីរាយការណ៍ ពីខេត្តកោះកុង បានឲ្យដឹងថា ស្រ្តីខាងលើ មានឈ្មោះ ទេព ខេង ត្រូវជាប្រពន្ធលោកស័ក្កិ៥ម្នាក់ឈ្មោះ ថាត រដ្ឋា ជានាយទាហានប្រតិបត្តិការ សឹងរងកោះកុង ដែលដីត្រូវហាមឃាត់មិនឲ្យចាក់ដីលុបយកធ្វើកម្មសិទ្ធិនោះ មានទំហំ២.៣០x២៤ ម បានលក់ទៅឲ្យឈ្មោះ ផាត វិរៈ ប្រពន្ធឈ្មោះ ស្រីអូន ហើយបានធ្វើការចាក់ដីលុបពង្រីកបន្ថែម។

ក្នុងប្រតិបត្តិការ ចុះទៅធ្វើការហាមឃាត់ម្ចាស់តូប មិនឲ្យចាក់ដីនេះ គេឃើញមានការដឹកនាំដោយ លោក ហាក់ បូរ៉ា ប្រធានភូមិបាលក្រុង ខេមរភូមិន្ទ រួមទាំងស្ថាប័នពាក់ពន្ធ័ និងកម្លាំង អ.ហ ក្រុងសរុបចំនួន១៥នាក់។ នៅពេលសមត្ថ កិច្ចចំរុះ ទៅធ្វើការហាមឃាត់ មិនឲ្យចាក់ដី និងតម្រូវឲ្យរុះរើចេញ ព្រោះចំណុចនេះ ជាប្រព័ន្ធផ្លូវទឹក និងពេលសួររកឯកសារមកមើល ស្រាប់តែប្រពន្ធលោកសក្កិ៥ ដែលជាម្ចាស់ដីលក់ ទៅឲ្យទៅឲ្យឈ្មោះ ផាត វិរៈ បានចេញមុខមកកាងដី និងមិនព្រមឲ្យម្ចាស់ដីថ្មីផ្តិតមេដៃ ក្នុងការហាមឃាត់ទៀតផង។

គេមិនទាន់ដឹងថា សមត្ថកិច្ចនឹងមានដំណោះស្រាយបែបណា ចំពោះស្រ្តីជាប្រពន្ធលោកសក្ត័៥ ខាងលើ ខណៈដែលដីលក់ទៅឲ្យឈ្មោះខាងលើ និងត្រៀមចាក់ដីលុបបន្ថែមនោះ មានការដឹងឮពីចៅសង្កាត់ផងដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត