ដោយសារ​ភាពរាំងស្ងួត​ធ្វើ​ឲ្យ​គោក្របី​ងាប់ ៣០០ ក្បាល នៅ​ស្រុក​សៀម​ប៉ាង​

6 Videos


មានសត្វគោក្របីអ្នកស្រុកភូមិសៀមប៉ាងសរុបចំនួន ៣០០ ក្បាល បានងាប់នៅតាមព្រៃ ថ្លុក ត្រពាំងទឹកមួយចំនួនដែលបណ្តាលមកពីថ្លុកត្រពាំងទាំងនោះរីងអស់ទឹក បង្កឱ្យខាតបង់ផលប្រយោជន៍ដ៏ធ្ងន់សម្រាប់ប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង ហើយបណ្តាស្រុកមួយចំនួនទៀតកំពុងជួបគ្រោះរាំងស្ងួតដោយកង្វះទឹកប្រើប្រាស់ធ្ងន់ធ្ងរណាស់ដែរ ។

ដោយសារ​ភាពរាំងស្ងួត​ធ្វើ​ឲ្យ​គោក្របី​ងាប់ ៣០០ ក្បាល នៅ​ស្រុក​សៀម​ប៉ាង​

លោក ស៊ី សួន អភិបាលស្រុកសៀមប៉ាងបានឲ្យដឹងថា នៅឃុំចំនួន ៤ ទូទាំងស្រុកសៀមប៉ាង មានករណីគោ ក្របីងាប់ ដែលបង្កឡើងពីកម្តៅថ្ងៃរីងហួតអត់ទឹកផឹកនិងគ្មានចំណីអាហារ ។ នៅឃុំសេកុងក្របីបានងាប់ចំនួន ១៨០ ក្បាល និងគោងាប់ចំនួន២០ ក្បាល ឃុំព្រែកមាស មានក្របីងាប់ចំនួន ១៨ ក្បាលនិងគោងាប់ចំនួន ១៣ ក្បាល ឃុំថ្មកែវមានក្របីងាប់ចំនួន ១៥ ក្បាល និងគោងាប់ចំនួន ៥ ក្បាលនិងឃុំស្រែសំបូរ មានក្របីងាប់ចំនួន ២៣ ក្បាល និងគោងាប់ចំនួន ២៧ ក្បាល ក្នុងចំណោមឃុំទាំង ៤នោះ សរុបទាំងគោនិងក្របីងាប់អស់ចំនួន ៣០១ ក្បាល ចំនួនតួលេខនេះសម្រាប់តែកំឡុងក្នុងខែមេសា ឆ្នាំ២០១៦ នេះប៉ុណ្ណោះ ។

ដោយសារ​ភាពរាំងស្ងួត​ធ្វើ​ឲ្យ​គោក្របី​ងាប់ ៣០០ ក្បាល នៅ​ស្រុក​សៀម​ប៉ាង​

នៅតាមភូមិជាច្រើនទូទាំងស្រុកសៀមប៉ាងនោះដែរក៏កំពុងរងគ្រោះដោយកង្វះទឹកប្រើប្រាស់ហើយកងកម្លាំងប្រដាប់អាវុធមានកងកម្លាំងយោធាខេត្តស្រុក កងកម្លាំងកងរាជអាវុធហត្ថខេត្តស្រុករួមនិងអាជ្ញាធរបានដឹកទឹកពីទីរួមខេត្តទៅចែកជូនប្រជាពលរដ្ឋប្រើប្រាស់ ។

ដោយឡែកនៅតាមបណ្តាស្រុកមួយចំនួនទៀតទទួលរងគ្រោះធម្មជាតិដោយកម្តៅថ្ងៃនោះដែរតែមិនមានរបាយការណ៍ជាលាយលក្ខណ៍អក្សរនៅឡើយទេ ។

នៅខេត្តស្ទឹងត្រែងសីតុណ្ហភាពឡើងដល់ ៤២ អង្សា ធ្វើឱ្យរីងហួតអណ្តូងត្រពាំងបឹងអូរទើបមានការងាប់សត្វពាហនៈ និងកង្វះទឹកស្អាតប្រើប្រាស់បែបនេះ ៕ សុថាត់