តើ​អ្នក​យល់​ពី​ទំហំ​ទឹកចិត្ត​លោក​ពុក និង អ្នក​ម្តាយ របស់​អ្នក​ប៉ុនណា​?

6 Videos


គេតែងនិយាយថា គ្មានការងារអ្វីពិបាកជាងធ្វើឪពុក-ម្តាយគេឡើយ តែទោះបីជាការងារនេះវាពិបាកប៉ុនណា នឿយហត់យ៉ាងណា ត្រូវរងនូវការឈឺចាប់យ៉ាងណា ហើយត្រូវញាំញីដោយទុក្ខវេទនាយ៉ាងណា និង ត្រូវសម្រក់ទឹកភ្នែកយ៉ាងណា ក៏ម៉ែ-ពុកនៅតែអាចធ្វើបានដើម្បីកូន គឺមិនរួញរាឡើយ ព្រោះម៉ែ-ពុកសប្បាយចិត្តពេលមានកូននៅក្បែរ ។

តើអ្នកយល់ពីទំហំទឹកចិត្តលោកពុក និង អ្នកម្តាយ របស់អ្នកប៉ុនណា?

សម្រាប់ពាក្យស្រឡាញ់របស់កូន ទោះបីមានត្រឹមតែលើបបូរមាត់ ក៏ម្តាយ-ឪពុកឥតថាអ្វីដែរ ព្រោះក្នុងចិត្តម៉ែ និង ពុក កូននៅតែជាកូន (កូនល្អក៏កូន កូនមិនល្អក៏កូន) ។ កូនគ្រប់គ្នាសុទ្ធតែចេះនិយាយដំបូងដោយសារម្តាយ និង ពុក ហើយធំធាត់ដឹងក្តីក៏ក្នុងរង្វង់ដៃម៉ែ-ពុកបីបាច់ថែរក្សា ។

ម្តាយបំពេរបីបមថ្នមកូនដូចកែវ ឯពុកតែងតែបង្ហាត់បង្រៀនកូនឱ្យចេះចាំផ្តែផ្តាំឱ្យស្គាល់ក្រ ខុស ត្រូវ ចេះអត់ធ្មត់ និង ប្រឹងប្រែងរៀនសូត្រ ។ ពេលកូនឈឺ ម៉ែ និង ពុក ក៏នៅមិនសុខបារម្ភកូន បើអាចឈឺជំនួស ម៉ែ-ពុកនឹងស្ម័គ្រឈឺ ព្រោះមិនចង់ឃើញកូនពិបាក ។

តើអ្នកយល់ពីទំហំទឹកចិត្តលោកពុក និង អ្នកម្តាយ របស់អ្នកប៉ុនណា?

ពុក-ម៉ែ ប្រដៅកូន បារម្ភពីកូន សុទ្ធតែចង់ឱ្យកូនបានល្អ ប៉ុន្តែកូនខ្លះបែរជាមិនយល់ពីទំហំចិត្តមួយនេះ ដោយចាត់ទុកការប្រៀនប្រដៅ និង ក្តីបារម្ភ ទៅជាការតាមរំខាន ខឹងស្តីបន្ទោសឱ្យម៉ែ-ពុកថា រអ៊ូច្រើនទៅវិញ ដែលទាំងនេះបានធ្វើឱ្យទ្រូងអ្នកដែលជាឪពុក-ម្តាយ ឈឺចាប់ហួសថ្លែង មិនអាចធ្វើអ្វីបានក្រៅតែពីលួចសម្រក់ទឹកភ្នែកប៉ុណ្ណោះ ។

តើអ្នកយល់ពីទំហំទឹកចិត្តលោកពុក និង អ្នកម្តាយ របស់អ្នកប៉ុនណា?

កូនដឹងទេ មិនមែនសុខៗម៉ែ-ពុកសម្រក់ទឹកភ្នែកដោយគ្មានមូលហេតុទេ កូនគ្រប់រូបត្រូវចាំថា រាល់ពេលដែលម៉ែ-ពុកយំ គឺមិនមែនខឹង ឬ ស្អប់កូនទេ តែដោយសារតែម៉ែ-ពុក ស្អប់ខ្លួនឯង ខឹងខ្លួនឯងដែលគ្មានសមត្ថភាពអប់រំកូនឱ្យក្លាយជាមនុស្សល្អម្នាក់ ។

សូមកូនគ្រប់រូបចងចាំចុះថា នៅលើលោកយើងនេះគ្មានឪពុកម្តាយណាដែលមិនស្រឡាញ់កូនទេ ទោះមួយជំហានស្លាប់ ក៏ពុក-ម៉ែមិនតថ្លៃដែរ គឺសុខចិត្តបង់ជីវិតដើម្បីឱ្យកូនបានរស់ ។ ទាំងនេះជាទឹកចិត្តដែលពុក និង ម៉ែ មានចំពោះកូនៗ និង ស្រឡាញ់កូនៗ ។

តើអ្នកយល់ពីទំហំទឹកចិត្តលោកពុក និង អ្នកម្តាយ របស់អ្នកប៉ុនណា?

អ្វីដែលរៀបរាប់ខាងនេះ គឺជាការពញាក់ស្មារតី ដាស់តឿនដល់កូនៗទាំងឡាយដែលមិនទាន់បានបំពេញកាតព្វកិច្ចជាកូនល្អសម្រាប់អ្នកមានគុណ ។ បើសិនជាអ្នកមិនទាន់បានធ្វើអ្វីឱ្យគាត់ទាំងពីសប្បាយចិត្ត ក៏សុំកុំនាំភាពក្តៅក្រហាយឱ្យគាត់ពិបាកចិត្តតទៅទៀត ៕

បន្ទាប់ពីបានអានអត្ថបទនេះ តើអ្នកនឹងប្រព្រឹត្តខ្លួនបែបណាសម្រាប់លោកឪពុក និង អ្នកម្តាយរបស់អ្នក? សាកល