តុលាការ​កំពូល​មិន​ឲ្យ​បណ្ដេញ​លោក​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា

រដ្ឋធានី​កា​រា​កាស (​ព័​ត៌​មាន​រ៉ូ​ទ័​រ​) ៖ តុលាការ​កំពូល​វេ​ណេ​ហ្ស៊ូ​អេ​ឡា កាលពី​ថ្ងៃ​ទី​២៥ មេ​សា ២០១៦ ​បាន​ច្រានចោល​សំណើ​មួយ​របស់​គណបក្សប្រឆាំង​ដែល​ចង់​បណ្ដេញ​លោក នី​កូ​ឡាស មែ​ឌូ​រ៉ូ ចេញពី​ដំណែង​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។

គួរ​ឲ្យ​រំលឹក​ផង​ដែរ​ថា លោក មែ​ឌូ​រ៉ូ អាយុ​៥៣​ឆ្នាំ អតីត​អ្នក​បើករថយន្ត​ធំ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស បំរើ​ការ​យូរ​បាន​ក្លាយជា​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ថ្មី​​​ជំនួស​លោក​ប្រធានាធិបតី​ចាស់ ហ៊ូ​ហ្កូ ឆា​វេស ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ តែ​ប្រជាប្រិយភាព​របស់​លោក មែ​ឌូ​រ៉ូ បាន​ធ្លាក់​ចុះ​ចំ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​មួយ​៕