ក្រឡាប់​រថយន្ត​ដឹក​កម្មករ​របួស ​៧០ ​នាក់​នៅ​ខេត្តកំពង់ស្ពឺ

6 Videos


ព័ត៌មានដំបូងពីខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៦ នេះមានរថយន្តដឹកកម្មករមួយគ្រឿងបានក្រឡាប់ដោយបណ្តាលឲ្យមានកម្មករ ៧០ នាក់ រងរបួសធ្ងន់ និងស្រាល ។

ក្រឡាប់​រថយន្ត​ដឹក​កម្មករ​របួស ​៧០ ​នាក់​នៅ​ខេត្តកំពង់ស្ពឺ

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦ និង ១៣ នាទីព្រឹក ថ្ងៃទី២៧ ខែមេសា នេះ ស្ថិតនៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១២៥ និង ១២៦ ចំណុចភូមិចំការដូង ឃុំវាលពង់ ស្រុកឧដុង្គ។ រថយន្តដឹកកម្មករ ម៉ាក Hyundai ស្លាកលេខភ្នំពេញ 2AG- 9077 បើកបរដោយឈ្មោះ ឆេង ប៊ុនរឿន ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិអណ្ដូងប្រេង ឃុំឈានឡើង ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង បានដល់ចំណុចខាងលើក៏ក្រឡាប់មានរបួសកម្មកររោងចក្រចំការស្វាយចំនួន ៧០ នាក់ ។

គេនៅមិនទាន់ដឹងថាក្នុងចំណោមកម្មករទាំង ៧០ នាក់នោះ មានអ្នករបួសធ្ងន់ប៉ុន្មាន និង ស្រាលប៉ុន្មាននោះទេ គឺកំពុងបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែសំណាងល្អគឺគ្មានអ្នកស្លាប់ ៕ សុថាត់