ថៃ​ដាក់​ចេញ​ផែនការ​ឲ្យ​សិស្ស​ក្រីក្រ​រៀន​មិន​បង់ថ្លៃ​រយៈពេល​១២​ឆ្នាំ

រាជធានី​បាងកក​ ៖  ក្រសួង​អប់រំ​ថៃ​មាន​ផែនការ​ដាក់​ចេញ​ឲ្យ​សិស្ស​ចាប់​ថ្នាក់​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី​១២​រៀន​មិនបាច់​បង់ថ្លៃ ដើម្បី​សម្រាល​បន្ទុក​សម្រាប់​អ្នកមាន​ជីវភាព​កម្រិត​ទាប។

ការ​បង្ហាញ​ផែនការ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​មួយ​ឈាន​ទៅ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ចែង​ពី​កម្មវិធី​អប់រំ​រយៈពេល​១២​ឆ្នាំ​ដោយ​មិន​មាន​បង់ថ្លៃ​សិក្សា របស់​រដ្ឋាភិបាល​ថៃ ។

លោក វ៉ា​ន់​វី​ចិត្ត ប៊ូ​ន​ព្រ​ង​, សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​មួយ​រូប​របស់​សាកលវិទ្យាល័យ រ៉ាង​ស៊ី​ត បាន​ប្រាប់​កិច្ចប្រជុំ​ដែល​រៀបចំ​ឡើង​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​ថា​លោក​គិត​ថា​សំណើ​វិសោធនកម្ម​នេះ​សក្តិ​សម​នឹង​បរិបទ​សង្គម​និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ថៃ​។

លោក​វ៉ា​ន់​វី​ចិត្ត បាន​និយាយ​ថា ប្រសិនបើ​រដ្ឋ​ទំនុកបំរុង​ប្រាក់​នៅ​ក្នុង​កម្មវិធី​អប់រំ​ដោយ​ឥត​គិតថ្លៃ​រយៈពេល​១២​ឆ្នាំ​នេះ អាច​ជួយ​ក្រុម​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ទាំងនោះ​អាច​លៃលក​ជាមួយនឹង​បន្ទុក​នៃ​ការ​ចិញ្ចឹម​កូន​ក្នុងអំឡុងពេល​សា​លាម​ត្តេ​យ្យ​បាន និង អត្រា​លែងលះ​គ្នា​នឹង​ធ្លាក់​ចុះ​។

លោក ប៉ាត​តា​រ៉ា ខាំ​ពី​តាក សមាជិក​នៃ​គណៈកម្មាធិការ​ពង្រាង​រដ្ឋធម្មនុញ្ញ (CDC)​បាន​និយាយ​ថា វា​មិន​ពិត​ទេ​ថា​សិស្ស​ដែល​បាន​សិក្សា​នៅ​ថ្នាក់​ទី ១០ ដល់ ថ្នាក់​ទី​១២ នឹង​បញ្ឈប់​ការ​សិក្សា​របស់​ពួក​គេ​ដោយ​គ្មាន​ជំនួយ​ហិរញ្ញវត្ថុ​នោះ​ទេ​។

ទោះជា​យ៉ាងណា​ក៏​ដោយ​, លោក ពូន​ថេ​ប សិរី​នូ​ពង្ស​, ដែល​ជា​សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកលវិទ្យាល័យ ថា​ម​ម៉ា​សាត​, បាន​និយាយ​ថា​កម្មវិធី​អប់រំ​ដោយ​ឥត​គិតថ្លៃ​គឺ​មិនមែន​ឥត​គិតថ្លៃ​នោះ​ទេ ព្រោះ​នៅ​មាន​ចំណាយ​ជា​ច្រើន​ដែល​សិស្ស​និស្សិត​និង​ឪពុក​ម្តាយ​របស់​ពួក​គេ​ត្រូវ​តែ​បង់ ៕