ក្រសួង​ធនធានទឹក​បូមទឹក ៥ លាន​ម៉ែត្រគុប ពី​អាង​កំពីងពួយសង្គ្រោះ​អ្នកក្រុងសិរីសោភ័ណ​

6 Videos


កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នេះ ក្រសួងធនធានទឹកបានកំពុងបូមរុញទឹក ប្រមាណ ៥ លានម៉ែត្រគុប ពីទីទាបដែលស្ថិតនៅអាងកំពីងពួយខេត្តបាត់ដំបង ឆ្ពោះទៅទីខ្ពស់ក្នុងចម្ងាយផ្លូវដ៏ឆ្ងាយរាប់សិបគីឡូម៉ែត្រ ទៅដល់ស្ទឹងសិរីសោភ័ណដែលមានកម្ពស់ខ្ពស់ជាង ១០ ម៉ែត្រ ដើម្បីសង្គ្រោះប្រជាជននៅក្រុងសិរីសោភ័ណ ។

ក្រសួង​ធនធានទឹក​បូមទឹក ៥ លាន​ម៉ែត្រគុប ពី​អាង​កំពីងពួយសង្គ្រោះ​អ្នកក្រុងសិរីសោភ័ណ​

ទឹកនៅក្នុងអាងកំពីងពួយនាពេលបច្ចុប្បន្ននេះមាននៅសល់ប្រហែល ៥០ លានម៉ែត្រគុបប៉ុណ្ណោះ ។ ដើម្បីនាំទឹកដ៏ច្រើននេះទៅដល់គោលដៅក្រសួងធនធានទឹកគឺត្រូវប្រើប្រាស់គ្រប់មធ្យោបាយបច្ចេកទេសដែលមានដោយធ្វើយ៉ាងណាត្រូវតែបញ្ចាល់ឲ្យចូលដល់ស្ទឹងសិរីសោភ័ណក្នុងរយៈពេលមួយអាទិត្យទៀតទើបអាចជួយ សង្គ្រោះដល់អ្នកក្រុងសិរីសោភ័ណដែលកំពុងប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់យ៉ាងខ្លាំងនាពេលនេះ ។

ក្រសួង​ធនធានទឹក​បូមទឹក ៥ លាន​ម៉ែត្រគុប ពី​អាង​កំពីងពួយសង្គ្រោះ​អ្នកក្រុងសិរីសោភ័ណ​

ប៉ុន្តែដើម្បីដោះស្រាយទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណឲ្យបានទាន់ពេលវេលានោះ ក្រសួងធនធានទឹកបានបូមយកទឹកពីអូរកណ្តោលទម្លាក់តាមប្រឡាយមេ ១ ខ្សែ ប្រវែង ១.២០០ ម៉ែត្រ បញ្ជូនបន្តទៅកាន់ស្ទឹងសិរីសោភ័ណ សម្រាប់ប្រើប្រាស់បណ្តោះអាសន្នរហូតដល់ទឹកដែលបញ្ជូនពីអាងកំពីងពួយមកដល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ៕ សុថាត់

ក្រសួង​ធនធានទឹក​បូមទឹក ៥ លាន​ម៉ែត្រគុប ពី​អាង​កំពីងពួយសង្គ្រោះ​អ្នកក្រុងសិរីសោភ័ណ​
ក្រសួង​ធនធានទឹក​បូមទឹក ៥ លាន​ម៉ែត្រគុប ពី​អាង​កំពីងពួយសង្គ្រោះ​អ្នកក្រុងសិរីសោភ័ណ​
  • ក្រសួង​ធនធានទឹក​បូមទឹក ៥ លាន​ម៉ែត្រគុប ពី​អាង​កំពីងពួយសង្គ្រោះ​អ្នកក្រុងសិរីសោភ័ណ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/29  Category:ក្នុងស្រុក