រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ណាត​៖ មិនបាច់​ភ័យ​ទេ ! តាំងពី​ក្មេង​រហូត​ដល់​ធំ​ទៅ​ហើយ មីង​ស្គាល់​ក្មួយ​ម្លិះ​ច្បាស់ គេ​មិន​ដែល​និយាយ​ខុស​សំដី​ទេ ។ ជា​កូនស្រី​ទេ ប៉ុន្តែ​និយាយ​ម៉ាត់​ណា​ម៉ាត់​ហ្នឹងហើយ គេ​ថា​មនុស្ស​សច្ចៈ​ទៀងត្រង់​មិន​ដូច​ពុក​ម៉ែ​គេ​ទេ ស្គាល់​តែ​លុយ ប្រកាន់វណ្ណៈ បើសិនជា​ក្មួយ​ម្លិះ​ចរិត​ដូច​ឪពុក​ម្តាយ​គេ​នោះ ប្រហែលជា​មិន​រាប់អាន​នាង​ច័​ន្ទ្រ​ជា​មិត្ត​កើត​ទេ ។

វ៉ា​ន់​លើក​កែវ​កាហ្វេ​មក​វិញ ផឹក​យឺត​ៗ ។ ច័​ន្ទ្រ​សើច​សប្បាយចិត្ត ទាំងអស់​គ្នា​ងាក​មើល​មុខ​ច័​ន្ទ្រ​របៀប​ឆ្ងល់ ។ ច័​ន្ទ្រ​ភ្ញាក់ខ្លួន​សើច​ស្ញាញ
ច័​ន្ទ្រ​៖ ខ្ញុំ​សើច​នឹង​ម៉ែ​និយាយ​ត្រឹមត្រូវ​ហ្នឹង​ណា​! ទើបតែ​ម្តងនេះ​ទេ​ដែល​ម៉ែ​ខ្ញុំ​និយាយ​បាន​ល្អ​ណាស់ ។

ណាត​លើក​ប្រដាប់​ដាក់​ក្រដាស​ជូត​មាត់ ជន្ល​ចង់​គប់​ច័​ន្ទ្រ​ធ្វើ​មុខ​ខឹង
ណាត​៖ មី​កូន​ស្វា​មួយ​នេះ បើ​វា​មិន​បាន​អុចអាល​ម៉ែ​វា​ម្តង​ទេ វា​ស៊ី​បាយ​មិន​ឆ្ងាញ់​ទេ​មើលទៅ​!

កម្មករ​ម្នាក់​កំពុង​លើក​ជី​រៀបចំ​ដាក់​តំរៀប​លើ​គ្នា កែវ​ជិះ​ម៉ូតូ​ចូល​មក​ដល់​ឈប់​នៅ​មុខ​តូប​លក់​ជី​។ កែវ និង​ម្លិះ​ចុះ​ពីលើ​ម៉ូតូ ដើរមក​មើល​កម្មករ​កំពុង​លើក​ជី
ម្លិះ​៖ ពូ​ឌី​! ថ្ងៃនេះ​បង​ម៉ា​ប់​អត់​មក​ជួយ​រៀបចំ​ទេ​ហ្ហី ?
ឌី​៖ បាទ​! ម៉ា​ប់​គេ​ប្រាប់​ថា​ត្រូវ​ជូន​លោក​មេ​ភូមិ​ទៅ​ភ្នំពេញ ។
ម្លិះ​៖ អ៎​! ខ្ញុំ​ភ្លេច​នឹកឃើញ​រឿង​ពុក​ឡើង​ទៅ​ភ្នំពេញ​! អ​ញ្ចឹ​ង​ថ្ងៃនេះ​មិនបាច់​លក់​ទេ ខ្ញុំ​ក៏​មាន​រវល់​ដែរ ពូ​រៀបចំ​រួច​ចាក់សោ​តូប​ទៅ ។
ឌី​៖ បាទ​ក្មួយ !

ឆៃ​ជិះ​ម៉ូតូ​ចូល​មក​តែ​ម្នាក់ឯង​ឈប់​ម៉ូតូ​នៅ​ក្បែរ​នោះ រួច​ចុះ​ពីលើ​ម៉ូតូរ​ត់ម​ករក​ម្លិះ កែវ​ងាក​ឃើញ​ឆៃ កែវ​កេះ​ម្លិះ
កែវ​៖ អូន​ម្លិះ ! ស្រមោល​ឯង​មក​តាម​ទៀត​ហើយ​! ម៉េច​ក៏​ពូកែ​ហិតក្លិន​ម្ល៉េះ​ន៎ !

ឆៃ​រត់​មក​ឈរ​នៅ​មុខ​ម្លិះ​ញញឹម​ញាក់មុខ​ដាក់​ម្លិះ
ឆៃ​៖ សួស្តី​អូន​ម្លិះ​! ពាក្យចាស់​ថា គូព្រេង​មិន​ព្រាត់​មែន ! ថ្ងៃនេះ​យើង​បាន​ជួប​គ្នា​ទៀត​ហើយ !
វ៉ា​ន់ ៖ បើ​ពួក​ឯង​ពិបាក​ពេក វែកញែក​គ្នា​មិន​ចេញ​ទេ ទុក​ឲ្យ​យើង​ឯណេះ​ជា​អ្នក​រៀប​ការ​ជាមួយ​ច័​ន្ទ្រ​វិញ​ទៅ កុំ​ឲ្យ​ពួក​ឯង​ពិបាក​ឈ្លោះ​គ្នា​ទៀត !

នឿ​ន និង​កែម​សើច​ពេបមាត់
កែម​៖ ហ៊ឺ​! មុខ​ឯង​ហ្នឹង​ហ្ហី ទៅ​រៀប​ការ​ជាមួយ​អូន​ច័​ន្ទ្រ ? បើ​អ​ញ្ចឹ​ង​មែន​នោះ​ច្បាស់​ជា​បែកចានបែកឆ្នាំង​អស់​មិន​ខាន​ទេ ខ្លាំង​ទល់​នឹង​ខ្លាំង​ត្រូវ​តែ​ខ្លោច !
វ៉ា​ន់​៖ នែ៎ ! គ្នា​សុំ​ពេល​សម្រាក​បន្តិច​បាន​ឬ​អត់ ? មិនបាច់​និយាយ​ច្រើន​ទេ គ្រាន់តែ​ស្តាប់​ពួក​ឯង​និយាយ​គ្នា​ក៏​ហត់​ដែរ !
នឿ​ន​៖ អឺ​ៗ ! អ​ញ្ចឹ​ង​សម្រាក​ទៅ ពួក​គ្នា​ទៅ​សិន​ហើយ​! បាយ​ៗ​ជំរាបលា !

អរុណ នឿ​ន កែម​នាំ​គ្នា​ដើរ​ចេញពីផ្ទះ​វ៉ា​ន់​។ វ៉ា​ន់​ប្រាស​ខ្លួន​ដេក​ទៅ​វិញ​រអ៊ូ​ម្នាក់ឯង
វ៉ា​ន់​៖ មិនដឹង​ថា អា​នឿ​ន ហើយនឹង​អា​កែម វា​ស្រលាញ់​នាង​ម្ទេសខ្មាំង​ហ្នឹង​ត្រង់​ណា​ទៅ​ន ? បើ​ហឹរ​ម្លឹ​ង​ៗ !

ម្លិះ​កំពុង​បិទ​ប​ង្អូ​ច កែវ​កំពុង​រៀបចំ​ជូត​សម្អាត​តុ ។ ម្លិះ​ងាក​មើលទៅ​កែវ
ម្លិះ​៖ បង​កែវ ! ទៅ​បិទទ្វារ​របង​ឲ្យ​ហើយ​ទៅ ។ យប់​ហើយ​ពុក និង​បង​ម៉ា​ប់​មិន​នៅ​ផង នៅ​តែ​ពួក​យើង​ស្រី​ៗ កុំ​ចំហ​ទ្វារ​យូរ​ពេក ។

ផៃ​ដើរ​ចេញពី​ក្នុង​បន្ទប់​ដៃ​កាន់​ទូរស័ព្ទ​ធ្វើ​មុខ​មិន​សប្បាយចិត្ត ដើរ​ចូល​មក​រក​ម្លិះ
ផៃ​៖ ម្លិះ ! កូន​ឯង​ជួយ​មើល​ម៉ែ​បន្តិច ម៉េច​បានជា​ខ​ល​ទៅ​ពុក​ឯង​មិន​ចូល​សោះ​អ​ញ្ចឹ​ង​! ម៉ែ​ខំ​ចុច​ម៉ា​ង៉ៃ​ទៅ​ហើយ ចាំ​មើល​ណា​បើ​មក​វិញ​ម៉ែ​រករឿង​ហើយ បាន​ទៅ​ដល់ទី​ក្រុង​ភ្លាម ចង់​ឈ្លក់ទឹកម៉ាស៊ីន​ភ្លាម​ទៅ​ហើយ មិន​ចេះ​ខ​លម​ក​ប្រាប់​អ្នក​ផ្ទះ​អី​ខ្លះ​ទេ ថា​ទៅ​ដល់​ហើយ​នៅ សុខ​សប្បាយ​ឬ​អត់ ស្អី​មួយ​ម៉ាត់​ក៏​មិន​ខ្ចី​និយាយ​ប្រាប់​ឯង ខ​ល​ក៏​មិន​ចូល​ទៀត !

ម្លិះ​យក​ទូរស័ព្ទ​ពី​ផៃ
ម្លិះ​៖ ក្រែង​ទូរស័ព្ទ​ពុក​អស់​ថ្ម គាត់​មិន​បាន​ចាប់ភ្លឹក​មើល​ទេ​ដឹង​ម៉ែ ?  ចាំ​ខ្ញុំ​សាក​ខ​ល​ម្តងទៀត​មើល !

ម្លិះ​ចុច​លេខ​ទូរស័ព្ទ​បញ្ជូន​លឺ​សំលេង​ទូរស័ព្ទ​ចូល​។ ម្លិះ​ធ្វើ​មុខរីក​រាយ
ម្លិះ​៖ ខ​ល​ចូល​ហើយ​ម៉ែ ! 
ផៃ​៖ អឺ​! អ​ញ្ចឹ​ង​ឯង​សួរ​ពុក​ឯង​តិច​ទៅ ដល់​ណា​ដល់​ណី​ហើយ កំពុង​ធ្វើ​អី ម៉េច​ក៏​បាត់​មាត់​ឈឹង​ដូច​គេ​ចុក​ញ្ចឹ​ង ! 

ម្លិះ​លើ​ដៃ​ម្ខាង​លា​ដាក់​ផៃ
ម្លិះ​៖ ឈប់​សិន​ម៉ែ ! ខ្ញុំ​ស្តាប់​ទូរស័ព្ទ​សិន ។

លឺ​សម្លេង​ពី​ខ្សែ​ម្ខាង​លឺ​ដាច់​ៗ
សា​ម៉​ន​៖ ជួយ​ៗ...​ជួយ​...​ផង !

ទូរស័ព្ទ​ដាច់​ទៅ​វិញ ទាំងអស់​បើកភ្នែក​ធំ​ៗ​មើល​មុខ​គ្នា មុខ​ភ័យ
ម្លិះ​៖ ម៉ែ​! ម៉ែ​លឺ​ដូច​ខ្ញុំ​ឬ​អត់ ? ដូច​ជា​លឺ​សម្លេង​ពុក​ប្រាប់​ឲ្យ​ជួយ !

ផៃ​ស្ទុះ​មក​យក​ទូរស័ព្ទ​ពី​ដៃ​ស​ម្លិះ​ចុច​ម្តង
ផៃ​៖ អឺ ! ម៉ែ​លឺ​មិន​ច្បាស់​ដែរ ! ខ​ល​ទៅ​ម្តងទៀត​មើល !

កែវ​ស្ទុះ​មក​ឈរ​ក្បែរ​ម្លិះ
កែវ​៖ ខ្ញុំ​ឮ​ដូច​ជា​អ៊ុំ​ប្រុស​ប្រាប់​ថា​ឲ្យ​ជួយ​ផង​! ខ្ញុំ​ក៏​លឺ​អ​ញ្ចឹ​ង​ដែរ​! តិច​អ៊ុំ​ប្រុស​មានរឿង​អី​ទេ​ដឹង ? 

ផៃ​ចុច​ទូរស័ព្ទ​ច្រើន​សា​តែ​មិន​ចូល ដៃ​ផៃ​ញ័រ​តិច​ៗ​មុខ​ភ័យ
ផៃ​៖ មិន​ចូល​ទេ​កូន ! លែង​ចូល​ហើយ !

ម្លិះ​រត់​ចូល​ទៅ​ក្នុង​បន្ទប់
ម្លិះ​៖ សាកមើល​ទូរស័ព្ទ​ខ្ញុំ​ម្តង​ទៅ​ម៉ែ !

ដូរ​ទីតាំង​៖
នៅ​ក្នុង​បន្ទប់​ម្លិះ ។ ម្លិះ​រត់​ចូល​ទៅ​ក្នុង​បន្ទប់​យក​ទូរស័ព្ទ​នៅ​លើ​តុ​ក្បាល​ដំណេក ផៃ និង​កែវ​រត់​ចូល​មក​តាម​ក្រោយ​។ ម្លិះ​ចុច​ទូរស័ព្ទ​ច្រើន​សា​នៅ​តែ​មិន​ចូល ផៃ​ភ័យ​រញីរញ័រ
ផៃ​៖ ដូច​ជា​មិន​ស្រួល​ទេ​កូន​! ឥឡូវ​យើង​គិត​ធ្វើ​យ៉ាងម៉េច​ទៅ ? ពុក​ឯង​មិន​ដែល​ដើរ​បាត់​ដំណឹង​អ​ញ្ចឹ​ង​ទេ យ៉ាងណា​ក៏​គាត់​ខ​លម​ក​ប្រាប់​យើង​ដែរ ។ ម៉ែ​ខ​ល​ពី​ក្បាល​ព្រលប់​មួយ​សា​ហើយ​ក៏​មិន​ចូល ! ម៉ែ​គិត​ថា​គាត់​មិន​ទាន់​ទៅ​ដល់​កន្លែង​សម្រាក​បានជា​ម៉ែ​នៅ​ចាំ​មើល​ដល់​យប់​ថ្មើរ​ណេះ ដល់​ខ​ល​មិន​ចូល​ទៀត​បាន​ម៉ែ​ប្រាប់​ឯង​ហ្នឹង​ណា​!

(​នៅ​មាន​ត​)