ក្រុម​សម្ព័ន្ធមិត្ត​សម្លាប់​ជន​សកម្មប្រយុទ្ធ​ជាង​៨០០​នាក់ នៅ​ប្រទេស​យេ​មែន

ទីក្រុង​ឌូ​បៃ​ ៖ សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​និយាយ​ថា កងកម្លាំង​រដ្ឋាភិបាល​យេ​មែន​ និង​សម្ព័ន្ធភាព​អា​រ៉ាប់ បាន​សម្លាប់​ជន​សកម្មប្រយុទ្ធ​អាល់​កៃ​ដា ជាង​៨០០​នាក់ នៅ​ក្នុង​ទីក្រុង​កំពង់​ផែ ម៊ូ​កាឡា​។

ជាមួយ​គ្នា​នេះ​ដែរ ​នៅ​យប់​ថ្ងៃអាទិត្យ​ ទី​២៤ ខែមេសា ឆ្នាំ​២០១៦ ភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត (SPA) បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ទៀត​ថា សកម្មប្រយុទ្ធ​ជា​ច្រើន​បាន​ភៀសខ្លួន​ចេញពី​រដ្ឋធានី ហា​ដ្រា​មូ​ត បន្ទាប់​ពី​បាន​ចូល​វាយលុក​កាន់កាប់​អស់​រយៈពេល​មួយ​ឆ្នាំ ។

ការ​ស្លាប់​ជន​សកម្ម​ប្រ​យុ​ទ្ធ​អាល់​កៃ​ដា មានការ​គាំទ្រ​ពី​លោក​ប្រធានាធិបតី​យេ​មែន អាប់​ដ៍​- រែ​ប​ប៊ូ មែន​សូ ហា​ឌី ដែល​មាន​សម្ព័​ន្ធ​មិត្ត​អា​រ៉ា​ប៊ី​សា​អូឌីត និង ប្រទេស​អា​រ៉ាប់​រួម​៕