រញ្ជួយ​ដី​នៅ​អេ​កា្វ​ឌ័​រ ​៖ ជន​រង​គ្រោះ​៣៥​ម៉ឺន​នាក់​កំពុង​ដង្ហោយ​រក​ស្បៀង ខណៈ​មនុស្ស​ស្លាប់​កើន​ដល់​៥៨៧​នាក់

ទីក្រុង SAN JACINTO/​ទន្លេ COJIMIES, អេ​ក្វា​ឌ័​រ (Reuters) ៖ អ្នក​នៅ​រស់​ពី​ការ​រញ្ជួយ​ដី​កម្លាំង​៧.៨​រី​ស្ទ័​រ​ក្នុង​ប្រទេស​អេ​ក្វា​ឌ័​រ កំពុង​ដង្ហោយ​រក​ម្ហូបអាហារ​, ទឹក និង​ឱសថ ក្រោយ​ពេល​ជំនួយ ត្រូវ​បាន​អាជ្ញាធរ​ផ្តល់​ឲ្យ​នៅ​ទីប្រជុំជន ខណៈ​អ្នក​ខ្វះខាត​ស្បៀង​និង​សម្ភារ​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​។​បើ​តាម​អាជ្ញាធរ​អេ​ក្វា​ឌ័​រ មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ មេសា​ នេះ មនុ​ស្សស្លាប់បាន​កើន​ដល់​៥៨៧​នាក់ ។

លោក​មេធាវី ហ្កា​ឡូ ហ្កា​សៀ អាយុ​៦៥​ឆ្នាំ បាន​និយាយ​ថា «យើង​កំពុង​ព្យាយាម​រស់ យើង​ត្រូវការ​អាហារ»​។​ ស្រប​ពេល​ដែល​គាត់​បាន​ឈរ​រង់ចាំ​ជា​ជួរ​ ដើម្បី​ទទួល​ទឹក​ពី​រថយន្ត​ទំនិញ​មួយ ក្នុង​ភូមិ​ឆ្នេរ​ខ្សាច់​របស់​ទីក្រុង SAN JACINTO​។

នៅ​ថ្ងៃ​សុក្រ​ទី​២២ មេ​សា ​នេះ​ដែរ អង្គការសហប្រជាជាតិ​ និង​ដៃគូ ផ្ដើម​អំពាវនាវ​រក​ជំនួយ ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ​ម៉ឺន​នាក់ ៕