រដ្ឋាភិបាល​អភិរក្ស​តំបន់​ព្រៃ ៥ កន្លែង ស្មើនឹង​ផ្ទៃដី​ជិត ១ លាន​ហិកតារ​

6 Videos


នៅពេលឆាប់ៗខាងមុខនេះរាជរដ្ឋាភិបាលកម្ពុជានឹងចុះបញ្ជីតំបន់ព្រៃចំនួនប្រាំកន្លែងដែលមានផ្ទៃដីសរុប ៩៥០ ០០០ ហិកតារនៅក្នុងប្រទេសទៅជាតំបន់អភិរក្សព្រៃឈើ ។ នេះបើតាមការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ កាលពីថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦ ។

រដ្ឋាភិបាល​អភិរក្ស​តំបន់​ព្រៃ ៥ កន្លែង ស្មើនឹង​ផ្ទៃដី​ជិត ១ លាន​ហិកតារ​

លោក សាយ សំអាល់ បានថ្លែងឲ្យដឹងថាតំបន់ព្រៃអភិរក្សថ្មីៗចំនួនប្រាំកន្លែងនោះគឺមានដូចជា ទី១- តំបន់ព្រៃឡង់ ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង ទី២- ព្រៃក្រវាន់ខាងត្បូងនៃខេត្តកោះកុងពោធិ៍សាត់ និង កំពង់ស្ពឺ ទី៣- ព្រៃរកានៅក្នុងខេត្តព្រះវិហារ ទី៤- ព្រៃសៀមប៉ាងខាងលិចនៃខេត្តស្ទឹងត្រែង និង ទី៥- ព្រៃវ៉ឺនសៃនៃខេត្តស្ទឹងត្រែង និង រតនគិរី ។

រដ្ឋាភិបាល​អភិរក្ស​តំបន់​ព្រៃ ៥ កន្លែង ស្មើនឹង​ផ្ទៃដី​ជិត ១ លាន​ហិកតារ​

លោករដ្ឋមន្ត្រីបរិស្ថានបានបញ្ជាក់ដូច្នេះទៀតថា«វាពិតជាបង្ហាញច្បាស់ណាស់ចំពោះកិច្ចខិតខំប្រឹងប្រែង  របស់រដ្ឋាភិបាលក្នុងការការពារនិងអភិរក្សព្រៃឈើព្រមទាំងជីវៈចម្រុះទាំងឡាយ»។ គម្រោងការខាងលើនេះត្រូវបានសិក្សាអស់រយៈពេលពីរឆ្នាំកន្លះមកហើយមុននឹងធ្វើការសម្រេចចិត្តដាក់ព្រៃទាំងនោះឲ្យក្លាយទៅជាតំបន់ព្រៃការពារនោះ ។

រដ្ឋាភិបាល​អភិរក្ស​តំបន់​ព្រៃ ៥ កន្លែង ស្មើនឹង​ផ្ទៃដី​ជិត ១ លាន​ហិកតារ​

តំបន់ព្រៃទាំងប្រាំខាងលើនេះពីដើមឡើយត្រូវបានគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ប៉ុន្តែនៅពេលនេះព្រៃទាំងនោះត្រូវបានប្រគល់ឲ្យក្រសួងបរិស្ថានដើម្បីគ្រប់គ្រងនិងអភិរក្សវិញម្តង៕ សុថាត់

រដ្ឋាភិបាល​អភិរក្ស​តំបន់​ព្រៃ ៥ កន្លែង ស្មើនឹង​ផ្ទៃដី​ជិត ១ លាន​ហិកតារ​

 

រដ្ឋាភិបាល​អភិរក្ស​តំបន់​ព្រៃ ៥ កន្លែង ស្មើនឹង​ផ្ទៃដី​ជិត ១ លាន​ហិកតារ​