បាត់ដាន​ឧទ្ធម្ភាគចក្រ​មួយ​នៅ​ភាគ​ខាងត្បូង​ចិន

អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​មាន​អ្នក​បើក​២​នាក់​បាន​បាត់ដាន​កាលពី​ថ្ងៃ​ទី​២៦ មេ​សា ក្នុង​តំបន់​ស្វយ័ត ZHUANG ខេត្ត​ក្វា​ង​ស៊ី​ភាគ​ខាងត្បូង​ចិន ។

ឧទ្ធម្ភាគចក្រ​នេះ​បាន​ហោះ​ចេញពី​ទីក្រុង GUILLIN នា​វេលា​ម៉ោង​១១​ម៉ោង​ក្នុងស្រុក​ឆ្ពោះទៅ​កាន់​ក្រុង BEIHAI ។ គេ​បាត់​រាល់​ការ​ទាក់ទង​ជាមួយ​ឧទ្ធម្ភាគចក្រ​នេះ​មួយ​ម៉ោង​ក្រោយមក​នៅ​ស្រុក YONGFU តំបន់​រដ្ឋបាល​ក្រុង GUILLIN ។ ពួក​អ្នក​ជួយ​សង្គ្រោះ​កំពុង​តាម​រក​ឧទ្ធម្ភាគចក្រ​នេះ ព្រមទាំង​អ្នក​បើក​ទាំង​២​នាក់​នៅ YONGFU ៕