រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ឆៃ​៖ អា​ទ្រើ​ក ! ខំប្រឹង​ស្រែក​ខ្លាំង​ម្ល៉េះ​វើ​យ​! ប្រឹង​លើស​ត្រី​អញ​ទៅ​ទៀត ! ស្រែក ម្លឹ​ង​ៗ​ផ្អើល​ត្រី​អញ​អស់ហើយ​! មិន​ត្រូវ​ចាញ់  ក៏​ចាញ់​ដែរ​វើ​យ អានេះ !
ត្រុយ​៖ ត្រី​លោក​បងចាញ់​ខ្ញុំ​រាល់តែដង​ហ្នឹង មិនបាច់​អា​ទ្រើ​ក​ស្រែក​ក៏​ចាញ់​ដែរ តែ​លោក​បង​លេង​ខូច ចាញ់ហើយ​មិន​ព្រម​សង​លុយ​ទេ !
ឆៃ​៖ ស្អី​ហ្ហា​! ភ្នាល់​ចាញ់​ត្រី​ក្រឹម​ម៉ា​ម៉ឺន​ពីរ​ម៉ឺន​សោះ ចង់​ទារ​លុយ​អញ​ផង​! ចុះ​ត្រង់​ឯង​ស៊ី​បាយ​អញ​រាប់​ឆ្នាំ​មក​ហ្នឹង បើ​អញ​គិតលុយ​វិញ​អស់​ប៉ុន្មាន ? យី​អានេះ !
ត្រុយ​៖ ហេ ! លោក​បង ! រឿង​បាយ​ទឹក​នៅ​បម្រើ​ផ្ទះ​អ្នក​ណា​ត្រូវ​ហូប​ផ្ទះ​អ្នក​ហ្នឹងហើយ លោក​បង​មក​គិត​រឿង​ថ្លៃ​បាយ​ថ្លៃ​ទឹក​ឯណា​ទៀត មិន​ដែល​ឭ !

ដូរ​ទីតាំង ៖
នៅ​តាម​ផ្លូវ​មុខ​ផ្ទះ ។ កែវ​ជិះ​ម៉ូតូ​កូន​ទា​ដឹក​ម្លិះ​កាត់​តាម​ផ្លូវ​មុខ​ផ្ទះ​ឆៃ​។ ទ្រើ​ក​ងាក​មើ់លឃើញ​ធ្វើ​មុខ​ត្រេកអរ តែ​ទ្រើ​ក​និយាយ​មួយ​ៗ​ពិបាក​ស្តាប់
ទ្រើ​ក​៖ លោក​...​លោក​បង​...! លឿន​ឡើង​ៗ នោះ​ន៎​!

ឆៃ​កំពុង​តែ​ប្រឹង​មើល​ត្រី​ក្រឹម​ជល់​គ្នា
ឆៃ​៖ វា​ស្អី​ទៀត​ហើយ​អា​ទ្រើ​ក ! រកតែ​អញ​ផ្ចង់អារម្មណ៍​ជល់​ត្រី​ក្រឹម​ឲ្យ​សប្បាយ​ភ្នែក​ផង​មិន​បាន​ទេ​វើ​យ !

ទ្រើ​កកេះ​ខ្នង​ឆៃ
ទ្រើ​ក​៖ លោក​បង​...! អូន​...​អូន​ម្លិះ​! ជិះ​ម៉ូតូ​ទៅ​ដល់​នោះ​ហើយ​លោក​បង !

ឆៃ​បើកភ្នែក​ធំ​ៗ​ស្ទុះ​ងើប អើត​មើលទៅ​ឃើញ​កែវ​ជិះ​ម៉ូតូឌុប​ម្លិះ​ហួស​ទៅ​ឆ្ងាយ​បន្តិច​ហើយ
ឆៃ​៖ យី​អានេះ​វើ​យ​! បើ​ឃើញ​អូន​ម្លិះ​ហើយ ម៉េច​ក៏​មិនឆាប់​ប្រាប់​អញ​ឲ្យ​លឿន​ទៅ !

ឆៃ​រត់​ទៅ​អូស​ម៉ូតូ​បញ្ឆេះ​។ ទ្រើ​ក និង​ត្រុយរ​ត់ទៅ​បម្រុង​ឡើង​ជិះ​ពីក្រោយ​តែ​ទ្រើ​ក និង​ត្រុយ​មិន​ទាន់​ឡើង​ជិះ​ផង ឆៃ​ជិះ​ម៉ូតូ​ទៅ​ផុត ធ្វើ​ឲ្យ​ទ្រើ​ក និង​ត្រុយ​ដែល​កំពុង​វាត់​ជើង​បំរុង​អង្គុយ ដួល​អុក​គូ​ដ រួច​អ្នក​ទាំង​ពី​នាំ​គ្នា​រត់​ដេញ​តាម​ម៉ូតូ​ឆៃ ស្រែក​បណ្តើរ
ទ្រើ​ក​+​ត្រុយ ៖ លោក​បង​ៗ! ចាំ​ផង​...​ចាំ​ផង​...!

ណាត ច័​ន្ទ្រ អរុណ វ៉ា​ន់ កែម នឿ​ន អង្គុយ​ជុំ​គ្នា​នៅ​តុ​កាហ្វេ
អរុណ​៖ ផ្លូវ​មុខ​ប្រឡាយ ផ្លូវ​យើង​ត្រូវ​ជីក​បន្ថែម​ឲ្យ​ទឹក​ហូរ​ដល់​ស្រែ​ដែល​នៅ​ឆ្ងាយ​ពី     ទឹក​។ ទឹក​នោះ​គឺ​ត្រូវ​ជីក​កាត់​ដីស្រែ​ជាង​ដប់​ប្លង់​ទៀត ! ទាល់តែ​យើង​ទាំងអស់​គ្នា​ស្រុះស្រួល​រួមគំនិត​គ្នា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក លះបង់​ដី​ខាង​មុខ​រាងខ្លួន​ទើបបាន ! យើង​ត្រូវការ​ក្បាលដី​ប្រាំ​ម៉ែ​ត​សម្រាប់​ជីក​ប្រឡាយ​បន្ត តែ​បណ្តោយ​វិញ​គឺ​ត្រូវការ​ប្រវែង​ដី​ច្រើន​រាប់រយ​ម៉ែ​ត​ឯណោះ ខ្ញុំ​បាន​ពិនិត្យ​មើល​ហើយ វា​ត្រូវ​ប៉ះ​ចំ​ដីស្រែ​របស់ខ្ញុំ របស់​មីង វ៉ា​ន់ កែម ពុក​មេ​ភូមិ លោក​មេឃុំ និង​គ្រួសារ​ពូ​យឹ​ម​ទាំង​ឪពុក​ទាំង​កូន​បី​បួន​ស្រែ​ជាប់​គ្នា​ឯណោះ​។ ខ្ញុំ​បាន​ទៅ​ពិគ្រោះ​ជាមួយ​គ្រួសារ​ពូ​យឹ​ម​ហើយ ពូ​យឹ​ម​គាត់​យល់ព្រម​បរិ​ច្ចាក​ដី​សម្រាប់​ធ្វើ​ប្រឡាយ​នេះ​ហើយ​។ ចំនែក​ពួក​ខ្ញុំ​ដែល​មាន​ដី​នៅ​ចំ​ផ្លូវ​ប្រឡាយ​ក៏​ព្រមព្រៀង​ទាំងអស់​គ្នា​ដែរ នៅ​ចាំតែ​ពិគ្រោះ​ជាមួយ​មីង​ម្នាក់​ទៀត នៅ​ពុក​មេ​ភូមិ និង​មេឃុំ​ឆែម​តែ​ប៉ុណ្ណឹង​ទេ ។

ណាត​ធ្វើ​មុខ​ទ្រឹង​គិត​បន្តិច
ណាត​៖ ហ៊ឺ​ម​...​អរុណ​! ក្មួយ​មក​ស្នើរ​សុំ​យ៉ាងនេះ មីង​ដូច​ជា​ទាល់គំនិត​ដល់​ហើយ​វើ​យ​! ដីស្រែ​មីង​វា​តូច​ជាងគេ​ផង ។ មីង​មេម៉ាយ​មេ​ព្រៅ គ្មាន​ប្តី​គ្មាន​សី​នៅ​រកស៊ី​ជួយ​ចិញ្ចឹម​ដូច​គេ​ទេ​។ បើ​មីង​ប្រគល់​ក្បាលដី​ធ្វើ​ប្រឡាយ​ប្រាំ​ម៉ែ​ត​ទៀត ដីស្រែ​មីង​មិន​កាន់តែ​តូច​ទៅ​ហើយ​ទេ​ហ្ហី​ធ្វើ​ម៉េច​នឹង​ធ្វើ​ស្រូវ​ស្រែ​បាន​ស៊ី​ទៅ ? ដីស្រែ​រុណ​ឯង​ធំ​ជាងគេ ទោះជា​ប្រគល់​ធ្វើ​ប្រឡាយ​រួម​ធ្វើ​ក្បាល​ប្រាំ​ម៉ែ​ត​ក៏​វា​នៅ​សល់​ដី​មិន​តិច​ដែរ ។ ឯង​ចេះ​តែ​លះបង់​បាន​ហើយ ចុះ​មីង​វិញ​នៅ​សល់​ដី​ប៉ុន្មាន​ទៅ​ឯង​ជួយ​គិត​មីង​ទៅ​មើល
វ៉ា​ន់​៖ ដីស្រែ​ខ្ញុំ​ក៏​តូច​ដែរ​មីង តែ​ខ្ញុំ​គាំទ្រ​គំនិត​របស់​អរុណ ព្រោះថា​ស្រែ​ម្តុំ​យើង​នេះ​ខ្វះខាត​ទឹក​បន្តិច​ហើយ ។ បើសិនជា​យើង​អាច​ជីក​ប្រឡាយ​ធំ​មួយ​នេះ​ឲ្យ​គ្រប់គ្រាន់​បាន ស្រែ​យើង​មានទឹក​គ្រប់គ្រាន់ ស្រូវ​ក៏​បាន​ផល​ល្អ​ជាង​មុន ។ ខ្ញុំ​គិត​ថា​វា​អាច​នឹង​ល្អ​ជាង​ដែល​យើង​ខំប្រឹង​ទុក​ដីស្រែ​ឲ្យ​ធំ ប៉ុន្តែ​ផល​ស្រូវ​យើង​បាន​តិច​ទៅ​វិញ​នោះ ។
កែម​៖ ម្យ៉ាងទៀត​អរុណ​គេ​មាន​ទឹកចិត្ត​ចង់​ជួយ​អ្នក​ភូមិ​ស្រុក​ជាមួយ​គ្នា​ខ្លាំង​ណាស់ សុខចិត្ត​ខាត​ពេល​ខាត​វេលា​ដើរ​ប្រមូល​គ្នីគ្នា​ដើម្បី​ជីក​ប្រឡាយ​ធំ​មួយ​នេះ​ឲ្យ​បាន ដែល​ការ​ពិត​ទៅ​ដីស្រែ​អរុណ​នៅ​ដើមផ្លូវ​មុខ​គេ​បង្អស់ ទោះជា​គ្មាន​ប្រឡាយ​មួយ​នេះ ក៏​ដីស្រែ​របស់​គេ​មានទឹក​ប្រើប្រាស់​ដែរ តែ​អរុណ​សុខចិត្ត​ចំណាយ​ដី​របស់​គេ​ច្រើន​ជាង​ពួក​យើង​ដែល​នៅ​ស្រែ​ខាងក្នុង​ទៅ​ទៀត ។

ច័​ន្ទ្រ​កំពុង​តែ​ឆុង​កាហ្វេ​បួន​ប្រាំ​កែវ​សម្រាប់​ពួក​អា​រុ​ណ្ និយាយ​បណ្តើរ
ច័​ន្ទ្រ​៖ មែនហើយ​ម៉ែ ! ខ្ញុំ​ក៏​គាំទ្រ​គំនិត​បង​រុណ​ដែរ ។ នេះ​ជា​គំនិតល្អ​ណាស់ ដើម្បី​ផលប្រយោជន៍​សម្រាប់​អ្នក​ភូមិ​យើង មិនមែន​សម្រាប់​បង​រុណ​ទេ ។ ម៉ែ​គួ​តែ​លះបង់​ដី​ចូលរួម​ហ្នឹង​គេ​ទៅ ។ ខ្ញុំ​ផ្តាំ​ឲ្យ​ម្លិះ​គេ​មក​ថ្ងៃនេះ​ដែរ ពួក​យើង​ចង់​ឲ្យ​ម្លិះ​ទៅ​ជួយ​និយាយ​ពុក​មេ​ភូមិ ហើយ​ចាំ​ពួក​យើង​ទៅ​ពិគ្រោះ​ជាមួយ​មេឃុំ​ឆែម​ក្រោយ​គេ​ចុះ ព្រោះ​គាត់​ជា​មនុស្ស​ពិបាក​និយាយ​ជាង គេ ។

ណាត​ទ្រឹង​គិត​បន្តិច រួច​បក់ដៃ
ណាត​៖ អឺ ! អ​ញ្ចឹ​ង​ក៏​អ​ញ្ចឹ​ង​ទៅ ! បើ​ដីស្រែ​អរុណ​គេ​មិន​ខ្វះខាត​ទឹក​ផង គេ​នៅ​ព្រម​លះបង់​ដី​គេ ចុះ​យើង​ដីស្រែ​នៅ​ខាងក្នុង​គេ​បំផុង​ឯណោះ​! មិន​អី​ទេ​! ម៉ែ​យល់ព្រម !
ទាំងអស់​គ្នា​នាំ​គ្នា​ទះដៃ​រីករាយ ។ ច័​ន្ទ្រ​លួច​មើល​មុខ​វ៉ា​ន់​ដែល​កំពុង​សើច​សប្បាយ​ធ្វើ​មុខ​ខ្នា​ញ់ រួច​លួច​បើក​ថតតុ​យក​កញ្ចប់​ថ្នាំ​មក​លា​ដាក់​ក្នុង​កែវ​កាហ្វេ​មួយ​ដែល​ឆុង​ក្រោយ​គេ រួច​ច័​ន្ទ្រ​លើក​កាហ្វេ​ឲ្យ​ពួក​អរុណ កែវ​មួយ​ដែល​មាន​ថ្នាំ​ច័​ន្ទ្រ​លើកដាក់​ឲ្យ​វ៉ា​ន់
ច័​ន្ទ្រ​៖ នាំ​គ្នា​ផឹក​កាហ្វេ​សិន​ទៅ​បង​រុណ​! បន្តិចទៀត​ម្លិះ​មក​ដល់​ហើយ គេ​ផ្តាំ​ប្រាប់​ខ្ញុំ​ថា គេ​ទៅ​ក​ន្លែ​លក់​ជី​សិន ទើប​ហួស​មក​ជួប​ខ្ញុំ ។

មីង​ណាត​ញញឹម
ណាត​៖ អឺ​! នាំ​គ្នា​ផឹក​កាហ្វេ​ទៅ​ក្មួយ​។ ថ្ងៃនេះ​មីង​មិន​គិតលុយ​ទេ ឲ្យ​ពួក​ឯង​ផឹក​ហ្វ្រី​ចុះ​ដើម្បី​គាំទ្រ​គំនិតល្អ ។
កែម​៖ អរគុណ​មីង​! អរគុណ ! ខ្ញុំ​ដឹង​ថា​មីង​ចិត្តល្អ​ណាស់​ច្បាស់​ជា​យល់ព្រម​ហើយ !

ទាំងអស់​គ្នា​លើក​កែវ​កាហ្វេ​ផឹក​រាងខ្លួន វ៉ា​ន់​លើក​កែវ​កាហ្វេ​បម្រុង​ផឹក​ច័​ន្ទ្រ​លួច​ញញឹម ។ វ៉ា​ន់​មិន​ទាន់​ផឹក​ដាក់​កែវ​ចុះ​វិញ ច័​ន្ទ្រ​ធ្វើ​ភ្នែក​ស្លឺ​បន្តិច​។ វ៉ា​ន់​អើត​មើលទៅ​មាត់​ច្រកចូល
វ៉ា​ន់​៖ អូន​កែវ អូន​ម្លិះ មិន​ទាន់​មក​ដល់​ទៀត​ន៎​! ថ្មើ​ណេះ​ទៅ​ហើយ ប្រហែល​មិន​បាន​មក​ទេ​ដឹង ?

(​នៅ​មាន​ត​)