ស្ត្រី​មាន​ផ្ទៃពោះ​ជិត​១៣.០០០​នាក់​នៅ​កូ​ឡុំ​ប៊ី​ផ្ទុក​វីរុស​ហ្ស៊ី​កា

រដ្ឋធានី​បូ​ហ្កូ​តា​៖ ក្រសួងសុខាភិបាល​កូ​ឡុំ​ប៊ី បាន​ប្រកាស​នៅ ថ្ងៃអាទិត្យ​ទី​២៤ មេ​សា ២០១៦ ថា ស្ត្រី​មានគភ៌​ជិត ១៣​ពាន់​នាក់ ផ្ទុកមេរោគ​ហ្ស៊ី​កា (Zika) ក្នុង​ចំណោម​ករណី ជិត​៧​ម៉ឺន​២​ពាន់ ដែល​បាន​កើតឡើង​នៅ​កូ​ឡុំ​ប៊ី​ចាប់តាំងពី​ខែតុលា​មក ៕