ខឹង​ប្តី ប្រពន្ធ​ចិត្តឃោរឃៅ​សម្លាប់​កូន​ខ្លួនឯង ២ នាក់​

6 Videos


មានរឿងរ៉ាវមិននឹកស្មានដល់ទាល់តែសោះដែលស្ត្រីជាម្តាយម្នាក់បានខូចចិត្តដោយសារប្តីកំហូចដើរមិនចូលផ្ទះក៏ដាច់ចិត្តទៅចាប់កូនស្រីអាយុទើបតែ ៦ ខែរបស់ខ្លួន ដោយរឹត-កនឹងក្រមាបណ្តាលឱ្យស្លាប់ភ្លាមៗមួយរំពេច ហើយបន្តទៅចាប់កូនប្រុសអាយុ ៣ ឆ្នាំម្នាក់ទៀតរឹត-ក សម្លាប់បណ្តាលឲ្យរងរបួសយ៉ាងទម្ងន់ដោសារអ្នកភូមិទៅ ជួយទាន់ ។

ខឹង​ប្តី ប្រពន្ធ​ចិត្តឃោរឃៅ​សម្លាប់​កូន​ខ្លួនឯង ២ នាក់​

រឿងហេតុដ៏ឃោរឃៅនេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទី យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចអូរមានជ័យ ក្នុងភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

ប៉ូលីសស្រុកស្វាយលើបានឲ្យដឹងថាម្តាយដែលសម្លាប់កូនខ្លួនឯងនេះឈ្មោះ ជឿន ជូ អាយុ ២៦ ឆ្នាំមានប្តីឈ្មោះ ព្រហ្ម ទ្បិច អាយុ ៣៨ ឆ្នាំ បានទៅរកស៊ីនៅខេត្តប៉ៃលិនដោយទុកកូន ២ នាក់ គឺទី១-ឈ្មោះ ទ្បិច វណ្ណា ភេទប្រុស អាយុ៣ឆ្នាំ (របួសធ្ងន់) និង ទី២-ឈ្មោះ ទ្បិច វណ្ណ ភេទស្រីអាយុ៦ខែ (ស្លាប់) ។ ស្ត្រីសង្ស័យជាម្តាយនេះត្រូវគេ និយាយថាមានវិបត្តិរហូតវិកលចរិតទៅហើយព្រោះបានទៅបើកថ្នាំសរសៃប្រសាទផឹករហូតដោយមានសំបុត្រពេទ្យសរសៃប្រសាទដើម្បីបើកថ្នាំប្រចាំខែទៀតផង ៕ សុថាត់