ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​ជិះ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​កង់​បី​

6 Videos


មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដែលមើលទៅគួរឲ្យអាណោចអាធ័មក្រៃលែងដោយសារអ្នកជិះម៉ូតូបានស្លាប់បោកក្បាលបាក់កនៅលើម៉ូតូតែម្តងដោយសារតែម៉ូតូបុកគ្នាយ៉ាងពេញទំហឹងជាមួយនឹងម៉ូតូកង់បី ។

ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​ជិះ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​កង់​បី​

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣ និង ២០ នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចមុខផ្ទះលេខ ១៣ ផ្លូវ ៤៧សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រវាងម៉ូតូស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FH1593 និង ម៉ូតូកង់បី បើកបរបញ្ច្រាសទិសគ្នាបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ ចំណែកម៉ូតូកង់បីបានបើករត់គេចបាត់ខ្លួន ។

ជនរងគ្រោះឈ្មោះ លី សុខជឿន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ផ្ទះលេខ 94c ផ្លូវ 92 ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ករណីនេះសមត្ថកិច្ចបានប្រគល់អោយប៉ូលីសចរាចរណ៍ក្រុង ៕ សុថាត់