ជនជាតិ​អា​មេ​រិ​ក​ម្នាក់ ត្រូវ​ត្រី​ឆ្លាម​វាយប្រហារ​នៅ​កោះ​បាលី

បាលី​-​ឥណ្ឌូ​នេ​ស៊ី ៖ អ្នក​ជិះ​កា្ដ​រលើ​ទឹក​ជនជាតិ​អា​មេ​រិ​ក លោក រ៉ា​យ​អែន បូ​អា​មែន ត្រូវ​បាន​ត្រី​ឆ្លាម​ប្រវែង​ពីរ​ម៉ែ​ត​មួយ​ក្បាល​បើក​ការ​វាយប្រហារ​ខាំ​ហែក​ញក់ញី​គាត់​របួស​ដៃ​ធ្ងន់ធ្ងរ ខណៈ​លោក​កំពុង​ជិះ​ក្តារ​ស្គី​លេង កាលពី​ថ្ងៃ​ទី​២៥ មេ​សា​ ២០១៦ នៅ​លើ​កោះ​បាលី និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ភាគ​ខាងលិច​កោះ​បាលី ។

ក្រោយ​ការ​របួស​ដៃ​ធ្ងន់ធ្ងរ «​មូលនិធិ​ខ្ញុំ» ​ដែល​បង្កើត​ឡើង​តាម​រយៈ​គេហទំព័រ​នានា​បាន​រៃ​អង្គាសប្រាក់​កើ​ដល់​៣៥.០០០​ដុល្លារ ដើម្បី​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​បន្ត​នៅ​ក្នុង​ប្រទេស​សាំង​ហ្កា​ពួរ ៕