អាវុធហត្ថ​ស្រុក​អូរ​ជុំ បង្ក្រាប​រថយន្ត​កូន​តំណាងរាស្ត្រ ដឹកឈើ​ប្រណី​តទៅ​វៀតណាម

6 Videos


កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរជុំ ខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នេះបានចេញបង្ក្រាបរថយន្ត Tundra មួយគ្រឿងដឹកឈើប្រណីតពេញដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ ៧៨A ត្រង់ចំណុចភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី បំណងឆ្ពោះទៅកាន់ប្រទេសវៀតណាម ។

អាវុធហត្ថ​ស្រុក​អូរ​ជុំ បង្ក្រាប​រថយន្ត​កូន​តំណាងរាស្ត្រ ដឹកឈើ​ប្រណី​តទៅ​វៀតណាម

ម្ចាស់រថយន្ត Tundra ដឹកឈើនេះត្រូវបានគេដឹងថារបស់ឈ្មួញដ៏ល្បីម្នាក់និងជាកូនតំណាងរាស្ត្រខេត្តរតនគិរី ដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតឲ្យឈ្មួញវៀតណាមជាច្រើនឆ្នាំមកហើយ ។ ប៉ុន្តែមិនដែលធ្វើការបង្ក្រាបនោះទេ សូម្បីតែពេលបង្ក្រាបក៏កងរាជអាវុធហត្ថហាត់មិនហ៊ានឃាតខ្លួនផងដែរ បណ្តោយឲ្យឈ្មួញឈើនោះទៅវិញយ៉ាងស្រួល ។

អាវុធហត្ថ​ស្រុក​អូរ​ជុំ បង្ក្រាប​រថយន្ត​កូន​តំណាងរាស្ត្រ ដឹកឈើ​ប្រណី​តទៅ​វៀតណាម

បច្ចុប្បន្នរថយន្ត Tundra ខាងលើនេះត្រូវបាននាំយកមករក្សាទុកនៅខណ្ឌរដ្ឋបាល ព្រៃឈើ ខេត្តរតនគិរីដើម្បីចាត់ការបន្តទៀត ។ មន្ត្រីរដ្ឋបាលព្រៃឈើបានប្រាប់ឲ្យដឹងថារថយន្តដឹកឈើប្រណិតនេះមានចំនួន ១៩៥ ដុំ ស្មើនឹង ១,៨៦៣ ម៉ែត្រគុបប្រភេទធ្នង់ ៕ សុថាត់