កូរ៉េខាងជើង​​បរាជ័យ​ជាថ្មី ក្នុង​ការបាញ់​សាកមីស៊ីល​

ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា កូ​រ៉​ខាងជើង​រង​ការ​បរា​ច័យ​ជា​ថ្មី ពេល​ប៉ុនប៉ង​សាកល្បង​ជា​លើក​ទី​២ ក្នុង​រយៈ​ពេល​​តែ​២​សបា្ត​ហ៍​នូវ​មី​ស៊ី​ល​រយៈ​មធ្យម​ថ្មី ។

យោង​តាម​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​ថា ក្រុង​ព្យុ​ង​យ៉ាង​ហាក់ជា​បាញ់​សាកល្បង​មី​ស៊ី​ល MUSUDAN មួយ​នា​វេលា​ម៉ោង​០៦ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា ចេញពី WONSAN តំបន់ឆ្នេរ​សមុទ្រ​ខាងកើត ក៏​ប៉ុន្តែ​មី​ស៊ី​ល​នោះ​ស្រាប់តែ​បាត់​ពី​រ៉ា​ដា ។ ជា​បាន​ធ្លាក់​ប៉ុន្មាន​នាទី ក្រោយ​ពី​បាញ់​ចេញ​ដែល​នេះ​ហាក់ដូចជា​បរាជ័យ​មួយ ។

មី​ស៊ី​ល MUSUDAN អាច​បាញ់​បាន​ចម្ងាយ​ពី​២៥០០ ទៅ​៤០០០​គ​.​ម ។