ជប៉ុន​បង្ហាញ​ស្លាក​សញ្ញា​ថ្មី​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២០

រាជធានី​តូ​ក្យូ (​អេ​អែ​ហ្វ​ភី​) ៖  នៅ​ថ្ងៃ​ចន្ទ​ ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៦ ​នេះ ក្រុម​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​តូ​ក្យូ​ឆ្នាំ​២០២០ បាន​ប្រកា​សរូប​សញ្ញា​ថ្មី​មួយ ក្រោយ​ពី​ជំរើស​ដើម​ត្រូវ​បាន​បោះចោល​បន្ទាប់​ពី​មានរឿង​អាស្រូវ​លួច​ចម្លង​មួយ​។

ការ​រចនា​ឡូ​ហ្គោ (Logo) ថ្មី​នេះ ជ្រើស​ចេញពី​បេក្ខភាព​ចុង​ក្រោយ​បួន​នាក់​ដែល​បាន​ដាក់​បង្ហាញ​កាលពីដើម​ខែមេសា ដែល​មាន​លក្ខណៈ​រាង​ជា​រង្វង់​របស់​ប្រពៃណី​ជនជាតិ​ជប៉ុន​។

អ្នក​រៀបចំ​បានឱ្យ​ដឹង​ក្នុង​ការ​ចេញផ្សាយ​មួយ​ថា​ «​សណ្ឋាន​ចតុកោណ​ចំរុះ​បី​, ការ​រចនា​នេះ ​តំណាង​ឱ្យ​បណ្តា​ប្រទេស​, វប្បធម៌ ​និង​វិធី​នៃ​ការ​គិត​ផ្សេង​ៗ​គ្នា​​»។ ​​«វា​រួម​បញ្ចូល​សារ (ឯកភាព​ទាំងអស់​)»​។​ ក្រោម​ស្លាក​សញ្ញា​ចតុកោណ​នេះ​មាន​ពាក្យ (​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០) ​និង​ក្រោម​ពាក្យ​នេះ មាន​កង​ជាប់​គ្នា​ប្រាំ ​គឺជា​ការ​រចនា​ដោយ​លោក អាសា​អុ តុ​កុ​ឡុ​, អ្នក​រចនា​ម៉ូ​ដ រស់នៅ​ក្នុង​ក្រុង​តូ​ក្យូ​។

លោក រ្យុ​ហេ មិ​យ៉ា​តា  ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ​ឆ្នាំ​២០២០ និង​វរជន​កីឡា​បាល់​គប់​ជប៉ុន ដែល​បាន​ចូល​និវត្តន៍ លោក សា​ដា​ហា​រឹ អុ​ហ ជា​អ្នក​ជ្រើសរើស​ស្លាក​សញ្ញា​ថ្មី​នេះ និង​ត្រូវ​បាន​បង្ហាញ​អ្នក​ឈ្នះ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​តូ​ក្យូ ៕