លោក អូ​បា​ម៉ា ប្រាប់​អង់គ្លេស​កុំ​ចាក​ចេញពី​សហគមន៍​អឺរ៉ុប

LONDON ៖ ប្រធានាធិបតី​អា​មេ​រិ​ក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទៅ​ដល់ទី​ក្រុង​ឡុ​ង​ដុ​ង នៅ​ថ្ងៃ​ព្រហស្បតិ៍  ទី​២១ មេ​សា ​ម្សិលមិញ ដើម្បី​បញ្ចុះបញ្ចូល​អង់គ្លេស​កុំ​ឲ្យ​បោះបង់​សមា​ជិក​ភាព​​ក្នុង​សហភាព​អឺរ៉ុប​។

លោកនាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ដេ​វី​ដ កា​មេ​រូ​ន បាន​ហៅ​លោក​ប្រធានាធិបតី​រុ​ស្សី វ្លា​ឌី​មៀ ពូ​ទី​ន ​ថា ​ជា​មនុស្ស​ឆេវឆាវ ហើយ​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​រូប​នេះ​ក៏​បាន​​ប្រកាស​ថា គ្មាន​ពេល​ទម្លាក់​ចក្រភព​អង់គ្លេស​ដែល​បាន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប (European Union) កាលពី​ឆ្នាំ​១៩៧៣ ​នេះ​ទេ​។

នៅ​ថ្ងៃ​សុក្រ​នេះ​ លោក អូ​បា​ម៉ា ​នឹង​ពិសា​អាហារ​ថ្ងៃត្រង់​ជាមួយ​ព្រះ​មហាក្សត្រី​យា​នី អែ​លី​ហ្សា​ប៊ែ​ត និង​ព្រះ​អង្គ​ម្ចាស់​ហ្វី​លី​ព ។ ក្រោយ​អាហារ​ថ្ងៃត្រង់​ លោក អូ​បា​ម៉ា នឹង​ជជែក​​ជាមួយ​លោក កា​មេ​រូ​ន ៕