វាយប្រហារ​នៅ​តំបន់​បំបែក​ខ្លួន​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ស្លាប់​4​នាក់

យោង​តាម​អ្នកនាំពាក្យ​ម្នាក់​របស់​អាជ្ញាធរ​បំបែក​ខ្លួន​ថា ជន​ស៊ី​វិល​៤​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៧ មេ​សា ដោយសារ​ការ​វាយប្រហារ​សំដៅលើ​ចំណុច​ត្រួតពិនិត្យ​មួយ​របស់​ពួក​ឧទ្ទាម​នៅ​ភូមិ OLENIVKA ក្នុង​តំបន់​បំបែក​ខ្លួន​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។ ក្រៅពី​អ្នក​ស្លាប់​មនុស្ស​៨​នាក់​ទៀត​រង​របួស ។

នេះ​ជា​តុល្យការ​ធ្ងន់ធ្ងរ​មួយ​ទាក់ទិន​នឹង​ជន​ស៊ី​វិល​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ នៅ​អ៊ុយ​ក្រែ​ន​ដែល​នៅ​ទីនោះ​ការ​ប្រយុទ្ធ​គ្នា​ហាក់ដូចជា​ស្ងប់ស្ងាត់​តាំងពី​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​រវាង​ពួក​ឧទ្ទាម និង​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ពី​ខែកញ្ញា ឆ្នាំ​២០១៥ មក ។

អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ថ្លែង​ថា យើង​ពុំ​បាន​ចូល​ឡូ​កឡំ​ក្នុង​សោកនាដកម្ម​នេះ​ឡើយ ហើយ​យើង​គ្រោង​លទ្ធភាព​២ ឬ​មួយ​ពួក​ឧទ្ទាម​បាញ់​ដោយ​ខ្លួនឯង​លើ​បណ្តា​រថយន្ត ឬ​យន្ត​ទាំងនេះ​ត្រូវ​គ្រាប់​មីន​ផ្ទុះ ។ អ៊ុយ​ក្រែ​ន​បាន​បដិសេធ​រាល់​ការ​ទទួលខុសត្រូវ ។

ជម្លោះ​ដោយ​អាវុធ​រវាង​កងទ័ព​អ៊ុយ​ក្រែ​ន និង​ពួក​ឧទ្ទាម​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជិត​៩.២០០​នាក់ ចាប់តាំងពី​ផ្ទុះ​កាលពី​២​ឆ្នាំ​មុន​មក ។ ទោះបី​មាន​បទ​ឈប់​បាញ់​គ្នា​អំពើ​ហិង្សា​នៅ​កើត​មាន​តែ​ពុំ​សូវ​ញឹកញាប់​ឡើយ ក្នុង​តំបន់​ជម្លោះ ៕