នឹក​សង្សារ​ពេក​ដោះស្រាយ​ខ្លួនឯង​

6 Videos


​ដោយសារតែ​ឃ្លាតឆ្ងាយ​ពី​មិត្ត​ប្រុស​នាង​ខ្ញុំ​លួច​«​ឡើងឋានសួគ៌​»​ម្នាក់ឯង​មួយ​សបា្តហ៍​តែម្តង​គត់​ហើយ​បន្ទាប់ពី​ធ្វើ​សកម្មភាព​នាង​ខ្ញុំ​យល់ថា​ឆាប់​គេង​លក់​គេង​បាន​ស្កប់ស្កល់​ជាង​មុនប៉ុន្តែ​យ៉ាងណា​ទង្វើ​នេះ​បានធ្វើឱ្យ នាង​ខ្ញុំ​ខ្មាស់​ខ្លួនឯង​និង​យល់ថា​មាន​កំហុស​ចំពោះ​មិត្ត​ប្រុស ។

នឹក​សង្សារ​ពេក​ដោះស្រាយ​ខ្លួនឯង​

​ចុងឆ្នាំ​ទី ៤ នៃ​ការសិក្សា​នៅ​មហាវិទ្យាល័យ​មួយ​ក្នុង​ក្រុងភ្នំពេញ​ក្រុម​របស់​នាង​ខ្ញុំ​មាន​ប្រុសមាន​ស្រី ទទួលបាន​ការអនុញ្ញាត​ឱ្យ​ចូលធ្វើ​កម្មសិក្សា​ក្នុង​ក្រុមហ៊ុន​មួយ ។ កំលុង​ពេលនោះ​នាង​ខ្ញុំ​មិនដឹងថា​គាត់​បាន​ចាប់អារម្មណ៍​លើ​រូបនាង​ខ្ញុំ​នោះទេ ។ មិនយូរប៉ុន្មាន​គាត់​ក៏បាន​សារភាព​ស្នេហ៍​ថា​គាត់​ស្រឡាញ់​នាង​ខ្ញុំ ព្រោះតែ​នាង​ខ្ញុំ​ជានា​រី​ដែលមាន​ភាព​ហ្មត់ចត់ច្បាស់លាស់​ក្នុង​ការងារ​និង​មាន​ភាពជា​នារី​ខ្មែរ ។ ពេលនោះ​ព្រោះតែ​ដឹងថា​គាត់​ជាម​នុស្សស្មោះត្រង់នាង​ខ្ញុំ​ក៏​ទទួលយក​ស្នេហា​នេះ ។

​មួយ​រយៈពេល​ក្រោយ​មកជា​សំណាងល្អនាង​ខ្ញុំ​ក៏​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​បន្ត​នៅ​បរទេស ។ កំលុង​ពេលនោះ​នាង​ខ្ញុំ​អរ​ផង​ពិបាកចិត្ត​ផង​ព្រោះ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​សង្សារ​សំណព្វចិត្ត ។ មុនពេល​ចេញ ដំណើរ​មួយថ្ងៃ​យើង​ទាំង​ពីរបាន​ណាត់ជួប​គ្នា​គាត់​ឱប​នាង​ខ្ញុំ​យ៉ាង​ណែន​ព្រមទាំង​យំ​ដូច​កូនក្មេង​ធ្វើឱ្យ​នាង​ខ្ញុំ​ច្របូកច្របល់​ក្នុង​ចិត្ត​ស្ទើរតែ​មិន​ចង់​ឃ្លាត​ពី​គាត់។ថ្ងៃឡើង​យន្តហោះ​គាត់​មិន​បានមក​ជូន​ដំណើរ ​នាង​ខ្ញុំ​ទេ​ប្រហែល​មកពី​គាត់មិន​ហ៊ាន​ប្រឈម​នឹង​ការពិត ។ ការសិក្សា​នៅក្រៅ​ប្រទេសថ្វីបើ​អ្វីៗ​មិន​ដូច​នៅ​ស្រុក​ខ្មែរ ប៉ុន្តែ​នាង​ខ្ញុំ​នៅតែ​ប្តេជ្ញាចិត្ត​ផ្តោតទៅលើ​ការសិក្សា​ជាធំ ។ យ៉ាងនេះ​ក្តី​យើង​ទាំងពីរ​ក៏​តែងតែ​ជជែក​គ្នា​លេង​និង​មើលមុខ​គ្នា​តាម Skype ជា​ញឹកញាប់ ។ ជួបគ្នា​តាម​អ៊ី​ន​ធឺរ​ណេ​ត​មិនបាន​ប៉ុន្មាន​ដង​យើង​ក៏​ចាប់ផ្តើមមាន​អារម្មណ៍​សិចគាត់​ស្នើឱ្យ​នាង​ខ្ញុំ​ដោះ​ទាំង​អាវ​ក្រៅនិងអាវទ្រនាប់ ។​

​នៅ​មិន​អស់ចិត្ត​គាត់​ក៏​ទទូច​ឱ្យ​នាង​ខ្ញុំ​ស្រាតខោ​ក្រៅនិងខោ​ទ្រនាប់​ទៀតដើម្បី បង្ហាញ​ទាំង​ល្វែងលើ​ទាំង​ល្វែង​ក្រោម ។ ព្រោះតែ​ស្រឡាញ់​អា​លោះ​អាល័យខ្លាំងនិងមាន​អារម្មណ៍​ស្រើបស្រាល​ដែរនោះនាង​ខ្ញុំ​ក៏​ព្រម​ធ្វើតាម​គាត់​ទាំងអស់ ។ យើង​មើល​រាងកាយ​គ្នា​ទៅវិញទៅមកហើយ​ធ្វើ​ដូចជា​បាន​នៅក្បែរគ្នា​ពិត ប្រាកដ ។ គាត់​ស្នើឱ្យ​នាង​ខ្ញុំ​ធ្វើបែបនេះ​នាង​ខ្ញុំ​ក៏​មិន​ប្រកែក ប៉ុន្តែ​នៅពេល​ឃើញ​នាង​ខ្ញុំ​ធ្វើ​កាយវិការ​សិច​ដោយ​ដៃ​ខ្លួនឯងគាត់​បែរជា​ខឹងនិងហាក់ប្រចណ្ឌ​ខ្លាចក្រែង​នាង​ខ្ញុំ​ក្បត់ចិត្ត​គាត់​ដោយ​ស្ងៀមស្ងាត់ប៉ុន្តែ​ចំពោះ​នាង​ខ្ញុំ គឺ​គ្មាន​បុរស​ណា​ម្នាក់​អាចមក​ជំនួស​គាត់​បានទេ ។ រាត្រីកាល​មកដល់​នាង​ខ្ញុំ​ចាប់​នឹក​គាត់​និង​មាន​អារម្មណ៍​សិចដូច្នេះ​ក៏​សម្រេចចិត្ត​«​ឡើងឋានសួគ៌​» តែម្នាក់ឯង​ព្រោះ​មិន​ចង់​ក្បត់​គាត់​និង​មិន​ចង់ឱ្យ​គាត់​សង្ស័យ​ឬប្រចណ្ឌ ។​

មួយ​រយៈពេល​ក្រោយមក​នាង​ខ្ញុំ​ទទួលដំណឹង​ថា​ស្ថានភាព​របស់គាត់មានការ​លំបាក​មិនអាច​ផ្តោតទៅ លើ​ការងារ​ដោយសារ​នឹកគិត​ដល់​នាង​ខ្ញុំខ្លាំងពេក ។ ចំណែក​នាង​ខ្ញុំ​វិញ​ក៏​មិន​ខុសពី​គាត់​ដែរគឺ​វិលវល់ ពេលខ្លះ​គិត​ចង់តែ​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​បើ​ទោះ​នៅសល់តែ​ពីរ​ឆ្នាំ​ទៀត​នឹង​បានបញ្ចប់​ការសិក្សា​ក៏ដោយ ។  តើ​នាង​ខ្ញុំ​ត្រូវ​សម្រេចចិត្ត​បែបណា​ពី​បញ្ហា​នេះ ?

​ចំពោះ​អ្នកមាន​វិបត្តិ​
​ពាក្យចាស់​ពោលថា​«​ឃ្លាត​កាយ​ណាយចិត្ត​» ថ្វីបើ​នាងនិងគាត់ស្រឡាញ់គ្នា​ដល់​កម្រិតណា​ក៏ដោយចូរ​ទុកឱ្យ​ពេលវេលា​ជា​អ្នកសម្រេច ។ ចំណែក​រឿង​នាង​លួចលាក់«​ឡើងឋានសួគ៌​​តែឯង»​ក៏​គ្មានអ្វី​ជា​រឿង​ចម្លែក​ដែរ ។ រឿង​ដែល​មនុស្ស​ពីរ​នាក់​ស្រឡាញ់គ្នា​បាត់​មុខ​មិនបាន​គឺ​ពិតជា​កើតមាន​ច្រើន​ក្នុងសង្គម​ទំនើប​នាបច្ចុប្បន្ន ក៏ប៉ុន្តែ​ស្នេហា​ពិត​គឺ​ស្នេហា​ដែលមាន​គម្រោងការ​អនាគត​ច្បាស់លាស់​យូរអង្វែងគេ​នឹង​អាច​តស៊ូ​ជាមួយគ្នារង់ចាំ​គ្នា​ទោះ​ត្រូវ​បង្ខំចិត្ត​រស់នៅ​ឆ្ងាយ​ពីគ្នា​ខុស​ទាំង​ពេលវេលា​ទាំង​វប្បធម៌ ។​ល​។​

​តាម​«​ប្រជាប្រិយ​»​យល់​សង្សារ​របស់​នាង​ហាក់​មាន​អារម្មណ៍​ទន់ជ្រាយ​ពេក​ហើយ ព្រោះថា​បុរស​ត្រូវបាន ​គេ​ចាត់ទុកជា​ភេទ​ខ្លាំងក្លា មាំមួន មិន ងាយ​ចុះចាញ់​ឧបសគ្គ​ក្នុង​ជីវិត​នោះឡើយ ។ ម្យ៉ាងទៀត​បុរស​ស្ទើរតែ​ទាំងអស់​តែងមាន​ចំណុច​រួមមួយ គឺ​គំនិត​«​ត្រីងៀត​ឆ្លៀត​ពង​» ។ សុភមង្គល​គឺជា​អ្វី ដែល​ដៃគូ​ស្នេហា​គ្រប់គ្នា​ចង់បាន​ដូច្នេះ​ត្រឹមតែ​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ហេតុអ្វី​ក៏​មិនអាច​រង់ចាំ​បាន​បើ​ការ​ព្រាត់​គ្នា​មួយរយៈ​ពេលនេះ​គឺ​គ្រាន់តែ​ដើម្បី អនាគត​ល្អប្រសើរ​របស់​អ្នក​ទាំងពីរ ។ ចូរ​លើកទឹកចិត្ត​និង​បញ្ជាក់​ពី​ភាព ស្មោះត្រង់​ដល់​គ្នា​ទៅវិញទៅមក​ដើម្បី​បញ្ចៀស​ការសង្ស័យ​នានា​ដែល​អាច​កើតមានឡើង ។ ម្យ៉ាងទៀត​ចូរ​កុំភ្លេចថា​នាង​នៅមាន​ឪពុកម្តាយ​បងប្អូន និង​សាច់ញាតិ​ជាច្រើន​ទៀត ដែល​ពួកគេ​កំពុង​ដាក់​ក្តីសង្ឃឹម និង មាន​មោទកភាព​លើ​នាង ។​

​ក្រៅពីនេះ​ការចេញ​ទៅ​សិក្សា​នៅ​បរទេស​នាង​ក៏​ធ្វើឱ្យ​ឪពុកម្តាយ​ចំណាយ​ប្រាក់​មិនតិច​ដែរ ដូច្នេះ​ចូរ​កុំ​ធ្វើឱ្យ​ពួកគាត់​អស់សង្ឃឹម ។ ចំណែក​សង្សារ​របស់​នា​ង​បើ​គាត់​អាច​រង់ចាំ​បាន​នោះ គឺជា​ការប្រសើរ សម្រាប់​អ្នក​ទាំងពីរ ផ្ទុយទៅវិញ​បើ​គាត់​មិនអាច​រង់ចាំ​បានទេ ក៏​ជា​សិទ្ធិ​របស់ គាត់ ហើយ​នាង​ក៏​ពុំមាន​កំហុស​អ្វី​ដែរ ព្រោះ​នាង​ឃ្លាត​ពី​គាត់​គឺ​ដើម្បី​អនាគត ល្អ​សម្រាប់​ខ្លួនឯង​គ្រួសារ​និង​សង្សារ​របស់​នាង​ផងដែរ ។ ដោយឡែក​បញ្ហា​ទាក់ទិន​នឹង​អារម្មណ៍​ផ្លូវភេទ និង ការសម្រេច​កាម ដោយ​ខ្លួនឯង វា​មិនមែនជា​រឿង​ខុសឆ្គង​នឹង​អ្នកណា​នោះឡើយ ហើយ​ទង្វើ​នេះ​ក៏​មិនមែនជា​កម្ម​សិទ្ធ​ផ្តាច់មុខ​របស់​បុរស​នោះដែរ វា​គឺជា​ធម្មជាតិ ជា តម្រូវការ​ផ្នែក​ជីវសាស្ត្រ​របស់​មនុស្សលោក សំខាន់​គឺ​ត្រូវតែ​ធ្វើឡើង​ដោយ​សម្ងាត់ និង គិតគូ​រដល់​សុខភាព ។ ជាង​នេះ​ការ​លួច​«​ឡើងឋានសួគ៌​»​តែឯង​ក៏​ជា​ដំណោះស្រាយ​មួយ​ដើម្បី​រក្សា​ស្នេហា (​ដូចដែល​នាង​បាន​រៀបរាប់​) និងអាចជួយ​ឱ្យ​នាង​គេច​ចេញពី​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​បុរស​ដទៃ​ដែល មិន​ប្រាកដថា​ពួកគេ​ស្មោះស្ម័គ្រឬមិនមាន​កាមរោគ ។​ល​។