រក​ឃើញ​រូង​ក្រោម​ដី​រត់ពន្ធ​គ្រឿងញៀន​​មួយ​រវាង​ម៉ិចស៊ិក និង​អា​មេ​រិ​ក

អាជ្ញាធរ​អា​មេ​រិ​កបាន​រក​ឃើញ​ផ្លូវ​រូង​ក្រោម​ដី​មួយ​បំពាក់​ដោយ​ជណ្តើរយន្ត ផ្លូវដែក និង​ជណ្តើរ​ដើម្បី​ភ្ជាប់​ទីក្រុង TIJUANA ម៉ិចស៊ិក​មក​កាន់​ទីក្រុង SAN DIEGO រដ្ឋ​កាលី​ហ្វ័​រ​នីញ៉ា​។

ហេដ្ឋារចនាសម្ព័ន្ធ​នេះ​អាច​ឱ្យ​គេ​បញ្ជូន​គ្រឿងញៀន​គ្រប់​ប្រភេទ​មក​កាន់​សហរដ្ឋ​អា​​មេ​រិ​ក ។ សរុប​ផ្លូវ​រូង​ក្រោម​ដី​ប្រវែង​៨០០​ម៉ែត្រ ត្រូវ​បាន​ជីក​ចេញពីផ្ទះ​តូច​មួយ​នៃ​ទីក្រុង​ជាប់​ព្រំដែន TIJUANA មក​កាន់​ទីក្រុង SAN DIEGO ។ ច្រកចេញ​ត្រូវ​បាន​លាក់​ក្រោម​កញ្ឆេ​ធំ​មួយ ។

លោកស្រី LAURA DUFFY អគ្គ​រដ្ឋ​អាជ្ញា​ស្រុក​កាលី​ហ្វ័​រ​នី​ញ៉ា​ខាងត្បូង​និយាយ​ថា កញ្ឆេ​ទាំងឡាយ​ត្រូវ​បាន​រក​ឃើញ​ដាក់​គ្រឿងញៀន ហើយ​អ្វី​ៗ​ទាំងអស់​ត្រូវ​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ភ្នាក់ងារ​ប៉ូលិស​ជា​ច្រើន​នាក់ ។ កញ្ឆេ​ដាក់​គ្រឿងញៀន​បញ្ជូន​តាម​ផ្លូវ​រូង​ក្រោម​ដី​នេះ តែង​ដឹក​ចេញ​តាម​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​គ្រឿង ។ ជាមួយ​ការ​រក​ឃើញ​នេះ អាជ្ញាធរ​អា​មេ​រិ​ក​រឹបអូស​យក​បាន​កញ្ឆា និង​កូ​កា​អីុ​ន​ជាង​១.៣០០​គីឡូក្រាម ៕