Q&A : តើ​ខ្ញុំ​គួរ​ជួយ​សម្រេច​តម្រេក​តណ្ហា​ខ្លួនឯង​ដោយ​របៀប​ណា ?

6 Videos


សំណួរ ៖ នាងខ្ញុំជាមួយស្វាមីមិនបានរស់នៅជាមួយគ្នាជាប់ជាប្រចាំដូចគ្រួសារដទៃទេពីព្រោះការងាររបស់ គាត់ត្រូវធ្វើដំណើរទៅតាមខេត្តញឹកញាប់ណាស់ ដោយមូលហេតុនេះហើយធ្វើឱ្យនាងខ្ញុំមិនសូវបានរួមភេទជាមួយ គ្នានិងរៀងរាល់ពេលកើតអារម្មណ៍ឡើង នាងខ្ញុំតែងជ្រើសរើសវិធីជួយសម្រេចតម្រេកតណ្ហាដោយខ្លួនឯង ។ នាងខ្ញុំចង់ដឹងថា តើស្ត្រីគប្បីជួយសម្រេចតម្រេកតណ្ហាខ្លួនឯងនៅពេលកើតអារម្មណ៍ឬទេនិងតើវាសមរម្យដែរឬអត់ ?

ចម្លើយ ៖ បើតាមចម្លើយថាគួរឬក៏អត់នោះសុំឆ្លើយថាគួរ ពីព្រោះថាវិធីនេះគេអនុវត្តជាទូទៅហើយនិងវាមិនបង្កការលំបាកឬប្រឈមមុខជាមួយបញ្ហាជាច្រើន ដូចជា មានផ្ទៃពោះ ការចម្លងមេរោគ ការប៉ះពាល់ដល់កិត្តិយសជាដើម ។ អ្នកត្រូវចងចាំថាការជួយសម្រេចកាមតណ្ហាដោយខ្លួនឯងនេះមិនត្រឹមតែស្ត្រីមានស្វាមីគេអនុវត្តទេសូម្បីតែស្ត្រីដែលនៅលីវក៏តែងលួចសម្រេចតម្រេកតណ្ហាដោយខ្លួនឯងដែរ ។

មានស្ត្រីមួយចំនួនដោយសារតែមិនចង់មានបញ្ហាជាមួយបុរសហើយកើតជារឿងរ៉ាវណាមួយ ត្រូវប្រឈមមុខនោះគេបានជ្រើសរើសវិធីសម្រេចតម្រេកតណ្ហាដោយខ្លួនឯងនេះដែរជំនួសការមានដៃគូស្នេហាវិញ ។ ទោះ យ៉ាងណាការសម្រេចតម្រេកដោយខ្លួនឯងអ្នកក៏ត្រូវធ្វើក្នុងកម្រិតសមរម្យដែរ ពីព្រោះការធ្វើញឹកញាប់ពេកក៏នាំឱ្យប៉ះពាល់ដល់សុខភាពដូចគ្នា ។ អាចអនុវត្តវាបានដោយមិនត្រូវព្រួយបារម្ភពីភាពសមរម្យឬអ្វីឡើយលើក លែងតែអ្នកប្រាប់ឱ្យគេដឹងឬធ្វើកន្លែងគ្មានសុវត្ថិភាពដែលគេលើកយកទៅនិយាយចែកគ្នាស្តាប់ប៉ុណ្ណោះទើបកើតរឿងអាប់ឱនឡើង ៕