បវរកញ្ញា​ចក្កវាឡ​ហ្វ៊ី​លី​ពី​ន​ឆ្នាំ​2016

នាង Maria Mika Maxine Medina បាន​គ្រង​មកុដ​បវរកញ្ញា​ចក្កវាឡ​ហ្វ៊ី​លី​ពី​ន​ឆ្នាំ ២០១៦ (Miss Universe Philippines 2016 ) ក្នុង​កម្មវិធី​ប្រឡង​កាលពី​ថ្ងៃ​ទី​១៧ មេ​សា ២០១៦ នៅ​មជ្ឈមណ្ឌល និង​សង្វៀន​កីឡា Smart Araneta Coliseum ក្នុង​ក្រុង​ហ្គេ​ហ៊្សុ​ន ប្រទេស​ហ្វ៊ី​លី​ពី​ន ។

និស្សិត​បរិញ្ញាបត្រ​ផ្នែក​រចនា​នៅ​សាកលវិទ្យាល័យ De La Salle វ័យ​២៥​ឆ្នាំ នាង Maxine Medina មក​ពី​ក្រុង​ហ្គេ​ហ្សុ​ន​បាន​យកឈ្នះ​បេ​ក្ខ​នារី​៤០​នាក់​ទៀត​ពី​ក្រុង ខុស​ៗ​គ្នា។
នាង Angelica Alita ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​នាង Jehza Mae Huelar ជាប់​ចំណាត់ថ្នាក់​លេខ​៣  ។

ពិធី​ប្រកួត​បាន​បញ្ចប់​ទៅ​យ៉ាង​គគ្រឹកគគ្រេង​បន្ទាប់​ពី​នាង Pia Wurtzbach បវរកញ្ញា​ចក្កវាឡ​ហ្វ៊ី​លី​ពី​ន ២០១៥ បំពាក់​មកុដ​ឱ្យ​នាង Maxine Medina ជាមួយនឹង​សំឡេង​អប​អរ​សាទរ​ពី​អ្នកគាំទ្រ មហាជន​ជា​ច្រើន​នាក់​។ នាង​លើ Maxine Medina នឹង​ត្រៀមខ្លួន​ទៅ​ប្រកួត​នៅ​ឆាក​អន្តរជាតិ​ដើម្បី​យកកេរ្តិ៍ឈ្មោះ​ឱ្យ​ជាតិ​របស់​នាង ៕