តារា​កូរ៉េ Hyuna និង Jessi បង្ហាញ​សម្រស់​ដើមទ្រូង អ្នកគាំទ្របង្អាប់​ថា​ជា​សម្រស់​កើត​ពី​ការ​កែ​ច្នៃ

ស្រី​ស្អាត​ពីរ​នាក់​ក្នុង​នោះ​ម្នាក់​នៅ​ក្រុម 4Minute នាង Hyuna និង​នាង Jessi នៅ​ក្រុម Lucky J កន្លង​មក​ត្រូវ​អ្នកគាំទ្រ​ចាត់ទុកជា​តារា​ស្រី​មាន​រាង​កាយ​ល្អ​ស្អាត​ក្នុង​ចំណោម​តារា​ស្រី​ផ្សេង​ទៀត​ក្នុង​ពិភព​សិល្បៈ​កូរ៉េ K-pop​។ ថ្មី​ៗ​កន្លង​មក​បន្ទាប់​ពី​បញ្ចេញ​រូបថត​ផ្សាយពាណិជ្ជកម្ម​សម្លៀក​បំពាក់​កីឡា​ឱ្យ​ទស្សនាវដ្តី InStyle មក ស្រី​ស្អាត​ទាំង​ពីរ​នាក់​ទទួល​បានការ​កោតសរសើរ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចំពោះ​រាង​សិច​ស៊ី​របស់​ពួក​នាង ។

ដោយឡែក​ក្រុម​អ្នកគាំទ្រ​មិន​បាន​យល់​ស្រប​ទៅ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ ដោយ​រិះគន់​នាង Hyuna និង​នាង Jessi ថា សុដន់​របស់​ពួក​នាង​ស្អាត​ដោយសារ​ការ​វះកាត់ មិន​មែន​​ធម្មជាតិ​ទេ​។ ពួក​គេ​បាន​ប្រៀបធៀប​នាង​ទាំង​ពីរ​ជាមួយ​នាង Hyosung សមាជិក​ក្រុម​ចម្រៀង Secret ដែល​មាន​ដើមទ្រូង​ស្អាត​ពី​ធម្មជាតិ ៕