Q&A: តើ​ការ​ថើប​បែប​រោលរាល​បឺត​ជញ្ជក់​ បង្កបញ្ហា​ដល់​សុខភាព​ដែរ​ទេ ?

6 Videos


សំណួរ ៖ សង្សាររបស់នាងខ្ញុំចូលចិត្តប្រើស្ទីលអឺរ៉ុបណាស់គឺថើបបឺតជញ្ជក់មាត់ ប៉ុន្តែនាងខ្ញុំមិនចូលចិត្តទាល់តែសោះ ព្រោះគិតថាគ្មានអនាម័យពិសេសអាចចម្លងមេរោគដោយសារការប៉ះទឹកមាត់គ្នានេះទៀត ផង ។ ក្រៅពីនេះនាងខ្ញុំមានអារម្មណ៍ថាការប៉ះទឹកមាត់គ្នាគួរឱ្យស្អុយ បើទោះបីជាមាត់គាត់មិនមានក្លិនក៏ដោយ ។ នៅស្ងាត់ៗតែពីរនាក់គាត់តែងចាប់ទាញនាងខ្ញុំមកបឺតជញ្ជក់មាត់ហើយតែងព្យាយាមស៊កអណ្តាតចូលក្នុងមាត់នាងខ្ញុំថែមទៀត ។ ពេលខ្លះដែលអាចចៀសវាងបាននាងខ្ញុំខំចៀសវាងណាស់តែគាត់មិនព្រមនៅតែវាយលុកឥតប្រណីនិងមិនយល់ចិត្តនាងខ្ញុំទេ ។ នាងខ្ញុំបានសាកសួរមិត្តភក្តិធ្វើការជាមួយគ្នាគេប្រាប់ថាការថើបបែបនេះជារឿងធម្មជាតិហើយបណ្តាប្រទេសនៅអឺរ៉ុបគេអនុវត្តយូរយារមកហើយមិនឃើញកើតអ្វីឡើយ បើមិនដូច្នេះមនុស្សស្លាប់អស់ហើយ ។ នាងខ្ញុំចង់ដឹងថាការថើបបែបនេះបង្កការគ្រោះថ្នាក់ដែរឬទេ ?

ចម្លើយ ៖ តាមការយល់ឃើញរបស់អ្នកដែលថាការថើបជញ្ជក់មាត់ជាការចម្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនោះជារឿងត្រឹមត្រូវ ពីព្រោះមានសេចក្តីរាយការណ៍កន្លងមកក៏បានបញ្ជាក់ថាការថើបរបៀបនេះមានការចម្លងមេរោគព្រូន និង មេរោគជាច្រើនត្រូវបានចម្លងបន្តឱ្យគ្នាដោយសារការថើបរបៀបនេះផងដែរពិសេសការថើប FrenckKiss ។ ទោះបីយ៉ាងណាក៏មានសេចក្តីរាយការណ៍កាលពីមុននេះបញ្ជាក់ពីក្រុមអ្នកវិទ្យាសាស្ត្រដែរថាទឹកមាត់របស់មនុស្សអាចសម្លាប់មេរោគមួយចំនួនបានស្ទើរទាំងស្រុងហើយការថើបរបៀបនេះមិនបង្កការឆ្លងមេរោគអ្វីចំពោះគ្នាឡើយ ។

ផ្ទុយមកវិញការថើបរបៀបនេះថែមទាំងផ្តល់ផលល្អច្រើនយ៉ាងដល់សុខភាពទៀតផងដូចជាការជួយឱ្យទឹកមាត់ត្រូវផលិតកាន់តែច្រើនឡើងក្នុងពេលកំពុងថើប ជួយដុតបំផ្លាញថាមពលកើនឡើងទ្វេដង ជាពិសេសការថើបថែមទាំងបញ្ជាក់ពីការស្រឡាញ់ពេញចិត្តចំពោះគ្នាដែលមិនអាចខ្វះបានផង ។ សម្រាប់បញ្ហាខាងលើនេះអ្នកមិនត្រូវភ័យខ្លាចចំពោះការឆ្លងមេរោគទេពីព្រោះថាការចម្លងមេរោគតាមមាត់មានបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាការថើបមាត់ជាមួយមនុស្សជាទីស្រឡាញ់អ្នកក៏ត្រូវប្រាកដក្នុងចិត្តថា គេមិនមានមេរោគកាចសាហាវអ្វីនៅជាប់ខ្លួនដែរ បើពុំនោះអ្នកនឹងពុំមានសុវត្ថិភាពសុខភាពឡើយ ៕