រឿង​ដែល​អ្នក​មិនគួរ​លើក​យកមក​និយាយ​ជាមួយ​ស្វាមី​

6 Videos


ការមើលថែស្នេហាឲ្យបានល្អ មិនមែនជារឿងមួយងាយស្រួលឡើយ ។ ប៉ុន្តែប្រសិនបើសិនគូស្វាមីភរិយាចេះយល់ចិត្តគ្នានោះស្នេហា នឹងគង់វង្សយូរអង្វែង ។ ចំពោះមនុស្សស្រីភាគច្រើនបាននិយាយថា ការនិយាយ បើកចំហខ្លាំងពេកនឹងឲ្យអ្នកនិងគូស្នេហ៍របស់អ្នកឈឺចាប់ ។

វាមិនមែនជារឿងអាក្រក់ទេដែលប្រាប់អាថ៌កំបាំងដល់គូស្នេហ៍ឲ្យបានយល់ ។ ប៉ុន្តែជួនកាលការលោតត្រដាងអាថ៌កំបាំងនេះបានក្លាយជាចំណុចខ្សោយរបស់អ្នកទៅវិញ ។ ម្យ៉ាងវិញទៀត នៅពេលអ្នកប្រាប់រឿងគ្រប់យ៉ាងដល់គូស្នេហ៍របស់អ្នកអ្នកនឹងគ្មានសេរីភាពផ្ទាល់ខ្លួន ព្រោះគាត់បានដឹងពីចំណុចខ្លាំងរបស់អ្នក ហើយវាក៏គ្រោះថ្នាក់ណាស់ដែរសម្រាប់អ្នកពេល ដែលបាន ព្រោះគាត់អាចប្រើវាប្រឆាំងនឹងអ្នកនៅពេលមានជម្លោះកើតឡើង ។ ខាងក្រោមនេះជារឿងរាវមួយចំនួនដែលស្វាមីរបស់អ្នកគួរដឹង ដើម្បីរក្សាស្នេហាឲ្យបានយូរអង្វែង ៖

+នៅពេលអ្នកពិភាក្សាបញ្ហារបស់អ្នកជាមួយមិត្តភក្តិ
រឿងមួយដែលស្វាមីរបស់អ្នកមិនគួរដឹងនោះ គឺពេលដែលអ្នកចំណាយពេលនៅជាមួយមិត្តភក្តិ ដើម្បីធ្វើឲ្យការពិភាក្សាជីវិតផ្លូវភេទឲ្យមានភាពប្រសើរឡើង ។ គ្មានបុរសណាម្នាក់ចង់ឲ្យគូស្នេហ៍របស់ខ្លួនប្រាប់ដល់ពិភពលោកពីបញ្ហារឿងលើគ្រែរបស់គាត់ឡើយ ។ វាជារឿងមួយដែលអ្នកដែលអ្នកដែលមិនគួរឲ្យបុរសបានដឹងឡើយ ។

+រំឮកដល់គូស្នេហ៍ចាស់
ប្រសិនបើអ្នកនឹកឃើញដល់គូស្នេហ៍ចាស់របស់អ្នក យកល្អកុំឲ្យស្វាមីរបស់អ្នកបានដឹង ។ ការឲ្យគាត់បានដឹងពីគូស្នេហ៍ចាស់របស់អ្នក ហាក់បីដូចជាទម្លុះបេះដូងរបស់គាត់យ៉ាងអ៊ីចឹងដែរ ។

+តាមដាន
ប្រសិនបើអ្នកមានទម្លាប់ចូលចិត្តតាមដានគូស្នេហ៍របស់អ្នក ក្នុងគោលបំណងល្អវាមិនថ្វីទេ តែទោះបីជាយ៉ាងណា ស្វាមីរបស់អ្នកមិនគួរដឹងរឿងនេះទេ ព្រោះវាអាចចាប់ផ្តើមស្អប់អ្នកបន្តិចម្តងៗ ។

+ឆែកមើលទូរស័ព្ទរបស់គាត់
មនុស្សស្រីគ្រប់រូបមានទម្លាប់មិនល្អមួយចូលចិត្តឆែកមើលទូរស័ព្ទដៃរបស់បុរស រាល់ពេលដែលនាងមានឱកាស ។ នេះជាទម្លាប់អាក្រក់មួយ ដែលអ្នកមិនគួរប្រាប់ដល់ស្វាមីរបស់អ្នក ពីអ្វីដែលអ្នកបានធ្វើ ព្រោះវាអាចធ្វើឲ្យកើតមានបញ្ហាទំនុកចិត្ត ។