អង្គការសហប្រជាជាតិ​ព្រមាន​តប​កូរ៉េ​ខាងជើង

ឯកអគ្គរដ្ឋទូត​អង្គការសហប្រជាជាតិ​របស់​ចិន​, លោក លៀ ជា​យី បាន​និយាយ​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ នឹង​ដាក់​ទណ្ឌកម្ម​បន្ត​ទៀត​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​កូរ៉េ​ខាងជើង​បាន​សាកល្បង​បាញ់​បង្ហោះ​មី​ស៊ី​ល ពាក់កណ្ដាល​ចម្ងាយ​ចំនួន​ពីរ​គ្រាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែមេសា ​ឆ្នាំ​២០១៦  បន្ទាប់​ពី​ការ​បាញ់​បង្ហោះ​មី​ស៊ី​ល​ដូច​គ្នា​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ ​ទី​១៥ ខែមេសា ឆ្នាំ​២០១៦ កន្លង​ទៅ​។

ចំណែក លោក ស្តែ​ហ្វេ​ន ឌូ​យ៉ា​រីក​, អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​ប្រាប់​សន្និសីទកាសែត​មួយ​ថា សកម្មភាព​បែប​នេះ​ដោយ​កូរ៉េ​ខាងជើង «​គឺជា​បញ្ហា​យ៉ាង​ខ្លាំង​»​និង​បាន​និយាយ​ថា អង្គការសហប្រជាជាតិ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ព្យុ​ង​យ៉ាង​» បញ្ចប់​សកម្មភាព​បង្កហេតុ​បន្ថែម​ទៀត និង​ត្រឡប់​ទៅ​រក​ការ​អនុលោម​តាម​ច្បាប់​ពេញលេញ​នៃ​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន» ប្រសិនបើ​មិន​ចង់​ទទួល​រង​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ ៕